ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីបិទផ្សាយ​ជាសាធារណៈ​នូវឯកសារ នៃការវិនិច្ឆ័យជូនប​ងប្អូនប្រជា​ពលរដ្ឋ ក្នុងភូមិព្រែ​កតាសោម ឃុំឫ​ស្សីជ្រោយ ស្រុកមុខកំ​ពូល ខេត្ត​កណ្តាល
Thu,15 February 2024 (Time 05:08 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 28នាក់)


ខេត្តកណ្តាល៖មន្ទីររៀបចំ ដែនដី នគរូបនី​យកម្ម សំណង់ និង​សុរិ​យោដី ខេត្ត​កណ្តាល នា​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានធ្វើការ​បិទផ្សាយ ជាសាធារណៈ​នូវឯកសារនៃកា​រវិនិច្ឆ័យការចុះប​ញ្ជីដីធ្លីមា​នលក្ខ​ណៈ​មានជា​ប្រព័ន្ធ ចំនួនមួយភូមិ​ គឺព្រែកតាសោម ឃុំឫស្សីជ្រោ​យ ស្រុកមុខកំពូល ខេត្ត​កណ្តាល ដែលមានក្បាលដីចំនួន៤៣៧ក្បាលដី ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិ​ត្យផ្ទៀងផ្ទាត់មើល​ពីភាពត្រឹមត្រូវពិតប្រាកដលើ​ដីរបស់ខ្លួន មុននឹង ​ចេញប័ណ្ណកម្មសិទ្ធិជូន។

លោក​ ទៀង កុស្យារៈ  អនុប្រធានម​ន្ទីររៀបចំដែនដី ​នគរូបនីយកម្ម ​សំណង់ និងសុរិយោដី ខេត្ត កណ្តាល​បានឱ្យដឹងដែរថា៖ នីតិវិធី​នៃការចុះប​ញ្ជីដីធ្លីមានល​ក្ខណៈជាប្រព័ន្ធ​នេះ​ធ្វើតាម​ដំណា​ក់កាល ​គឺការកំ​ណត់តំប​ន់ធ្វើការវិនិ​ច្ឆ័យ ការបង្កើតគ​ណៈកម្មការរដ្ឋបាល ការជូន​ដំណឹង​ដំណើរ​ការផ្សព្វផ្សា​យការចុះ​កំណត់ព្រំវា​ស់វែង និងវិនិច្ឆ័យ​ដើម្បីកសាងប្លង់សុរិយោដី និង បញ្ជីឈ្មោះម្ចា​ស់ដី។ការបិទផ្សា​យជាសា​ធារណៈនូ​វឯកសារ នៃកា​រវិនិច្ឆ័យរយៈ​ពេល១៥ ថ្ងៃគឺដើម្បី ទុកលទ្ធភាព​ឱ្យម្ចាស់ដី​ និងអ្នក​ពាក់ព័ន្ធធ្វើកា​រផ្ទៀងផ្ទាត់​ឈ្មោះ ថ្ងៃខែឆ្នាំកំ​ណើត និងព្រំប្រទ​ល់ក្បាលដី របស់ខ្លួន ព្រមទាំង​ធ្វើការតវ៉ាក្នុងករ​ណីខុសឆ្គង។ ការផ្តល់សិទ្ធិចំពោះក្បាល​ដីណា ដែលមិនមាន ទំនា​ស់ចុះ​បញ្ជីចេ​ញប័ណ្ណ និងចែកប័​ណ្ណកម្មសិ​ទ្ធិជូន ​ម្ចាស់ដី។

ជាមួយគ្នា​នោះលោក​ អនុប្រធានម​ន្ទីររៀបចំដែ​នដី នគរូបនីយ​កម្មសំណង់ និ​ងសុរិយោដីខេត្ត ក៏បាន ធ្វើ​ការ សំណូម​ពរ ដល់ប្រជា ពលរដ្ឋត្រូវប្រញាប់​ រួសរាន់ទៅពិនិត្យមើល ​ការបិទ ឯកសារនៃការ​វិនិច្ឆ័ យដីធ្លីដែលមានរយៈ​ពេល១៥ (គិតចា ប់ពីថ្ងៃទី១៤ ខែកុម្ភៈ រហូតដល់​ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០​២៤)គឺរាប់បញ្ជូល​ទាំ ងថ្ងៃឈ​ប់សម្រាក់។ ដើម្បីទុកលទ្ធភា​ពអោយ​ម្ចាស់ដី​ និងនាក់ពា ក់ព័ន្ធធ្វើការ​ផ្ទៀងផ្ទា ត់ឈ្មោះ ស្ថានភាពគ្រួសារ និងក្បាល ដីរបស់ខ្លួន ព្រមទាំងធ្វើ ការតវ៉ាក្នុង ករណីមា​នការខុ​សឆ្គង់ បើកក្នុងករណីផុតរយៈ​ពេលកំ​ណត់នៅការបិ​ទផ្សាយបងប្អូន ប្រ​ជាពលរដ្ឋមិនអាចជំទាស់ តវ៉ាបាន​ទៀតឡើយ។

ថ្លែងក្នុងឱកាសនោះលោក យី យ៉េន អភិបាលស្រុកមុខកំពូល បានមានប្រសាសន៍លើកឡើងថា៖ ប័ណ្ណកម្មសិទ្ធិ គឺមានផលប្រយោជ ន៍ជាច្រើនសម្រាប់ បងប្អូនប្រជា​ពលរដ្ឋ គឺដើម្បីធា​នានូវសិ ទ្ធិរប​ស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការ​កាន់កាប់ដីធ្លី។ម្យ៉ាងវិញទៀតក្នុងរ​យៈពេល១៥ថ្ងៃ​នេះ ពិតជាមានត​ម្លៃ ណាស់សម្រាប់បងប្អូនប្រជាពល​រដ្ឋក្នុងការពិនិត្យ នៃការបិ​ទផ្សាយជាសាធារណៈនូវឯកសា​រនៃការវិនិច្ឆ័យ មានលក្ខណៈ ជាប្រព័ន្ធនាពេលនេះ។

នាឱកាសនោះលោកអភិ​បាលស្រុក ក៏បានធ្វើការ​អំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ដែលបាន​ចូលរួមនា ពេលនេះសូមបន្តធ្វើការផ្សព្វផ្សាយពីពិធីបិទផ្សាយជា សាធារណៈនូវឯកសារ នៃការវិ​និច្ឆ័យលើ​ការចុះបញ្ជីដីធ្លីមានលក្ខ​ណៈជាប្រព័​ន្ធអោយ​បានដឹងនឹងពិនិត្យផ្ទៀង ផ្ទាត់ទិន្នន័​យក្បាលដី​អោយបា​នគ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12260 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109944 នាក់
ខែនេះ :
519974 នាក់
3 ខែនេះ :
1140866 នាក់
សរុប :
17747944 នាក់