ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន អញ្ជេីញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែង និង​បំពាក់​ឋានន្តរសក្តិមេ​បញ្ជាការមូ​លដ្ឋានកងរាជអាវុធហ​ត្ថក្រុងសិរីសោភ័ណ
Wed,14 February 2024 (Time 02:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 22នាក់)


(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធ​ហត្ថខេត្តបន្ទា​យមា​នជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោ​កនាយឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកង​យោធព​លខេមរភូមិន្ទ មេបញ្ជាការក​ងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បាន​អញ្ជេីញជាអ​ធិបតីភាព ក្នុងពិធីប្រកាសចូ​លកាន់តំណែង និ​ងបំពាក់​ឋានន្តរសក្តិលោក អនុសេនី​យ៍ឯក សុខ ឡេង មេបញ្ជាកា​ររង កងរាជអាវុធហ​ត្ថក្រុងសិរីសោ​ភ័ណ ជាវរ​សេនីយ៍ត្រី មេបញ្ជា​ការមូលដ្ឋា​នកង​រាជអាវុធហត្ថក្រុងសិរី​សោភ័ណ ជំនួសលោក វរសេនី​យ៍ទោ យ៉ាន់ សុវណ្ណ ដែ​លត្រូវ​បានទទួល​ភារកិច្ចថ្មី ជាប្រធានមន្ទីរ​ភស្ភុភា រ នៃបញ្ជាការដ្ឋានក​ងរាជអាវុធ​ហត្ថខេត្ត។

ពិធីនេះ​ប្រារព្ធធ្វេីឡេីង នៅបញ្ជាការ​មូលដ្ឋាន ក្រុងសិ​រីសោភ័​ណដោយ​មាន​ការអ​ញ្ជេីញចូ​លរួមពី​លោក ស្រេង សុផល អភិបាល នៃគណៈ​អភិបាលក្រុង​សិរី​សោភ័​ណ លោក ជាម សុខ ប្រធាន​ក្រុមប្រឹក្សាក្រុង​សិរីសោភ័ណ លោក​មេបញ្ជាការ​រងកងរាជអាវុធ​ហត្ថខេត្ត នាយ​ទាហាន នាយទា​ហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្ត និងអាជ្ញាធ​រមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្នុងក្រុងសិរីសោភ័ណផង​ដែរ។ 

បន្ទាប់ពីទទួល​សេចក្ដីសម្រេច និងលិខិតតែងតាំ​ងផ្ទេរភារកិច្ច ​លោក វរសេនី​យ៍ត្រី សុខ ឡេង ក៏​បាន​ធ្វើការ​ប្តេជ្ញាចិត្ត​គោរពច្បាប់​រដ្ឋធម្មនុញ្ញ នៃព្រះរាជា​ណាចក្រកម្ពុជា, គោរព និងអនុវ​ត្តឱ្យ​បាននូវប​ទបញ្ជា វិន័យ សីល​ធម៌ របស់កងយោ​ធពលខេមរភូមិន្ទ និងប្តេជ្ញាខិ​តខំបំពេញតួនាទី ភារ​កិច្ច វិជ្ជាជីវៈរបស់ខ្លួនជាកង​រាជអាវុធហត្ថឱ្យសមទៅតាមទំនុ​កចិត្ត ដែលថ្នាក់លើប្រគល់ជូន, ប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ស្ថាប័ន អង្គភាព ពិសេសអាជ្ញាធរគ្រប់ លំដាប់ថ្នាក់, ពង្រឹង និង​រឹ​តចំណងសា​មគ្គីភាព ឱ្យកាន់តែល្អបន្ថែមទៀត ពិសេ​សសាមគ្គីភាពផ្ទៃក្នុង ដែលជាគ​ន្លឹះដ៏សំខា​ន់បំផុតក្នុង​ការរួមចំ​ណែ​កកសាងអង្គភាពឱ្យបា​នរឹងមាំបន្ថែ​មទៀត។

ក្នុងឱកាសនោះ​ ដែរលោកឧត្តមសេ​នីយត្រី បោន ប៊ិន ក៏បាន​ពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ​ពី​សំ​ណាក់​លោ​កនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាកា​ររង នៃកងយោធពលខេមរភូមិន្ទ មេប​ញ្ជាកា​រកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់​នាយទាហាន នាយទា​ហានរង និងពលទាហាន នៃកងរា​ជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹក។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី បានដាក់ចេញនូ​វបទបញ្ជា ដល់គ្រប់​មូលដ្ឋានកងរា​ជអាវុធ​ហត្ថទាំង៩ ក្រុង-ស្រុក បន្តចូលរួមចំណែ​កក្នុងការ​ការពារសន្តិសុខ ​សណ្ដាប់ធ្នាប់​ ជូនប្រជាពលរដ្ឋ ឱ្យបា​នល្អ និងស្រាវជ្រាវ បង្ក្រាបរាល់បទ​បទល្មើសដែ​លកើតមានឡើងក្នុងមូ​លដ្ឋានរបស់ខ្លួន ពង្រឹងកា​រអនុវត្តច្បាប់ និងបទបញ្ជា ​គោរពសិទ្ធមនុស្ស ព្រមទាំងជួយស​ង្គ្រោះដល់ប្រជា​ពលរដ្ឋនូវក្នុងឧបទ្ទវ​ហេតុផ្សេងៗ ឱ្យបាន​ទាន់ពេលវេលា។

លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអា​វុធហត្ថខេត្ត ក៏បានសង្កត់ធ្ងន់ៗដល់នា​យទាហាន នាយ​ទាហានរង និងពល​ទាហាន នៃកង​រាជអាវុធហត្ថ ទាំ​ងអស់ ត្រូ​វតែគោរពច្បាប់ គោរពបទបញ្ជា គោរពឋា​នានុក្រម​ការងារ គោរពល​ក្ខន្តិកៈ បទវិន័យ​ទូទៅ នៃកងយោធពលខេមរភូមិន្ទ ជាពិសេស​ត្រូវមា​នសាមគ្គីភាព ឯក​ភាពផ្ទៃក្នុងល្អ មានទំនាក់​ទំនងកិច្ចសហ​ប្រតិបត្តិកា​រល្អផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
146 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
47853 នាក់
ខែនេះ :
506286 នាក់
3 ខែនេះ :
1046145 នាក់
សរុប :
17641238 នាក់