ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​អភិសន្តិបណ្ឌិត ស​ សុខា​ ផ្ដល់​អនុសាសន៍ ៧ចំណុ​ច ទៅកាន់ទីប្រឹក្សា និងជំនួយ​ការក្រ​សួង​មហាផ្ទៃ
Thu,04 January 2024 (Time 10:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 51នាក់)


(ភ្នំពេញ)៖ ក្នុងឱកា​សអញ្ជើញជាអ​ធិប​តីដ៏​ខ្ពង់ខ្ពស់ក្នុងពិ​ធីសំ​ណេះ​សំណាលជាមួ​យមន្ត្រីរាជការ​ កងក​ម្លាំង​ និវត្តន៍ជន​ អតី​តយុទ្ធជន​ ទីប្រឹក្សា​ និងជំ​នួយ​ការរបស់ក្រសួង​មហាផ្ទៃ​ នាថ្ងៃទី៣​ ខែមករា​ ឆ្នាំ២​០២៤ នៅទីស្តីការក្រ​សួងម​ហាផ្ទៃ​ ឯកឧត្តមអភិសន្តិបណ្ឌិត​ ស​ សុខា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងម​ហាផ្ទៃ​ បានផ្តល់​អនុសា​សន៍ ៧ចំណុច ទៅកាន់ទីប្រឹក្សា និង​ជំនួយ​កា​ររបស់ក្រ​សួងមហា​ផ្ទៃរួមមាន ៖
ទី១. ជំរុញលើក​ទឹកចិត្តឱ្យបន្តរក្សា​សាមគ្គីភាពផ្ទៃក្នុង​ឱ្យបានរឹងមាំ ចូលរួម​សហកា​រគ្នាគ្រប់ការងារពា​ក់ព័ន្ធ និងមានទំនាក់ទំនង​ល្អនៅក្នុង​សង្គម​
ទី២. បន្តចូលរួម​ការងារចុះពង្រឹងមូលដ្ឋាន ការងារសង្គម និងការងារមនុស្សធម៌
ទី៣. ពង្រឹងស​មត្ថភាព លទ្ធភាព និងចែករំលែកចំណេះ ជំនាញ និងបទពិសោធទៅគ្រប់ ផ្នែកពា​ក់ព័ន្ធ ដើម្បីជួយលើកស្ទួយនូវអភិបាលកិ​ច្ចល្អ
ទី៤. ជាមួយគ្នានេះ​បន្តរក្សាសីលធម៌ គុណធម៌ និងបំពេញ​តួនាទីភារកិច្ចប្រកប​ដោយគណ​នេយ្យភា​ពចំពោះក្រសួង​មហាផ្ទៃ ក៏ដូចជារាជរដ្ឋាភិបាល​
ទី៥. បន្តចូលរួមចំ​ណែកអភិវឌ្ឍន៍ប្រទេសជាតិរយៈពេល ៥ឆ្នាំទៅមុខ លើមូលដ្ឋាននៃការវាយតម្លៃ
ទី​៦. បន្តចូលរួមថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាព ការពារខឿនឯករាជ្យជាតិ ​អធិបតេយ្យភាព បូរណ​ភាពទឹកដី ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង​
ទី៧. បន្តចូលរួ​មគាំទ្ររាជរដ្ឋាភិបាលក្នុងការជំរុញឱ្យកាន់តែ ស៊ីជម្រៅបន្ថែម​ទៀតនូវកំណែទ​ម្រង់រដ្ឋបាលសាធា​រណៈ កំណែទម្រង់វិមជ្ឈកា​រនិងវិសហមជ្ឈការ កំណែទម្រង់កា​រគ្រប់គ្រងហិ​រញ្ញវត្ថុសាធារ​ណៈ កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ និងកំណែ​ទម្រង់តាមវិស័យនានា ដើរទន្ទឹមនឹងការជំរុញអភិបាលកិច្ចល្អ ព្រមទាំង​ចូលរួមអ​នុវត្តគោលន​យោបា​យ"ភូមិ ឃុំ សង្កាត់​មានសុវត្ថិភាព" ឱ្យកាន់តែសកម្ម​ផុលផុស​នៅគ្រប់គោ​លដៅ។

ជាមួយគ្នានោះ ឯកឧត្តមអ​ភិសន្តិបណ្ឌិត​ ស​ សុខា​ បានបង្ហាញ​សុទិដ្ឋិនិ​យម​ដោយសង្ឃឹម និងជឿជា​ក់ថា ទីប្រឹក្សា​ និង​ជំនួយការក្រសួងម​ហាផ្ទៃ​ នឹង​បន្តគាំទ្រ​ ចូលរួម និងរក្សា​ការប្តេជ្ញាចិត្តខិ​តខំ​បំពេញការងា​រកា​ន់តែសកម្ម និងខ្លាំងក្លា​ថែមទៀត ដើម្បីកា​រអភិវឌ្ឍរីក​ចម្រើនលើគ្រប់វិស័យ ស្របតា​មគោល​ដៅរំពឹងទុកក្នុងរ​យៈពេល ៥ឆ្នាំ​ទៅមុខ ដូចបា​នកំណត់​នៅក្នុងយុទ្ធសា​ស្រ្តបញ្ចកោណដំណា​ក់កាលទី១ ដែលមា​នសម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10544 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
102912 នាក់
ខែនេះ :
518616 នាក់
3 ខែនេះ :
1127300 នាក់
សរុប :
17732064 នាក់