ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥៦ អា​ណ​ត្តិទី៣
Thu,04 January 2024 (Time 10:15 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 40នាក់)


ខេត្តស្ទឹងត្រែង៖នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុម​ប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំ​សា​មញ្ញ​លើកទី៥៦ ​អាណត្តិទី៣ រ​បស់ក្រុ​មប្រឹក្សា​ខេត្ត។ កិច្ចប្រជុំនេះ​បានធ្វើឡើង​នៅសាលប្រជុំធំ​សាលាខេត្ត ដោយមានការអញ្ជើញចូល​រួមពីសំ​ណាក់ឯ​កឧត្តម ស្វាយ សំអ៊ាង អភិបា​លនៃគណៈ​អភិបា​លខេត្ត ឯកឧត្តម ​លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិ​បាលរ​ងខេត្ត នាយក នាយករងរដ្ឋបាល​សាលាខេត្ត អភិបាល ​អភិបាល​រងក្រុង ស្រុក កងកម្លាំង​ប្រដាប់អាវុធ​ទាំងបីប្រភេទ មន្ទីរអង្គភា​ពជុំវិញខេត្ត នា​យកទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពា​ក់ព័ន្ធ ផងដែរ។

កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖
១/ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ អាណត្តិទី៣ របស់ក្រុម​ប្រឹក្សាខេត្ត។ ២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២​៣ និងទិសដៅកា​រងារសម្រាប់ អនុវត្តនៃខែ​បន្ទាប់របស់រដ្ឋបា​លខេត្ត។
៣/ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់រដ្ឋបាលខេត្ត។
៤/​ការឆ្លងសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២៤
​ -​ សេចក្តីថ្លែងហេតុរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ស្តីពីការរៀបចំសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២៤
​ -​ ពិនិត្យ និងអនុម័ត​លើសេចក្តីព្រាងផែនការលទ្ធកម្មឆ្នាំ២០២៤
៥/​បញ្ហាផ្សេងៗ។
​ -​ ការជូនដំណឹងស្តីពីការបូកសរុបសមិទ្ធផលសម្រេចបានក្នុងអាណតិ្តទី៣ របស់ក្រុមប្រឹក្សាខេត្ត
៦/មតិបូកសរុប និងបិទកិច្ចប្រជុំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10712 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
103080 នាក់
ខែនេះ :
518784 នាក់
3 ខែនេះ :
1127468 នាក់
សរុប :
17732232 នាក់