ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវ បាន ស្រីមុំ ដឹកនាំកិច្ច​ប្រជុំផ្សព្វផ្សាយ​សារា​ចរណែនាំលេខ ០១៣ សហវ ស្តីពីការអនុ​វត្តច្បាប់ស្តីពី​ហិរញ្ញវត្ថុ ស​ម្រាប់កា​រគ្រប់គ្រង​ឆ្នាំ២០២៤
Mon,12 February 2024 (Time 10:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 27នាក់)


ប៉ៃលិន៖ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តប៉ៃលិន បើកកិច្ចប្រជុំផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងការធ្វើ​តារាងប្រៀបធៀបកើនឡើង-ថយចុះទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ តាមប្រព័ន្ធ SARMIS ដល់មន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមា​នប្រសាសន៍លើកឡើងថា៖ សារាចរណែ​នាំលេខ ០១៣ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ នេះ គឺពិ​តជា​មានសារៈសំខាន់ណាស់ សម្រាប់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ធ្វើការអនុវត្តថ​វិកាអោយបា​នត្រឹមត្រូវ ម្យ៉ាងវិញទៀតកិច្ចប្រជុំនេះ ក៍មានគោលបំណង ដើម្បីពង្រឹង និងបង្កើនសមត្ថភា​ពបន្ថែម​ទៀត ក្នុងការអនុវត្តគម្រោងសកម្មភាពថវិកាប្រចាំឆ្នាំ និងការធ្វើតារាងប្រៀបធៀបកើនឡើង-ថយចុះ​ទ្រព្យសម្បត្តិរដ្ឋឆ្នាំ២០២៣ តាមប្រព័ន្ធ SARMIS ប្រកបដោ​យប្រសិទ្ធភាពខ្ពស់ ។

លោកជំទាវបណ្ឌិតអភិ​បាលខេត្ត ក៏បានមានប្រសាសន៍ជំរុញ ដល់គ្រប់មន្ទីរអង្គភាព ត្រូវតែគិ​តគូអោយបានច្បាស់លាស់នូវការរៀបចំផ្នែកចំណូល-ចំណាយរបស់ខ្លួនអោយបានជាក់លាក់ ត្រឹម​ត្រូវ ទាន់ពេលវេលា និងស្របតាមតម្រូវការជាក់ស្តែងក្នុងការដំណើរការអនុវត្តការងារថវិកា និ​ងយន្តការ​ការអនុវត្តន៍ថវិកាថ្នាក់ក្រោមជា​តិ ចំណែកការអភិវឌ្ឍក្នុងមន្ទីរអង្គភាពរបស់ខ្លួន ក៍ត្រូវរំ​លេចនូវសកម្មភាព និងបេសកកម្មចម្បងៗរបស់ក្រសួង-ស្ថាប័ន អំពីភាព​ជាក់ស្ដែង​នៃការអនុវត្តផែ​នការយុទ្ធសាស្ត្រ ថវិកាឆ្នាំកន្លងមក ​និងការប៉ាន់ស្មានស្ថានភាព នៃការអនុវត្តផែនកា​រយុទ្ធសាស្ត្រថវិ​កាបច្ចុប្បន្នធៀបទៅនឹងគោលដៅសូចនាករដែលបានកំណត់ និងលើកឡើងនូវ​បញ្ហាប្រឈមដែល​ត្រូវដោះស្រាយ និង ផែនការថវិកាឆ្នាំខាងមុខទៀត ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមាន​ប្រសាសន៍ណែ​នាំដល់​គ្រប់មន្ទីរអង្គភាព​ទាំ​ងអស់ ត្រូវ​យកចិត្តទុក​ដាក់ខ្ពស់ ​ដើម្បីស្វែង​យល់ឲ្យបាន​កាន់តែច្បាស់​នូវវិធាននីតិវិធី និ​ងបច្ចេក​ទេសនានា ក្នុងកា​ររៀប​ចំអនុវត្តថ​វិកាកម្មវិធីគ្រប់អង្គភាពថវិកា នៃមន្ទីរជំ​នាញនៅមូលដ្ឋានថ្នាក់ក្រោមជាតិនេះ ដោយខិតខំគោរពឲ្យបានខ្ជាប់ខ្ជួនតាមក្របខ័ណ្ឌ និងបណ្តា​វិធានការ ព្រមទាំងគោលការណ៍ និងបច្ចេកទាំងឡាយ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ឲ្យកាន់តែមានភាពសុក្រិត្យ និងគណនេយ្យភាព ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2637 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53604 នាក់
ខែនេះ :
515758 នាក់
3 ខែនេះ :
1116030 នាក់
សរុប :
17640295 នាក់