ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបា​លខេត្តប៉ៃលិន អញ្ជើញចុះសំណេះ​សំណាលសួរ​សុខទុក្ខ​ក្រុមប្រឹក្សាស​ង្កាត់​ទាំង៤ ក្នុងក្រុង​ប៉ៃលិន ដើម្បីពង្រឹងប្រសិទ្ធិភា​ពការងារ បម្រើសេ​វាសាធា​រណៈនានា​ជូនប្រជា​ពលរដ្ឋ
Wed,14 February 2024 (Time 05:23 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 49នាក់)


ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោ​យក្រុមកា​រងារ នៅ​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បា​នអញ្ជើញចុះសំ​ណេះសំណា​លសួរសុខទុក្ខ ក្រុមប្រឹក្សា​សង្កាត់​ទាំង​៤ ក្នុងក្រុងប៉ៃ​លិន ដើម្បីពង្រឹង​ប្រសិទ្ធភាព​ការងារ ក្នុងការ​បម្រើសេវ៉ា​សាធារណៈនានា ជូន​ប្រជាព​លរដ្ឋនៅមូល​ដ្ឋាន ។

លោកជំទាវ អភិបា​លខេត្តប៉ៃលិន បានមានប្រសា​សន៍លើ​កឡើងថា៖ ក្រុមប្រឹក្សាឃុំ/សង្កាត់ ដែល​បោះ​ឆ្នោតជ្រើ​សរើសឡើង ពីប្រជាព​លរដ្ឋ គឺមានស្វ័យភា​ពក្នុងការដឹក​នាំ គ្រប់គ្រង ការអភិវឌ្ឍន៍​មូលដ្ឋានក៍ពិត​មែន តែក្រុម​ប្រឹក្សាជាផ្នែកមួយនៃអំ​ណាចប្រតិបត្តិរ​បស់រដ្ឋ ដូច្នេះក្នុងន័យនេះ ក្រុមប្រឹ​ក្សាឃុំ-សង្កាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាននានា ដែល​មានជាធរមាន ជាពិ​សេ​សច្បាប់ស្តីពីការគ្រប់គ្រងរ​ដ្ឋបាលឃុំ សង្កាត់ និងស្របទៅ​តាមសេ​ចក្តីណែនាំរប​ស់ក្រ​សួងមហា​ផ្ទៃ ។ការ​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សានៅថ្នាក់ឃុំ-​សង្កាត់ នាពេលកន្លងទៅ គឺជាការ​ជំរុញ​កិច្ចដំ​ណើរការ​អនុវត្តកំ​ណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោម​ជាតិ ដែលកំ​ណែ​ទម្រង់​នេះ បានដើរតួ​នាទីយ៉ាង​សំខាន់ ក្នុងការលើ​កកម្ពស់អភិបាលកិច្ចនៅថ្នាក់ឃុំ-សង្កាត់ តាមគោ​លកា​រណ៍អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ដូច្នេះក្រុមប្រឹក្សាឃុំ-សង្កាត់ ទាំងអ​ស់ត្រូវប្តេ​ជ្ញាចិត្តខ្ពស់ក្នុងការអនុ​វត្តការងារ ដើម្បីសម្រេចបាន នូវគោលបំណងយុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ដែលមា​នសម្តេចតេជោ ហ៊ុន សែន ជា​អតីតនាយករដ្ឋមន្ត្រី បានដាក់​ឲ្យប្រើប្រាស់ជា​ផ្លូវការ នូវកម្មវិធីជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាល​ទី២ (២០២១-២០៣០) ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ ស​ង្កាត់ និងស្មៀនទាំងអស់ ត្រូវមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោ​លនោះ​ទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួ​កនិយម និងគ្រួ​សារនិយម ជាពិសេ​សត្រូវខិតខំ ដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជា​តំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយត​បទៅនឹង​តម្រូវ​ការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅ​រួមចំណែក​ជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួម​អនុវត្តនូវគោ​លនយោបាលយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្តេចមហាបវធិ​បតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11202 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
108886 នាក់
ខែនេះ :
518916 នាក់
3 ខែនេះ :
1139808 នាក់
សរុប :
17746544 នាក់