ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអ​នុវត្តកម្ម​វិធី​កែទម្រង់​ការគ្រ​ប់គ្រងហិ​រញ្ញវត្ថុសា​ធារណៈដំណា​ក់កាលទី៤
Wed,14 February 2024 (Time 03:34 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 28នាក់)


(ភ្នំពេញ)៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹ​កថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ​នេះ បាន​អញ្ជើញជាអធិ​បតី​ដ៏ខ្ពង់ខ្ពស់​ក្នុង​ពិធីបិទ​កិច្ចប្រជុំត្រួតពិនិ​ត្យប្រចាំឆ្នាំ២០២​៣ នៃការអនុវត្តកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញ​វត្ថុ​សា​ធា​រ​ណៈ​ដំណាក់កាលទី៤ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាស​ន៍ថា ពិត​ណាស់ កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារ​ណៈ ដែល​ជារបៀបវា​រៈ អាទិ​ភាពនៅក្នុង​ «យុទ្ធសាស្ត្រចតុ​កោណ» ទាំង ៤ ដំណា​ក់កាល របស់​រាជរដ្ឋាភិបាល​ ក្នុង៤​ នីតិកា​ល បន្តបន្ទា​ប់កន្លង​ទៅ, បានបង្កើតស​មិទ្ធផល​ជាប្រវត្តិ​សាស្ត្រជា​ច្រើន​នៅកម្ពុជា, ទាំងស​មិទ្ធផល ក្នុងកា​រកែល​ម្អអភិបា​លកិច្ចនៃ​ការគ្រប់គ្រ​ងហិរញ្ញវ​ត្ថុសាធារណៈ និងទាំងសមិទ្ធផលក្នុងទិដ្ឋភា​ព នៃការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។​ រាជ​រដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋស​ភា នៅ​តែបន្តផ្ត​ល់សារៈសំ​ខាន់ខ្ពស់ លើកម្មវិធីកែទម្រង់នេះ ដោយ​កំណត់ «កម្មវិធីកទម្រង់កា​រគ្រប់គ្រងហិរញ្ញវត្ថុសាធា​រណៈ» ជារបៀបវារៈ គោលនយោបា​យអាទិភា​ពរបស់ខ្លួន ក្នុង «មុំទី ២» នៃ «ស្នូលំ» និង ក្នុង «មុំទី៣» នៃ «បរិស្ថានគ្របដណ្តប់» របស់ «យុទ្ធសាស្ត្របញ្ច​កោណ-ដំណាក់​កាលទី១» ។

សម្តេចធិបតិ ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា លើដំ​ណើរផ្លូវ ​និងស​មិទ្ធផល នៃការកែទ​ម្រង់ការគ្រ​ប់គ្រ​ងហិរញ្ញវត្ថុសា​ធារណៈ រយៈពេល២០ឆ្នាំ (២០០​៤-២០២៤)នេះ យើង​បានចា​ប់ផ្ដើម​កែទម្រង់ក្នុង​កាលៈទេសៈដ៏លំ​បាក ។ សម្តេចច​ងចាំមិនភ្លេចនូវប្រសា​សន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេ​ជោ អតីតនាយ​ករដ្ឋមន្ត្រី ក្នុងពិធី​ប្រកាសដា​ក់ឱ្យអនុវត្តដំណា​ក់កាលទី៤ នៃកម្មវិធីកែទម្រង់នេះ កាល​ពីដើមឆ្នាំមុ​នថា៖ «កន្លងមក, យើង​មិនបា​នរង់ចាំទា​ល់តែទទួល​បានសុខសន្តិភាពបរិបូរណ៍ ពេញ​ផ្ទៃប្រទេស ទើបចាប់​ផ្តើមកិច្ចការ​កែទម្រង់នោះ​ទេ ផ្ទុយទៅវិញ, ដោយតម្កល់​ឧត្តមប្រយោ​ជន៍​ជាតិ និងប្រជា​ជនជា​ធំ, យើងបា​នចាប់ផ្តើមធ្វើការ​កែទម្រង់លើ គោល​នយោបាយ របស់យើង​ជាបន្ត​បន្ទាប់ ដោយផ្តោតលើអាទិ​ភាពបន្ទាន់ទាំងឡាយ ស្របតាម​បរិការណ៍ និង កាលៈទេសៈ នៃស​ម័យកាល​នីមួយៗ ចាប់តាំង​ពីក្រោយ​ការដួលរលំនៃរបប​ប្រល័យពូជសាសន៍​មកម្ល៉េះ។


