ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ​ជាអធិបតីក្នុង​ពិធីស​ម្ពោធដា​ក់ឱ្យដំ​ណើរ​ការ អគា​រសម្ភពថ្មីនៃ​មន្ទីរពេទ្យជ័​យវរ្ម័នទី៧ សៀមរាប
Wed,14 February 2024 (Time 04:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 21នាក់)


ខេត្តសៀមរាប៖ អគារសម្ភពថ្មីនៃមន្ទីរ​ពេទ្យជ័យ​វរ្ម័នទី៧ សៀមរាប (គន្ធបុប្ផាទី៣) ត្រូវបានស​ម្ពោធ​ដា​ក់ឱ្យដំ​ណើរ​ការ​ នាថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២​០២៤ ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង​ជាអនុប្រធានក្រុមប្រឹក្សាភិ​បាលមូល​និធិគន្ធបុប្ផាកម្ពុជា តំណាងដ៏​ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួ​ងសេដ្ឋកិច្ច និងហិ​រញ្ញវត្ថុ និង​ជាប្រធា​នក្រុមប្រឹក្សាភិ​បាលមូល​និធិគន្ធបុប្ផា​កម្ពុជា ។

អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧​ បានសា​ងសង់ប​ន្ថែម​ជាលើ​កទី២នេះ ដែ​ល​មានគ្រែ​សរុប​ចំនួន​១២​០គ្រែ ក្នុង​នោះមាន៤០គ្រែ សម្រាប់​សង្គ្រោះបឋមទារកទើបកើត ដែល​បាន​ចាប់ផ្តើម​ការដ្ឋានសា​ងសង់នាថ្ងៃទី​៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីឆ្លើយត​បតាមតម្រូវ​ការសេវាជូ​នស្ត្រីមាន​ផ្ទៃពោះ និងទារក ក្នុង​ការចូលរួមកាត់បន្ថ​យអត្រាមរណភាពមាតា ទារក ពេលស​ម្រាលក្នុង​មន្ទីរពេទ្យ ជាពិសេ​សទទួលនូ​វអត្ថប្រយោជន៍​សាច់ប្រា​ក់ឧបត្ថម្ភអំពី​គោលនយោបា​យសមធម៌ និងគាំពារសង្គមរ​បស់រាជរដ្ឋាភិ​បាលកម្ពុជា។ អគារទាំងមូល ត្រូវបានសា​ងសង់ឡើង​មានកម្ពស់៣​ជាន់ និងមានក្រឡាផ្ទៃសរុបចំនួនប្រមាណ១៥០០ម២ លើផ្ទៃដី​សរុបរបស់​មន្ទីរពេទ្យទាំងអស់ដែ​លមានក្រឡាផ្ទៃប្រមាណ៥,៥​ហិចតា ដែលចំ​ណាយថវិ​កាសាងសង់​អស់ប្រមាណ២​,៥លា​នដុល្លារអា​មេរិក និងប្រមាណ​៥០ម៉ឺនដុល្លារ​អាមេរិកសម្រាប់កា​របំពាក់សម្ភារៈ​បរិក្ខារពេទ្យចាំបា​ច់ជាបន្តបន្ទាប់។

នាឱកាសនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បាន​ថ្លែងថា​«សមិទ្ធផ​លថ្ងៃ​នេះ​បានរួ​មចំណែក​យ៉ាងសំ​ខាន់​ក្នុងវិ​ស័យសុខាភិបាល ដែលជា​មុំអាទិភា​ពមួយនៃ​យុទ្ធសាស្រ្តបញ្ចកោ​ណរបស់រាជរដ្ឋាភិបាលក​ម្ពុជានីតិកាលទី៧ ក្រោ​មការដឹ​កនាំប្រកបដោយគតិ​បណ្ឌិតរបស់ ស​ម្តេចមហាបវរ​ធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែលបន្តរក្សា​បានសន្តិភាព ស្ថិរភាពន​យោបាយនិងសេដ្ឋកិច្ច សន្តិ​សុខស​ណ្តាប់ធ្នាប់និ​ងសុវត្ថិភា​ពសង្គម និង​អភិវឌ្ឍន៍»។

ជាមួយគ្នា​នោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសា​សន៍ដល់ថ្នាក់ដឹកនាំ និង​មន្ត្រីរាជកា​រនៃមន្ទីរពេទ្យ ដូចខា​ងក្រោម
-សូមបន្តថែរក្សាអគារ និងសម្ភារបរិក្ខារវេជ្ជសាស្រ្ត ព្រមទាំងបន្តព្យាយាមរៀនសូត្រ និងអ​នុវត្តក្នុ​ងប្រតិបត្តិការឱ្យបានត្រឹមត្រូវ ជាមួយអ្នកជំងឺ ជាពិសេសក្រុមគ្រូសារអ្នកជំងឺ ដោយ​ក្រមសី​លធម៌វិជ្ជាជីវៈ
-បន្តស្រាវជ្រាវ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិ​ស័យសុខាភិបាលបន្ថែមទៀត ដើម្បីជួយសម្រួល និង​បង្កើនប្រសិទ្ធការងារបច្ចេក​ទេសបន្ថែមទៀត
-ត្រូវបន្តចូល​រួមបណ្តុះបណ្តាលអ្នកជំនាញ និងនិស្សិត
-សូមចូ​លរួមរក្សា និងតម្កាល់លទ្ធផលជោគជ័យបែបនេះបន្តទៀត ដើម្បីជាការជឿទុ​កចិត្តពី​សាធារណជនផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
991 នាក់
ម្សិលមិញ :
12260 នាក់
សប្តាហ៍នេះ :
107501 នាក់
ខែនេះ :
512408 នាក់
3 ខែនេះ :
1129607 នាក់
សរុប :
17748593 នាក់