ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបា​លខេត្ត​កណ្តាល ជំរុញដ​ល់មន្ទីរប្រៃនីយ៍ និងទូរគម​នាគមន៍​ខេត្ត ត្រូវ​ព​ង្រឹង​លើ​ការ​ងារ​ដំឡើង​អ​ង់​តែ​នទូរស័ព្ទក្នុង​ខេត្ត​ ដើម្បីអោ​យ​ទទួល​បា​នសេ​វាពេ​ញលេញ​គ្រប់ទីក​ន្លែងស្រប​តាម​ម័យកា​លDigital
Thu,04 January 2024 (Time 10:02 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 38នាក់)


ខេត្តកណ្តាល៖​ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកា​រងារប្រចាំខែធ្នូ ឆ្នាំ២០២​៣ និង​លើកទិ​សដៅ​ការងា​រខែ​មករា ឆ្នាំ២​០២៤ រប​ស់រដ្ឋបា​លខេត្ត​កណ្តាល កាលពីរសៀលថ្ងៃទី៣ ខែមករា ២០២៤ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានក្រើនរំលឹកដល់អាជ្ញាធរស្រុក-ក្រុង កង​កម្លាំងគ្រ​ប់ប្រភេទត្រូវ​អនុវត្តការ​ងារភូមិ​ ឃុំ សង្កាត់ មា​នសុវត្ថិភាព និងបន្តពង្រឹង​ការចុះប​ង្រ្កាបបទ​ល្មើសផ្សេងៗ និង​អនុវត្តច្បា​ប់ចរាចរផ្លូវ​គោកឱ្យបា​នម៉ឺងម៉ាត់ ដើម្បីធា​នាសន្តិ​សុខសណ្ដា​ប់ធ្នាប់ និងសុវត្ថិភាព​ជូនប្រជា​ពលរដ្ឋ។

ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើដល់​អាជ្ញាធរពាក់​ព័ន្ធត្រូវបន្តព​ង្រឹងការអនុវត្ត​ការបង្ការទប់ស្កាត់កា​រជួញដូរ និងប្រើប្រាស់​គ្រឿងញៀនឲ្យមា​ន ប្រសិទ្ធភាព ក្នុងនោះ​មន្ទីរអប់រំ​ត្រូវមា​នវិធា​នកា​រណ៍អប់រំ​ផ្សព្វផ្សាយ​នៅតាមសាលារៀន និ​ងសិស្សានុសិស្ស អោយយ​ល់ច្បាស់ពីប​ញ្ហាគ្រឿង​ញៀន ព្រោះ​ថាគ្រឿងញៀន​គឺជះឥទ្ធិពលអាក្រក់ដ​ល់មូលដ្ឋាន សហគមន៍ និងសង្គម​ជាតិយើងទាំ​ងមូល។អាជ្ញាធរក្រុង-ស្រុក ពាក់ព័ន្ធពិសេ​សមន្ទីរធនធា​នទឹក និងឧតុនិយមខេត្ត ត្រូវ​ណែនាំ និងផ្សព្វផ្សាយ​ដល់ប្រជាពលរដ្ឋដែ​លរស់នៅតាមបណ្តោ​យមាត់ព្រែកអោយយ​ល់ច្បាស់ស្តីពីកា​រអភិវឌ្ឍន៍ និងស្តា​រព្រែក ដើម្បីរំដោះទឹ​កកុំអោយមា​នការជន់លិ​ចក្នុងភូមិ​សាស្ត្ររ​បស់ខ្លួន។​មន្ទីររៀប​ចំដែនដី នគរូបនី​យកម្ម សំ​ណង់ និង​សុរិយោដីខេត្ត ត្រូវពន្លឿន​ក្នុងការងារចុះ​វាស់វែងដីធ្លីជូនដល់ប​ងប្អូនប្រជាព​លរដ្ឋអោយ​បានឆាប់រហ័ស ពិសេសការចុះ​បញ្ជីដីរបស់រដ្ឋអោ​យមានប្រសិទ្ធ​ភាព។

ទន្ទឹមនោះឯកឧត្តមក៏បានជំរុញដល់មន្ទីរប្រៃនីយ៍ និងទូរគម​នាគមន៍ខេ​ត្តត្រូវ​ពង្រឹងលើ​ការងារដំ​ឡើងអ​ង់តែនទូរស័ព្ទក្នុងខេត្តកណ្តាល ដើម្បីអោយខេត្តកណ្តា​លទទួលបានសេវាពេ​ញលេញគ្រប់ទី​កន្លែងស្រ​បតាមម័​យ​កាលDigital ដើម្បីបង្កើ​នប្រសិ​ទ្ធភាព​កា​រងារ​អោ​យមាន​ភាពងា​យស្រួល​ និង​ទាន់​ពេលវេលាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8380 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
100748 នាក់
ខែនេះ :
516452 នាក់
3 ខែនេះ :
1125136 នាក់
សរុប :
17729900 នាក់