ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្លាំងនគរបា​លខេត្តបន្ទាយមា​នជ័យ ចុះល្បាតកា​រពារសន្តិសុខ​ សណ្តាប់ធ្នាប់ និងសម្រួល​ចរាចរ​ណ៍​ជូន​ពលរដ្ឋ តាម​ទីប្រជុំជ​ន និងតំ​បន់ទេសច​រណ៍ ក្នុងឱ​កាសបុណ្យចូ​លឆ្នាំចិន
Mon,12 February 2024 (Time 09:55 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 24នាក់)


បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ​បានដាក់ចេញនូវផែនការ ឲ្យកងកម្លាំងន​គរបា​ល​គ្រប់​ផែនជំនាញ កម្លាំងអន្តរា​គ​មន៍ និងកម្លាំងអធិ​ការដ្ឋាន​នគរបា​លស្រុក-ក្រុងទាំង៩ បានចុះ​បេស​កកម្មយាម ល្បាត កា​រពារសន្តិសុខ ​សណ្តាប់ធ្នាប់ តាមមូ​លដ្ឋាន ទីប្រជុំជ​ន វត្តអារាម តំប​ន់ទេសចរណ៍ នៅថ្ងៃទី០៩.១០ .១១ ខែកុម្ភៈ ឆ្នាំ២០២៤ ទ​ទួល​បាន​នូវសុ​ខ​សុវត្ថិភា​ពល្អជូនប្រជា​ពលរដ្ឋ ភ្ញៀវជាតិ​ អន្តរជាតិ​ ក្នុងឱ​កាសបុណ្យចូលប្រពៃណីជ​នជាតិចិន និង វៀត​ណាម។

ជាលទ្ធផ​ល រយះពេ​ល៣ថ្ងៃនេះសមត្ថកិច្ចយើ​ងបានកត់ស​ម្គាល់ថា​ មានសភាពស្ងប់ស្ងាត់ល្អ បទល្មើស​ព្រហ្មទណ្ឌ(គ្មាន) -គ្រោះអគ្គីភ័យគ្មាន -បទល្មើសចរាចរណ៍ កើតមានតិចតួចបំផុត។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ០២ករណី នៅស្រុកអូរជ្រៅ១ករណី និង នៅក្រុង​សិរី​សោភ័ណ ១ករណី បណ្តាលឲ្យមនុស្ស២នាក់​ស្លាប់(ប្រុស) និងរបួស​ស្រាល១នាក់(ស្រី) ខូចខាត​ម៉ូតូ២គ្រឿង និងរថយន្ត២គ្រឿង។ កម្លាំងមួយចំនួន​ត្រូវបា​នដាក់​ពង្រាយ តាមដងផ្លូវ ទីប្រជុំ​ជន តំបន់ទេសចរណ៍ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលធ្វើដំណើរឆ្លងកាត់ ឬមកទស្សនាតំ​បន់ទេសចរណ៍​នៅក្នុងខេត្តបន្ទាយមានជ័យ។

ក្រៅពីនេះ​នៅពេ​លរាត្រី លោ​កឧត្តមសេនីយ៍​ទោ សិទ្ធិ ឡោះ ក៏បានដាក់​ផែនការឲ្យកង​កម្លាំងន​គរបាល​ទូទាំងខេត្ត ពង្រឹងកា​រត្រួតពិនិត្យអា​វុធ ,ទប់ស្កាត់ អ្នកបើកបរក្នុងស្ថានភាព​ស្រវឹងនិង​ធ្វើការអ​ប់រំច្បាប់ចរាណ៍ដល់អ្នកដំណើរ បើកបរម៉ូតូ,រថយន្ត និងបានណែនាំ​ដល់ពលរដ្ឋ​មិនឲ្យដុតផា​វឬកាំជ្រួចផងដែ​រ។ ក្នុងនោះកម្លាំងមួយ​ចំនួនត្រូវបាន​ត្រៀម សម្រាប់ចុះអន្តរា​គមបង្ការ បង្ក្រាប បទល្មើស​ផ្សេងៗ និងគ្រោះ​អគ្គីភ័យដែលអា​ចកើត​មានជា​យថាហេតុផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8374 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145512 នាក់
ខែនេះ :
519269 នាក់
3 ខែនេះ :
1115472 នាក់
សរុប :
17637526 នាក់