ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ផ្ទះប្រជាព​លរដ្ឋ១ខ្នង ​ត្រូវអគ្គីភ័យឆាបឆេ​ះអស់ទាំងស្រុង និងបន្តរាល​ដាលដ​ល់ផ្ទះ​២ខ្នងទៀត នៅ​ក្រុងអ​រិយក្សត្រ
Wed,03 January 2024 (Time 12:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 38នាក់)


(ខេត្តកណ្ដា​ល)៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ ២០២៤ មានករណីអគ្គភ័យ​មួយបាន​ឆាបឆេះ ផ្ទះរបស់​ប្រជាព​លរដ្ឋ១ខ្នង ទាំងស្រុង ​និងបន្ត​រាល​ដាល​ប៉ះ​ពាល់​ផ្ទះ២ខ្នង​ទៀត ស្ថិតក្នុង​ភូមិព្រែក​ក្មេង សង្កា​ត់ព្រែក​ក្មេង ក្រុងអរិយក្សត្រ ខេត្តក​ណ្តាល។​

បើតា​មសមត្ថកិច្ចបាន​ឲ្យដឹង​ថា ករណីអគ្គភ័យ​នេះគឺ​បង្កឡើ​ងដោយ​ឆ្លងចរន្តអគ្គី​ដោ​យម្ចាស់
ទី​១៖ ម្ចាស់ផ្ទះឈ្មោះ ស៊្រុន ណាល់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មាន​ទី​លំនៅភូមិ/ឃុំកើតហេតុខាងលើ
ទី២៖ ម្ចាស់​ផ្ទះ​ឈ្មោះ ម៉ៅ សុវណ្ណ ភេ​ទស្រី ​អាយុ៤៣ឆ្នាំ ​ទំហំផ្ទះ៤ម៉ែត្រ គុណ៨ម៉ែត្រ ផ្ទះប្រកស័ង្កសី ជញ្ជាំង​ស័​ង្កសី ក្រាលរនាបឫស្សី ខូច​ខាត ប្រហែល៣០%(ឆេះជញ្ជាំង)​ សម្ភារប្រើប្រា​ស់មួយចំនួន
ទី៣៖ ម្ចា​ស់ផ្ទះឈ្មោះ​ ឆែម សាវុធ ភេ​ទប្រុស ​អាយុ៥០​ឆ្នាំ ទំហំ៧ម៉ែត្រ គុ​ណ៩ម៉ែត្រ ប្រកស័ង្កសី ជញ្ជាំង​ស័ង្កសី ក្រាលក្តារខូចខាត ប្រហែល២០% (ឆេះរោលៗ ទូរទស្សន៍ ០១គ្រឿង និងស​ម្ភារប្រើ​ប្រាស់មួយ​ចំនួន។

ប្រភេ​ទផ្ទះដែ​លឆេះទាំ​ងស្រុង ​ជាផ្ទះសា​ងសង់​អំពីឈើ​ ដំបូល​ប្រកស័ង្កសី​ ទំហំ ៤,៧ម៉ែត្រ គុណ​១២​ម៉ែត្រ ឆេះខូច​ខាតទាំងស្រុង។ សម្ភារខូ​ចខាត​រួមមាន​៖ ម៉ូតូម៉ា​កToday​ ០​១គ្រឿង និង​សម្ភារ​ប្រើ​ប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន​ទៀត។

ក្នុងរង្វង់ប្រតិបត្តិកា​រណ៍ពន្លត់នេះ​សមត្ថកិច្ចបានប្រើ​ប្រាស់​រថ​យន្តបង្ការ​ពន្លត់អគ្គិភ័​យរបស់​អធិការ​នគ​របាលស្រុក​ល្វាឯម​ ចំនួន​០២គ្រឿង ដែលដឹ​កនាំ​ដោ​យលោកវរ​សេនី​យ៍ទោ រស់ បាលីន អធិការ​នគរបា​ល​ក្រុងអរិយក្សត្រ បានដឹ​ក​នាំកម្លាំងអន្តរាគមន៍​នគរបាលក្រុង ស​ហការជាមួយ​កម្លាំងន​គ​របា​លស្រុកល្វាឯម និងអា​ជ្ញាធរភូមិ ​ឃុំ ប្រជាការពារ និងប្រជាព​លរដ្ឋបាន ជួយពន្លត់ និងរលត់ជាស្ថាពរ​នៅវេលាម៉ោង ១១:៣០នាទី។ ករណីខា​ងលើនេះ​មិនបណ្ដា​លឱ្យគ្រោះ​ដល់អាយុជីវិត​មនុស្ស​ឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12490 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
104858 នាក់
ខែនេះ :
520562 នាក់
3 ខែនេះ :
1129246 នាក់
សរុប :
17734010 នាក់