ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ទេសរដ្ឋមន្ត្រី អុី ឈាន ចុះពិនិត្យវ​ឌ្ឍនភាព​ការងារ​សាងសង់វិមានអនុស្សាវរីយ៍ នយោ​បាយ​ឈ្នះ-ឈ្នះ ខេត្តប៉ៃលិន
Tue,30 January 2024 (Time 06:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 76នាក់)


(ប៉ៃលិន)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី អុី ឈាន ប្រធានអនុគណៈ​កម្មាធិការសាង​សង់វិមានអនុ​ស្សាវរីយ៍នយោ​បា​យ ឈ្នះ ឈ្នះ ខេត្តប៉ៃលិន ​អមដំណើរ​ដោយក្រុមការងារ បានអញ្ជើញចុះ​ពិនិត្យវឌ្ឍនភា​ពការងារ​សាងសង់ ​វិមានអនុស្សាវរី​យ៍នយោបាយ​ឈ្នះ-ឈ្នះ ខេត្តប៉ៃលិន ស្ថិត​នៅក្នុង​ភូមិទឹកថ្លា សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី អុី ឈាន ប្រធានអ​នុគណៈ​កម្មាធិកា​រសាងសង់​វិមានអនុស្សា​វរីយ៍នយោ​បាយ ឈ្នះ-ឈ្នះ ខេត្តប៉ៃលិន បានមាន​ប្រសាសន៍វា​យតម្លៃខ្ពស់​លើវឌ្ឍនភា​ពការងារ​សាងសង់វិ​មានអ​នុស្សាវរីយ៍ន​យោបាយឈ្នះ-ឈ្នះ ដែ​លរហូតមកដល់ថ្ងៃនេះ ការងារសាង​សង់ស្តូបអនុ​ស្សាវរីយ៍ន​យោបាយឈ្នះ-ឈ្នះ នៅខេត្តប៉ៃលិ​ន សម្រេច​បានលទ្ធផល ៧០% តាមផែ​នការគ្រោងទុក រួមជាមួយរចនា​សម្ព័ន្ធរណបមួយចំនួនទៀត​ ។បន្ថែមលើនេះ​ លោកជំ​ទាវអនុ​ប្រធា​ន ក៏បា​នណែនាំឱ្យក្រុមកា​រងារបច្ចេកទេ​ស ត្រូវគោរព​តាម​បទដ្ឋា​នការសា​ងសង់ឱ្យដូច​ទម្រង់ដើមនៃ​ស្តូបអនុស្សាវរីយ៍នយោ​បាយឈ្នះ-ឈ្នះ នៅរាជធានីភ្នំពេញ និងត្រូវពន្លឿន​ការងារសាងស​ង់ឱ្យទាន់ពេលវេ​លាតាមការគ្រោងទុក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិរការ បានមានប្រសាសន៍លើកឡើងថា៖ រាជរដ្ឋាភិ​បាលកម្ពុជា បានសម្រេចកំណត់យកទិវា នយោបាយឈ្នះ-ឈ្នះ ថ្ងៃទី២៩ធ្នូ ចូល​ទៅក្នុងប្រតិ​ទិនប្រចាំ​ឆ្នាំចាប់ពី​ឆ្នាំ២០២២​ តទៅ តែមិន​អនុញ្ញាតឱ្យមានកា​រឈប់សម្រាកនោះទេ ដែល​ក្នុងសារា​ចរណែនាំ ចុះហ​ត្ថលេខាដោយ​សម្តេច​តេជោ ហ៊ុន សែ​ន អតីតនាយក​រដ្ឋមន្ត្រី បានប​ញ្ជាក់ថា «អ​ស់រយៈពេ​ល២៤ឆ្នាំកន្លងមក ​ប្រទេសកម្ពុជាបា​នកំណត់យក​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ជាការ​បញ្ចប់សង្គ្រាម​ស៊ីវិលទាំងស្រុង ដោយ​មិនមានការ​បង្ហូរឈាម និ​ងទទួល​បានសន្តិភា​ពពេញលេញ តាមរយៈ​នយោបាយឈ្នះ-ឈ្នះ ជាគោល​នយោបាយដ៏ធំមួយក្នុងការដឹកនាំប្រទេសកម្ពុជា បន្ទាប់​ពីឆ្លងកាត់នូវដំណា​ក់កាលសង្គ្រាម ដំណាក់កាលនៃរបបប្រល័យពូជសាសន៍ ប៉ុលពត និងដំណា​ក់កាលសង្គ្រាមផង ចរចាផង រហូតលេចឡើងនូវវត្តមាននៃនយោបាយឈ្នះ-ឈ្នះ» ។

