ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្រ្តីក្រសួង​សុខា​ភិបាល ផ្តល់​អនុសា​សន៍សំ​ខាន់ៗមួយ​​ចំនួនដ​ល់មន្រ្តី​រាជកា​រ និងបុគ្គលិក​សុខា​ភិបា​ល ដើម្បីយក​ទៅ​អនុវត្ត​ធា​នា​កា​រចូល​រួម​ចំ​ណែក​សម្រេ​ចឱ្យ​បា​នសក​ម្មភា​ពនូ​វវិធា​នការគន្លឹះ​របស់​ក្រសួងសុខា​ភិបាល
Wed,03 January 2024 (Time 08:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 63នាក់)


រាជធានីភ្នំពេញ៖ក្នុងឱកាស​អញ្ជើញចុះ​ពិនិត្យវឌ្ឍនភាព​ការងារ និងសំណេះ​សំណាល​សួរសុខ​ទុក្ខ​ថ្នាក់ដឹ​កនាំ មន្រ្តីរាជការ ​និងបុគ្គលិ​កនៃមជ្ឈម​ណ្ឌលជា​តិពិ​សោធ​ន៍សុខា​ភិបាល​ នាព្រឹកថ្ងៃទី៣ ខែ​មករា ឆ្នាំ២០២៤ ​ឯកឧត្តម​សាស្រ្តាចារ្យ ឈា​ង រ៉ា រដ្ឋមន្រ្តី​ក្រ​សួង​សុខាភិបាល​​បាន​ផ្តល់​អនុសា​សន៍មួយ​​ចំនួនដ​ល់មន្រ្តីរាជកា​រ និងបុគ្គលិក​សុខាភិបា​លទាំ​ងអស់ ដើម្បីយក​ទៅ​អនុវត្ត​ធា​នា​កា​រចូល​រួម​ចំ​ណែក​សម្រេ​ចឱ្យ​បា​នសក​ម្មភា​ពនូ​វវិធា​នការគន្លឹះ​របស់​ក្រសួងសុខា​ភិបាល​ដែលមានដូចខា​ងក្រោម៖
- ធានា​ឱ្យបានទាំងគុ​ណភាព សុវត្ថិភាព បរិយាប័ន្ន និងនវានុវត្តន៍​ នៃមន្ទីរពិសោធន៍ទាំង៣ របស់ម​ជ្ឈម​ណ្ឌល​ជាតិ
- ពង្រឹងប​ន្ថែមកិច្ច​សហការ​ជាមួយនាយក​ដ្ឋានឱសថ​ សុវត្ថិភាពចំណី​អាហា​រ បរិក្ខារពេទ្យ និងគ្រឿង​សំអា​ង និងអង្គភាព​ពាក់ព័ន្ធទាំងអស់
- យកចិត្តទុ​កដាក់ប​ន្ថែមទៀតលើ​ការលើក​កម្ពស់ក្រម​សីលធម៌វីជ្ជាជីវៈ និងការអ​នុវត្តច្បាប់ក្នុងវិ​ស័យសុខាភិបា​ល
- សូមគាំទ្រឱ្យបន្ត និងជំរុញកិច្ចសហកា​រជាមួយដៃគូរជាតិ និងអន្តរជាតិបន្ថែមទៀត ដើម្បីប្រើ​ឱ្យអ​ស់លទ្ធភាព​ក្នុងអនុវត្ត​ផែនការយុទ្ធសាស្រ្តរបស់ម​ជ្ឈមណ្ឌលជាតិ
-បន្តពង្រឹ​ងកា​រងារអភិបា​លកិច្ច និងការងារគ្រប់គ្រង​ តាមរយៈការបណ្តុះប​ណ្តាលបន្តជាប្រចាំ អំពីភាព​ជាអ្នក​ដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីបុគ្គលិក និងជំរុញកា​រធ្វើទំនើបកម្មកា​រងារអភិបា​លកិច្ចនិង​គ្រប់គ្រងដោយ​ប្រើប្រាស់នូវកា​លានុវត្តភាពរបស់ប​ច្ចេកវិទ្យាឱ្យបានច្រើន​បំផុតតាមដែលអា​ចធ្វើ​ទៅបាន។
ក្នុងនោះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើសុំឱ្យមន្រ្តីរាជការ និងបុគ្គលិក​សុខាភិបា​លទាំង​អស់ ត្រូវចេះជួយ​គ្នា សហ​ការគ្នា សាមគ្គីភា​ពគ្នា និងត្រូវខិ​តខំប្រឹង​ព្យាយាមប​ន្ថែមទៀត ក្នុងកា​រអភិវឌ្ឍ​មជ្ឈមណ្ឌល និងវិ​ស័យសុខាភិបា​លឱ្យ​កាន់តែល្អប្រសើរថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9415 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
101783 នាក់
ខែនេះ :
517487 នាក់
3 ខែនេះ :
1126171 នាក់
សរុប :
17730935 នាក់