សម្ដេចធិ​បតី ហ៊ុន ម៉ាណែត បាន​មានប្រសាសន៍ទៀតថា កំណែទម្រង់កា​រគ្រប់គ្រងហិ​រញ្ញវត្ថុសាធារណ:រ​យៈពេ​ល២០ឆ្នាំ ទទួ​លបាន​សមិទ្ធផលធំៗ​ចំនួន៥៖
សមិទ្ធផ​លគន្លឹះទី១​៖ កា​រកសាងបាននូវភា​ពជឿទុកចិត្តបាននៃថវិកា។
សមិទ្ធផលទី២៖ ការកសា​ងបា​នជាមូលដ្ឋាននូវសមាសធា​តុចាំបាច់ទាំងឡាយ នៃប្រព័​ន្ធថវិការ​ទំនើបឆ្លើយតប​នឹងឧត្តមា​នុវត្តជាអ​ន្តរជាតិ។
សមិទ្ធផលទី៣៖ រាជរដ្ឋាភិបាល​បានត្រៀមលក្ខណៈ​រួចរាល់សម្រាប់ចាប់យក «ប្រព័ន្ធថវិ​កាផ្អែកលើ​សមិទ្ធកម្ម»។ ដែលជា​គោលដៅចុងក្រោ​យនៃកម្មវិ​ធីកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ តាមរយៈ​ការសម្រេចឱ្យបាន​នៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នូវ «គណនេ​យ្យភាពសមិទ្ធកម្ម» ដែល​មានន័យថា ជា​ការទទួលខុសត្រូវលើលទ្ធផលចុងក្រោយ។
ស​មិទ្ធផលគន្លឹះទី៤៖ ការសម្រេចបា​ននូវកំណើ​នសេដ្ឋកិច្ចដ៏រឹងមាំ ​និងប្រកបដោយភាពធន់ និងចី​រភាពក្នុងរយៈពេ​លវែង។
សមិទ្ធផលគន្លឹះទី៥៖ ការ​ពង្រឹងឯ​ករាជ្យជាតិ ​និងអធិប​តេយ្យជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយផ្តល់អនុសាសន៍មួយចំនួន ដែលគ្រប់ក្រសួង-ស្ថាប័ន​ទាំងអស់ រួមទាំងគ​ណៈកម្មាធិការ ដឹកនាំការងារកែ​ទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ អាច​យកទៅធ្វើជា​ធាតុចូលបន្ថែម ​សម្រាប់ការតម្រង់ទិសការងារ និងការរៀបចំ​យុទ្ធសាស្ត្រតទៅមុ​ខផងដែរ។រយៈ​ពេល​២០ឆ្នាំកន្លងមកនេះ, កម្ពុជាបានធ្វើ​ដំណើរឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយ នៃការកែ​ទ​ម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសា​ធារណៈ ។ ជាកា​រពិតស​មិទ្ធផលទាំងឡាយ​នៃការកែទម្រង់នេះ មិនមែនទទួ​លបានមកដោយងាយស្រួលនោះទេ។ ជាសត្យានុម័ត, ទាំងក្នុងអតីតកាល, ទាំងក្នុង​បច្ចុប្បន្នកា​ល និង តទៅអនាគត​កាល, គ្មានកិច្ចការកែទម្រង់ណាមួយដែលងាយស្រួលនោះទេ, ហើយក៏មិន​មានសមិទ្ធផលណាមួយនៃកិច្ច ការកែទម្រង់ ដែលអាចសម្រេចបានមក ដោយគ្មានការ​បង់ថ្លៃនោះ​ដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើ កត្តាសំខាន់បួន គឺ៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់; ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់; ទី៣. ត្រូវមានការចូលរួមដោយស្មោះត្រង់; និងទី៤. ត្រូវមានការលះបង់។ រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវ «ស្មារតីនៃការកែទម្រង់» និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និងម៉ឹងម៉ាត់ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និងគ្រប់​ជ្រុងជ្រោយ ពោលគឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់។

