ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនត្រូវចោទម្នាក់ដោយអនុវត្តតាមដីការ ទៅសាលា​ដំបូងខេត្ត ពីបទធ្វើឲ្យខូចខាត ដោយចេតនា មានស្ថានទម្ងន់ទោសនិងកាន់កាប់ ឫដឹកជញ្ជូ​នអាវុធ​ដោយគ្មានការ​អនុញ្ញាត
Thu,01 February 2024 (Time 04:09 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 37នាក់)


(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកភ្នំស្រុក ដឹកនាំដោយលោក វរសេនីយ៍ត្រី ឈឹម ប៊ុន​ឈឿម មេបញ្ជាកា​រ មូលដ្ឋាន កងរាជ​អាវុធហ​ត្ថស្រុក​ភ្នំស្រុក កាលពីវេលា​ម៉ោង២០​និង៤០​នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានចុះអនុវត្តតាមដី​កាបង្គាប់​ឱ្យនាំខ្លួន​លេខ ៖ ៣៥ ព្រ.ទ​I"ឆ"/​២៤ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ របស់លោក ឆឹម ឫទ្ធី ចៅក្រមស៊ើបសួរ នៃសាលា​ដំបូង​ខេត្ត​បន្ទាយ​មានជ័យ ។

លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹង​ថា ជនត្រូវចោទឈ្មោះ ណាន ឧត្តម ហៅដំ ភេទ ប្រុស អាយុ១៦ឆ្នាំ អាសយដ្ឋាន បច្ចុប្បន្ន នៅភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ពីបទធ្វើឲ្យ ខូចខាត ដោយចេតនាស្ថានទម្ងន់ទោស និងកាន់កាប់ ឫដឹកជញ្ជូនអាវុធ​ដោយគ្មានការអនុញ្ញាត ដែល​ប្រព្រឹត្ត កាលពី​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី ឈឹម ប៊ុនឈឿម បានឱ្យដឹងទៀតថា ជនត្រូវចោទក្រោយពីឃាត់ខ្លួន ត្រូវ​បាន​កម្លាំងជំនាញបញ្ជូន​មកបញ្ជាការដ្ឋាន​កងរាជអាវុធហ​ត្ថខេត្ត ដើម្បីចា​ត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និង​បង្ក្រាបបទល្មើសបានឱ្យដឹងថា ជ​នត្រូវចោទ បច្ចុប្បន្នត្រូវបានការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរា​ជអាវុធហត្ថខេត្ត បញ្ជូនទៅ​សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2287 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49994 នាក់
ខែនេះ :
508427 នាក់
3 ខែនេះ :
1048286 នាក់
សរុប :
17643379 នាក់