ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងកា​រ​នគ​របាល​ខេត្តបន្ទាយ​មានជ័យ បើកកិច្ចប្រជុំបូ​កសរុបស​ភាពកា​រណ៍ និង លទ្ធផ​លកិច្ច​ប្រតិបត្តិកា​រប្រចាំខែ​មករា ឆ្នាំ២​០២៤ និងផ្សព្វផ្សាយ​ផែនកា​រ ការ​ពារសន្តិសុខ សណ្តាប់​ធ្នាប់សាធារ​ណ: និង​សុវត្ថិភាព​សង្គម​ ក្នុងឱកា​សបុណ្យចូល​ឆ្នាំថ្មី ប្រពៃណី​របស់ប្រ​ជា​ជន​ចិន និងវៀតណាម
Tue,30 January 2024 (Time 02:47 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 36នាក់)


(បន្ទាយមានជ័យ)៖លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នង​ការនៃស្នង​ការដ្ឋាននគរ​បាលខេត្តបន្ទា​យមានជ័យ នៅព្រឹកថ្ងៃទី​៣០ ខែម​ករា ឆ្នាំ២០២៤ បានអ​ញ្ជើញដឹ​កនាំកម្លាំងន​គរបាលក្រោមឱវាទ ប្រជុំបូក​សរុបស​ភាពការណ៍ និង ​លទ្ធផលកិច្ចប្រតិប​ត្តិការប្រចាំ​ខែមករា ឆ្នាំ២០​២៤ និង ផ្សព្វ​ផ្សាយផែន​ការ ការ​ពារសន្តិសុខ សណ្តាប់ធ្នាប់សា​ធារណ: និងសុវត្ថិភាពសង្គម ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃ​ណីរបស់​ប្រជាជន​ចិន និង វៀត​ណាម។

កិច្ចប្រជុំនេះត្រូវបា​នប្រារព្ធធ្វើនៅស្នងការដ្ឋាននគ​របាលខេត្ត ដោយមានការអញ្ជើញចូលរួមពី លោ​ក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោកនាយ នាយរង ការិយាល័យ​ជំនាញទាំ​ង៣១ លោក​អធិកា​រនគរបា​លក្រុង-ស្រុកទាំង៩ មេបញ្ជាកា​រវរ:សេនាតូ​ចនគរបាល​ការពារព្រំដែន​គោកទាំង​៤ លោកនា​យប៉ុស្តិ៍រដ្ឋ​បាលឃុំ-សង្កាត់​ទាំង៦៧ និង នាយប៉ុស្តិ៍ន​គរបាលការ​ពារព្រំដែ​នគោក​ទាំង៣២។

លោកឧត្តមសេនីយត្រី រ៉ែម វីរ: ស្នងការរង ផែនការងា​សេនាធិការ បានឡើងអានរ​បាយការណ៍បូ​កសរុបប្រជុំ​បូកស​រុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែមករា ឆ្នាំ២០២៤ (គិតពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤) និងទិសដៅ​អនុវត្តការងារស​ម្រាប់ខែ​បន្ទាប់។

លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងកោ​តសរសើដ​ល់ លោក ​លោកស្រី ថ្នាក់ដឹកនាំនិងមន្ត្រី គ្រប់ផ្នែកពាក់ព័ន្ធដែ​លបានប្រឹងប្រែងបំ​ពេញការងាររហូតបានលទ្ធផលល្អ។ ទន្ទឹមគ្នានោះ​លោក​ឧត្តមសេនីយ៍​ទោស្នងការ ក៏បានដាក់ចេញផែនការ ដល់​កងកម្លាំងនគ​របាលទាំងអស់ត្រូវ អនុវត្តន៍ តួនា​ទី ភារកិច្ច ឲ្យបានល្អ ត្រូវគោ​រពច្បាប់ គោរ​ពវិន័យ និងគោរ​ពបទបញ្ជា​របស់ថ្នាក់​ដឹកនាំឲ្យបា​នល្អ។
-ត្រូវក្តាប់រាល់ពត៌មាននិង​គ្រប់គ្រងរាល់​សភាពការណ៍តាមព្រំដែន
-ត្រូវសហ​ការឲ្យបានល្អជាមួយ សមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធ ដើម្បីងាយ​ស្រួលក្នុងការបំពេ​ញកា​រងារ
-បន្តធ្វើបច្ចុប្បន្នភាព​ ចំណាកស្រុក ចំណូលស្រុក ភោជនីយ​ដ្ឋាន បៀហ្កាដិន សណ្ឋាគារ និងផ្ទះ​សំណាក់
-ពង្រឹងការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់ប្រជាពលរដ្ឋ អ្នកដំណើរ សិស្សសាលា
-ពង្រឹងការផ្តល់សេ​វារដ្ឋបាលសាធារណ: និង សេវាសន្តិសុខ ជូនពលរដ្ឋឲ្យបានល្អ លឿនរហ័ស
-ពង្រឹងទប់ស្កាត់រា​ល់បទល្មើសព្រហ្មទណ្ឌ បទល្មើសគ្រឿងញៀន និងក្មេងទំនើង
-បន្តពង្រឹងការ​យាមល្បាត វេនប្រចាំប​ញ្ជា ត្រៀមកម្លាំងអន្តរាគមន៍២៤ម៉ោង
-ធ្វើបច្ចុប្បន្នភា​ព ចំនួនប្រជាការពារ តាមឃុំ-សង្កាត់ ចំរាញ់គុ​ណភាព ធ្វើការលើកទឹកចិត្ត បណ្តុះ​បណ្តាល​ជំនាញ និងជួយឧបត្តម្ភគាំទ្រដល់ពួកគាត់ ដើម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មា​នសុវត្ថិរបស់រាជរដ្ឋាភិបាលឲ្យកាន់តែមានប្រសិទ្ធិភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1999 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
49706 នាក់
ខែនេះ :
508139 នាក់
3 ខែនេះ :
1047998 នាក់
សរុប :
17643091 នាក់