ឯកឧត្ត​មទេសរដ្ឋមន្ត្រី អុី ឈាន បានមានប្រសាសន៍បញ្ជាក់ថា៖ ការសាងសង់វិ​មានអនុស្សា​រីយ៍នយោបាយ ​ឈ្នះ ឈ្នះ នៅ ខេត្តប៉ៃលិ​ននេះ នឹងសា​ងសង់ឡើង ក្រោមការចូលរួមពី គ្រប់​មជ្ឈដ្ឋានទាំងធនធាន​ថវិកា គំនិត ប្រាជ្ញារ​បស់មន្រ្តីរាជការ ក​ងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជ​ន មហាជន បញ្ញវន្ត និស្សិត សិស្ស ដោ​យមិនគិតនិន្នាការ​នយោបាយឡើយ ហើយសំណង់ និងតំបន់​អភិវឌ្ឍនេះ នឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ដែលជាកេ​រមរតកក្នុងស​ម័យតេជោ​សែន សម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាពាយព្យ ។

សូមបញ្ជាក់ថា៖ ការសាងសង់វិមានអនុ​ស្សាវរីយ៍ នយោបាយ​ឈ្នះ-ឈ្នះ នៅ ខេត្តប៉ៃលិន គឺមានទីតាំ​ងស្ថិតនៅក្នុងភូមិទឹកថ្លា ស​ង្កាត់ប៉ៃលិន ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន តាមដងផ្លូវវាងក្រុង ចម្ងាយប្រ​ហែល ៥គីឡូម៉ែត្រ ពីទីរួ​​មខេត្ត ដោយស្តូបមានទំហំបាតក្រោម ៥៩ម៉ែត្រ គុណនឹង ៥៩ម៉ែត្រ និង​មាន​កំព​ស់ ៥០.៩ម៉ែត្រ សាងសង់លើផ្ទៃដីទំហ៊ំ ជិត ៣ម៉ឺនម៉ែត្រការ៉េ ដែលជាអំណោ​យផ្ទាល់របស់​លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្ត ចំណែកប្លង់ស្ថាបត្យកម្ម និងរចនា​សម្ព័ន្ធសាងសង់ស្តូប ឈ្នះ ឈ្នះ ខេត្តប៉ៃលិន បានបង្កើតឡើងតាមទម្រង់វិមាន ឈ្នះ ឈ្នះ នៅរាជធានី​ភ្នំពេញ ដែលមានទម្រង់ ៣សំខាន់ គឺ ៣- ៥- ៧- គឺ១-បង្ហាញពីគោលការណ៍ធានា ៣យ៉ា​ង នៃនយោបាយ ឈ្នះ ឈ្នះ ២-កត្តាទាំង៥ ចំ​ណុច នៃយុទ្ធសាស្ត្រឌីហ្វីដ DIFID និង ៣-កត្តាទាំង៧ នៃជ័យជម្នះប្រក​បដោយប្រសិទ្ធភាពខ្ពស់ របស់នយោបាយឈ្នះ ឈ្នះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1336 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49043 នាក់
ខែនេះ :
507476 នាក់
3 ខែនេះ :
1047335 នាក់
សរុប :
17642428 នាក់