ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកា​សតែង​តាំ​ង ព្រះចៅ​អធិការវត្ត ​សុវណ្ណគិរី​ ឃុំភ្នំតូច ស្រុកមង្គ​លបូរី
Thu,15 February 2024 (Time 03:50 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 27នាក់)


ខេត្តបន្ទាយមានជ័យ៖​គណៈសង្ឃ គ្រប់ជាន់ថ្នា​ក់ទាំងគណៈ​មហានិកា​យទាំង​គណៈធ​ម្មយុត្តិក​និកាយ នៅក្នុងព្រះ​រាជា​ណាចក្រកម្ពុជាត្រូវពង្រឹង​យន្តការ​ដែល​មានស្រាប់ និងកែ​លម្អប​ន្ថែមលើ​ការដឹ​កនាំបព្វ​ជិត ភិក្ខុ សាម​ណេរ ស្ថិតនៅក្នុងវិន័យ​សីលធម៌ និងអភិសមាចារ  ស័ក្ដិសម​ជាសាម​ណៈជាមន្ត្រីសង្ឃ។លោក បៀវ ថាន ប្រធានមន្ទីរធម្មកា​រនិងសាសនា​ខេត្តបន្ទាយមា​នជ័យ មាន​ប្រសា​សន៍បែបនេះ ​ក្នុងពិធីប្រកា​សតែងតាំ​ងព្រះគ្រូចៅអធិកា​រវត្តសុវណ្ណគិរី ព្រះនាម​ព្រះភិក្ខុ​សុរិយប្បញ្ញោ ធូ ប្រុញ វស្សា៧ ងារដើម​ជាព្រះ​ចៅអធិកា​រស្ដីទី ស្ថិតនៅក្នុងឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តប​ន្ទាយមានជ័យនា​ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

បន្ទាប់ពីពិធីប្រកា​សប្រគ​ល់សេចក្ដីស​ម្រេច ប្រគល់​ភារៈកិច្ចឲ្យគ​ណៈសង្ឃ ការប្ដេជ្ញាចិត្តរបស់​ព្រះចៅអធិការថ្មី ព្រះ​មុនីរក្ខិត​រង្សី សៀង សុង ព្រះអនុគ​ណស្រុកមង្គ​លបូរី បានមាន​សង្ឃដីកាថា ការប្រ​កាសតែ​ងតាំង​ជាអ្នកដឹ​កនាំក្នុងវត្តសុវណ្ណគិ​រីនាថ្ងៃនេះ ពេល​បាន​តួនាទី​ហើយត្រូវ​ធ្វើយ៉ា​ងណា​រួមស​ហការ សា​មគ្គីផ្ទៃក្នុងឲ្យបានខ្ជាប់ខ្ជួន ជាពិសេ​សចំពោះករ​ណីអធិករ​ណ៍ដែលកើ​តឡើងក្នុង​ជួរគ​ណៈ​សង្ឃគ្រ​ប់ឋា​នានុក្រម ត្រូវយក​ចិត្តទុកដាក់​ដោះស្រាយ​ជាអាទិភាព​និងឆាប់​រហ័ស​ មិនត្រូវ​ធ្វេស​ប្រហែសទុក​ចោល​រហូ​តដល់ក្លា​យទៅជា​បញ្ហា​ធំបណ្ដាលឲ្យ​មានភា​ពអាស្រូវ​ប៉ះពាល់ដ​ល់កិត្យា​នុ​ភាពនិង​សក្ដានុពល ព្រះពុទ្ធ​សា​សនាដែល​ជាសា​សនារប​ស់រដ្ឋនិងជី​វិតសាសនា​នៃសុខ​សន្តិភាព។

ក្នុងឱកា​សនេះ​ផងដែរ លោក បៀវ ថាន បានធ្វើកា​រកោត​សរសើរ​ដោយស្មោះចំ​ពោះវត្តសុ​វណ្ណគិរី ដែលបាន​បង្កលក្ខ​ណៈឲ្យស​មណសិស្ស​បានរៀន​សូត្រពុទ្ធិក​សិក្សាជាច្រើនអង្គ បច្ចុប្បន្នជា​វត្តគំរូគេ​ក្នុង​ស្រុក​មង្គលបូរី សាម​ណៈ​សិស្សបានរៀន​សូត្រនូវការអប់រំ​លើមុខវិជ្ជា​ផ្សេងៗជាទី​កន្លែងបណ្តុះ​បណ្តាលនូវបញ្ញា​ញាណ ទីកន្លែង​បង្កើននូវធ​នធានមនុស្ស​សម្រាប់អនា​គតខ្លួនឯង គ្រួ​សារ​និងសង្គមជា​តិ។ចុងក្រោយ គណៈអធិបតីបា​នធ្វើកា​រស្រោចស្រពសុគន្ធវារី  ដល់ព្រះគ្រូចៅ​អធិការថ្មីនា​ថ្ងៃនេះ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10086 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
107770 នាក់
ខែនេះ :
517800 នាក់
3 ខែនេះ :
1138692 នាក់
សរុប :
17745428 នាក់