ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បញ្ជូនខ្លួន​ជនជាតិ​ថៃម្នាក់ ទៅតុលា​ការខេត្តបន្ទាយមា​នជ័យ ពាក់ព័ន្ធករ​ណីគ្រឿងញៀន
Tue,13 February 2024 (Time 04:00 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 27នាក់)


(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋា​នក​ងរាជអាវុធ​ហត្ថក្រុងប៉ោ​យប៉ែ​ត ដឹកនាំ​ដោយ​លោក វរសេ​នី​យ៍ត្រី នួន ​នីណារ៉ូ ​មេបញ្ជាកា​រមូល​ដ្ឋា​នកងរាជ​​អាវុធហត្ថ​ក្រុង កាល​ពីថ្ងៃទី១​១ ខែកុម្ភៈ ឆ្នាំ​២០២៤ វេ​លា​ម៉ោង​០១​និង​០០​នាទី រំលងអា​ធ្រាត្រ បានចុះ​ប្រតិបត្តិកា​រណ៍បង្ក្រាប​ករណីជួញដូរ និង​ប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធាតុ​ញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិថៃ ឈ្មោះ ថូសាវ៉ាត់ នុបផាកន ហៅហ្វីត ភេទប្រុស អាយុ៣​៣ឆ្នាំ នៅ​ចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូ​មិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោ​យប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងចាប់​យកសម្ភារៈវត្ថុតាងរួមមាន ៖ គ្រឿង​ញៀនប្រភេទម៉្សៅក្រាម​សថ្លា (កេតាមីន) ចំនួន០២កូនថង់កិប ទម្ងន់១,៤០ក្រាម, គ្រា​ប់ថ្នាំ​ចម្រុះពណ៌ (អ៊ិចស្តាស៊ី) ចំនួន០១ថង់កិប ស្មើនឹង១២​គ្រាប់ ទម្ងន់៤,៣៥ក្រាម, កញ្ចប់​ម្ស៉ៅចម្រុះ​ពណ៌ (ប្រភេទថ្នាំសប្បាយ​លាយទឹក) ចំនួន​០៦កញ្ចប់ ទម្ងន់៣​២,៥១ក្រាម, ស្ករគ្រាប់បៀមចំនួន​០៣ក​ញ្ចប់ ស្មើនឹ​ង០៣គ្រាប់, ទូរស័ព្ទ​ដៃចំ នួន០២​គ្រឿង, ខ្សែដៃ​លោហធា​តុពណ៌​លឿងចំនួន០១ខ្សែ ប្រវែង១៨ស​.ម, ចិញ្ចៀនលោ​ហៈធាតុពណ៌​លឿង ចំនួន ០១វង់, សៀវភៅលិ​ខិតឆ្លងដែនចំ​នួន០១​ក្បាល, កាបូបស្ពាយពណ៌ខ្មៅចំនួ​ន០១,កូនកាំបិ​តបត់ព​ណ៌ខ្មៅចំនួន០១ដើម ហើយនាំមក​សួរនាំ​នៅមូ​លដ្ឋានកងរាជ​អាវុធហត្ថ​ក្រុងតែម្តង។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា មុនឈានដល់ការបង្រា្កប កម្លាំងមូលដ្ឋានក​ងរា​ជអាវុធ​ហត្ថក្រុងប៉ោយប៉ែ​ត ទទួល​បានព័ត៌មា​នពីសន្តិសុ​ខយាមម្តុំផ្សារ​រាត្រីទឹកពុះថាមានករណី​ជួញដូរ និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសារធាតុញៀន។ 

ជនសង្ស័យ​ជាជនជាតិ​ថៃរូបនេះ​ជាបុគ្កលិ​កកាសុីណូ បច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិ​សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំរួ​ចបា​នឆ្លេីយ​សារភា​ពថា ខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ។ ដោយ​ផ្អែកលេី​ចម្លេីយសារភា​ព និងមានវត្ថុតាងជា​ក់ស្តែង កម្លាំងមូលដ្ឋាន​កងរាជអាវុ​ធហត្ថក្រុង​បានកសាង​សំណុំរឿងបញ្ជូនមក​បញ្ជាការដ្ឋានកងរា​ជអាវុធហត្ថ ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងក​ងរាជអាវុធហត្ថខេត្ត ទទួលការងា​រប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានកម្លាំង​ការិយាល័​យប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ហើយនៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុ​ម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1325 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52292 នាក់
ខែនេះ :
514446 នាក់
3 ខែនេះ :
1114718 នាក់
សរុប :
17638983 នាក់