ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារ និងផែន​ការការពារ​សន្តិសុ​ខ សណ្តាប់ធ្នាប់​ការបោះឆ្នោ​តជ្រើស​តាំងសមាជិ​កព្រឹទ្ធស​ភា និតិ​កាលទី៥
Mon,12 February 2024 (Time 09:05 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 24នាក់)


ខេត្តបន្ទាយមានជ័យ៖នៅវេលាម៉ោង២​ រសៀល ថ្ងៃទី១​២ ខែកុម្ភ: ឆ្នាំ២​០២៤នេះ លោកឧត្តម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងកា​រនៃស្នង​ការដ្ឋាននគ​របាលខេត្តបន្ទាយមានជ័យ​ បាន​បើកកិច្ចប្រជុំបន្ទាន់មួយ ផ្សព្វ​ផ្សាយអំ​ពីផែនការការ​ងារ និង ផែនការកា​រពារសន្តិសុខ សំ​ខាន់ៗចំនួន​២ ដល់​លោក-លោកស្រី ស្នងការរង នាយការិយាល័យនគរ​បាលជំនាញ លោកអធិការនគរបា​លក្រុង-ស្រុក និង មេបញ្ជាកា​រវរសេនាតូចនគរបាលការពារព្រំដែនគោគទាំង៤។

កិច្ចប្រជុំ​នេះបានផ្តោតសំ​ខាន់លើរបៀប​វរ:ចំនួន២គឺ
១-ផ្សព្វផ្សាយផែ​នការការពារសន្តិសុខ សុវត្ថិភាព ជូនឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយ​ករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ក្នុងកិច្ចប្រជុំជាមួយ​គណៈកម្មាធិ​ការខេ​ត្តប្រ​យុទ្ធប្រឆាំងការជួញមនុស្ស (គ.ឧ.ប.ជ) ដែលជាប់ព្រំដែនថៃ។
២-ផ្សព្វផ្សាយ​ផែនការការពារសន្តិសុខ សុវត្ថិភា​ព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងយុទ្ធនា​ការការ​ពារកា​របោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ និងការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា ស្រុក អាណិតទី៤ និងការពិនិត្យបញ្ជីឈ្មោះ និងការចុះ​ឈ្មោះបោះ​ឆ្នោតឆ្នាំ២០២៤។

នាឱកាសនោះលោកឧ​ត្តមសេនីយ៍ សិទ្ធិ ឡោះ បានកោត​សរសើរនិងវាយតម្លៃខ្ពស់ ចំពោះ​ថ្នាក់ដឹកនាំ និងមន្ត្រី​គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង បំពេញ តួនាទី ភារកិច្ច ការងា​របានយ៉ាងល្អគួរជាទីមោទនៈ។ លោកបានថ្លែងជម្រុញដល់កម្លាំងនគរបាលទាំងអស់ ចំពោះបេស​កកម្មចំពោះមុខចំនួន២នេះ ត្រូវធ្វើយ៉ាងណាធានាឲ្យបានទាំងស្រុងនូវ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ: និង សុវត្ថិភាព មានរបៀបរៀបរយជូនថ្នាក់ដឹកនាំជាន់ខ្ពស់ បណ្តាឥស្សរជនសំខាន់ៗ មន្ត្រីរាជការ ដែលបានអញ្ជើញចូលរួមកម្មវិធី។ ត្រូវធា​នាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សា​ធារណ: និង សុវត្ថិភាព សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និតិកាលទី៥ និងការជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា ស្រុក អាណិតទី៤ និងកា​រពិនិត្យប​ញ្ជី​ឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ឲ្យប្រព្រឹត្តទៅដោយរលូន គ្មានការបំភិត​បំភ័យ ការគំរាម​កំហែង និង អំពើរហឹង្សាផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1445 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52412 នាក់
ខែនេះ :
514566 នាក់
3 ខែនេះ :
1114838 នាក់
សរុប :
17639103 នាក់