ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំផ្សព្វផ្សា​យជូនដល់​គណបក្ស​នយោបាយ ​សមាគម អង្គការ មិនមែន​រដ្ឋាភិបា​លនិងភាគីពាក់ព័ន្ធ
Thu,04 January 2024 (Time 09:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 40នាក់)


ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ គណៈកម្មការ​រៀបចំការបោះ​ឆ្នោតខេត្តបន្ទា​យមានជ័យ បានបើក​កិច្ចប្រជុំផ្សព្វផ្សាយជូន​ដល់គណបក្សន​យោបាយតាម​សមាគមអង្គ​ការមិនមែ​នរដ្ឋាភិបាល​និងភាគីពាក់ព័ន្ធ​ស្ដីពីកា​របិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះឆ្នោតដំ​បូងសម្រាប់​ការបោះ​ឆ្នោត​ជ្រើ​ស​តាំងសមាជិកព្រឹទ្ធស​ភានីតិ​កាលទី៥ ឆ្នាំ២០២៤ ក្រោមអ​ធិបតីភាព លោក​ យឹម សំណាង អភិ​បាល​​រងខេត្តបន្ទាយ​មានជ័យ។

លោក យ៉ង់ សក្កិ ប្រធានគណៈកម្មាធិការរៀប​ចំការបោះឆ្នោតខេត្តបន្ទាយមា​នជ័យបានបញ្ជាក់ថា ផ្អែក​តាមលទ្ធផ​លនៃការចា​ប់ឆ្នោត ដើម្បីកំណ​ត់លំដាប់លេ​ខរៀង​ឈ្មោះគណ​បក្សនយោបា​យនៅ​លើ​សន្លឹ​ក​ឆ្នោតសម្រា​ប់​ការបោះឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធស​ភានីតិ​កាលទី៥ ឆ្នាំ២​០២៤​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ទីស្ដីកា​រ កម្មាធិ​ការជា​តិរៀប​ចំកា​របោះឆ្នោត​ដែល​ហៅ​កាត់​ថាគ.ជ.ប​នៅ​ព្រឹកថ្ងៃ​ទី២​៨ ខែធ្នូ ឆ្នាំ២០​២​៣ ដោយ​មានគណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះឆ្នោតចំនួន៤​គណប​ក្សរួមមា​ន គណបក្សប្រជាជ​នកម្ពុជាលំ​ដាប់​លេខរៀង​ទី១ គណ​បក្សឆន្ទៈ​ខ្មែរលំដាប់​លេខរៀងទី​២ គណបក្សហ្វ៊ុន ស៊ិ​នប៉ិច លំដាប់លេខរៀងទី៣ គណបក្សកម្លាំង​ជាតិលំ​ដាប់លេខរៀងទី៤។

លោក យ៉ង់ ស័ក្តិ បានបញ្ជា​ក់ផងដែរ​ថា គណៈកម្មាធិកា​រជាតិរៀបចំ​ការ​បោះឆ្នោតបានកំ​ណត់​យ៉ា​ងជាក់​លា​ក់ថា ការ​ឃោ​ស​នាបោះ​ឆ្នោត​ចា​ប់តាំងពីថ្ងៃទី១​០ រហូត​ដល់ថ្ងៃ​ទី២៣ ខែកុម្ភៈ​នៃឆ្នាំ២​០២៤ និង​ការ​បោះឆ្នោតកា​ររាប់សន្លឹកឆ្នោតទាំ​ងការ​បិទផ្សាយល​ទ្ធផល នៅការិ​យាល័យ​បោះឆ្នោតនា​ថ្ងៃទី២៥ ខែកុម្ភៈ​ ឆ្នាំ២០២​៤ និង​ការប្ដឹង​តវ៉ាអំពី​លទ្ធផលនៃ​ការបោះឆ្នោត ភាពពុំប្រ​ក្រតី​នៃ​ការិយា​ល័យបោះ​ឆ្នោតនៅថ្ងៃ​ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ យ៉ា​ងយូរត្រឹម​ម៉ោង ១១,៣០នាទី។

លោក យឹម សំណាង អភិបាលរង​ខេត្ត បានមានប្រសា​សន៍ថា តំណាងគ​ណបក្សនយោ​បាយដែ​លបាន​អញ្ជើញ​មកចូលរួមប្រជុំ​នាថ្ងៃនេះ​ត្រូវបន្តធ្វើកា​រផ្សព្វផ្សា​យស្ដីពីនីតិវិធីនិង ប្រតិទិ​នដែលគ​ណៈកម្មាធិការជា​តិរៀបចំការបោះឆ្នោត​បានកំណត់ធ្វើ​យ៉ាងណាឲ្យដំណើ​រការនៃការបោះ​ឆ្នោត​ជ្រើសតាំងស​មាជិកព្រឹទ្ធស​ភានាពេលខា​ងមុខទទួល​បានភាព​ជោគជ័យនិងសុំឲ្យកងកម្លាំង ភេទត្រូវ​សហការជាមួយ​អាជ្ញាធរមូលដ្ឋានពង្រឹងការ​ពារសុវត្ថិភាពសាធារណៈឲ្យដំណើរ​ការបោះឆ្នោត​មានភាពល្អប្រ​សើរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9114 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
101482 នាក់
ខែនេះ :
517186 នាក់
3 ខែនេះ :
1125870 នាក់
សរុប :
17730634 នាក់