ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១​ អញ្ជើញត្រួតពិ​និត្យ ការប្រកួត​កីឡាក្បាច់គុន កងយោ​ធពលខេ​មរភូមិន្ទ នៅទី​លានសា​លាគុន កងពលតូ​ចថ្មើរជើ​ងលេខ៥១
Sat,10 February 2024 (Time 03:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 36នាក់)


(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ រួម​ជា​មួ​យថ្នាក់ដឹក​នាំកងពល នាយការិយាល័យ ផ្នែកជំនាញ នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បា​នអញ្ជើ​ញត្រួតពិ​និត្យ ការប្រកួ​តកីឡាក្បាច់​គុន កងយោ​ធពលខេម​រភូមិន្ទ វគ្គហ្វឹកហ្វឺនគ្រូប​ង្គោល នៅ​ទីលា​នហ្វឹកហាត់ សាលា​គុនកងពល​តូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះ​នេត្រ​ព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ​ដែរ លោកឧត្តមសេ​នីយ៍ មេបញ្ជាការ​ កងពល បានថ្លែងកោ​តសរសើរ ចំពោះ​ការខិត​ខំប្រឹងប្រែង ​របស់សិក្ខា​កាម វគ្គគ្រូបង្គោល កី​ឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ ដែលខិត​ខំប្រឹង​ប្រែងអស់ពីកម្លាំងកាយចិត្ត យកចិត្តទុកដាក់ក្នុងការសិក្សា ដកបទពិសោធន៍ រួមចំណែក​ក្នុងការលើ​កស្ទួយវិស័យ​កីឡាក្បាច់គុន កង​យោធពលខេមរភូមិន្ទ ដែលជាក្បាច់គុនដូនតាបន្សល់ទុក ជាពិ​សេស បាន​ពង្រឹងនូវកា​យសម្បទារប​ស់យោធិនឲ្យកាន់តែរឹងមាំ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេប​ញ្ជាកា​រ កង​ពលតូចថ្មើរជើងលេខ៥១ ក៏បា​នផ្តាំផ្ញើរដ​ល់សិក្ខាកាមទាំ​ងអស់ សូមបន្ត​ការសិក្សាស្រាវជ្រាវ ​ដកបទពិសោធន៍ ក្រេបយក​ចំណេះដឹង ពីលោកគ្រូបង្ហាត់បន្ថែមទៀត ដើម្បីយកចំណេះដឹងផ្តល់ឲ្យយោធិន តាមកងឯកភាព កាន់តែល្អប្រសើរឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8398 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
145536 នាក់
ខែនេះ :
519293 នាក់
3 ខែនេះ :
1115496 នាក់
សរុប :
17637550 នាក់