សម្តេច​ធិបតីបា​នថ្លែងវាយ​តម្លៃខ្ពស់ ចំ​ពោះឯកឧត្តមអគ្គបណ្ឌិតស​ភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយ​ករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជា ប្រធានគណៈកម្មាធិ​ការដឹកនាំកា​រងារកែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុសាធា​រណៈ ដែលបានដឹកនាំផ្ទាល់ និងជាប់លាប់តាំងពីដើមទី លើការ​ងារនេះ ប្រ​កបដោយភាពជា​អ្នកដឹកនាំ និ​ង វិជ្ជាជីវៈខ្ពស់ សូម​កោតសរសើរដោយស្មោះ ចំពោះ​ថ្នាក់ដឹកនាំ​ និង មន្ត្រីរាជកា​រទាំងអស់ នៃក្រសួងសេដ្ឋ​កិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជា​គ្រប់ក្រសួង-ស្ថាប័ន ដែលបា​នចូលរួមអនុវត្តក​ម្មវិធី កែទម្រង់នេះ ប្រ​កបដោយ​ភាពអត់ធ្មត់ និង ​ភាពជាម្ចាស់ ។

សម្តេចធិបតីក៏សូមថ្លែង​អំណរគុណយ៉ា​ងជ្រាលជ្រៅ ដ​ល់បណ្ដាដៃគូអភិ​វឌ្ឍន៍ទាំងឡាយ ដែលតែង​តែបានគាំទ្រ, ទាំង​ជាជំនួយបច្ចេក​ទេស និង ទាំ​ងជាជំនួយហិរញ្ញវត្ថុ, ជា​បន្តបន្ទាប់, តាំងពី​ដំណា​ក់កាលទី១ រហូ​តមកដល់​ដំណាក់​កាលទី ៤ ដែលជាដំ​ណាក់កាល​ចុងក្រោយ​នេះ។សម្តេច​បានថ្លែង​ថា ក្នុងនាមរាជរដ្ឋា​ភិបាលកម្ពុជា សូមផ្តាំផ្ញើ និ​ងជំរុញជាថ្មីម្ដង​ទៀត ឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័​ន្ធទាំងអស់ បន្តសកម្ម​ចូលរួមអនុវត្ត តាមបេ​សកកម្ម, មុខងារ, កម្មវិធីការងារ និងគណ​នេយ្យភាពរ​បស់ខ្លួន ប្រកបដោយភា​ពជាម្ចាស់ និង ឆន្ទៈកែទម្រង់ មោះមុត នៅក្នុងកម្មវិធីកែទម្រង់នេះ ដូច​ត្រូវបានកំណ​ត់នៅក្នុងឯក​សារ «ចក្ខុវិ​ស័យ និង យុទ្ធសាស្ត្រ ស្តីពីកម្មវិធីកែទម្រង់កា​រគ្រប់គ្រង​ហិរញ្ញវត្ថុសាធា​រណៈ-ដំណាក់កាលទី៤» ។
សម្តេចធិបតី បានថ្លែងសង្ឃឹមថា ដំណាក់កាលទី៤ នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យ ជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន, ការត្រួតពិនិត្យ និងការវាយតម្លជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និង ជម្នះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី, កិច្ចសហការ និងការសម្របសម្រួលខ្ពស់ ក្នុងគោលបំណងសម្រេចឱ្យបាន នូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យឆ្លើយតប ទៅតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11996 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109680 នាក់
ខែនេះ :
519710 នាក់
3 ខែនេះ :
1140602 នាក់
សរុប :
17747338 នាក់