ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាល​ខេត្តក​ណ្ដាល បញ្ជា​ឱ្យគ្រប់​អាជ្ញាធ​រពា​ក់ព័ន្ធ​ទាំង​​អស់ ត្រូវ​បូ​ម​ទឹ​ក​​ជូន​ដល់​ប្រ​ជាក​សិ​ករ ដើ​ម្បី​ស្រោច​ស្រព​ដំ​ណាំ​ស្រូវ​ប្រាំង​ ​នៅស្រុ​កក​ណ្ដា​លស្ទឹង ខណៈ​កំពុងប្រឈ​មកា​រខ្វះ​ទឹក
Mon,29 January 2024 (Time 03:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 72នាក់)


ខេត្តកណ្ដាល៖ ដោយមើ​លឃើញ​ពី​ការប្រឈ​មខ្វះ​ខាតទឹក​ក្នុងកា​រស្រោ​ចស្រព​ដំ​ណាំ​ស្រូវ របស់​ប្រ​ជា​កសិករ នៅ​ស្រុ​កកណ្ដា​​លស្ទឹង ខេត្តក​ណ្តាល​នោះ​ឯ​កឧត្តម គង់ ​សោភ័ណ្ឌ ​អភិបាល នៃ​គណៈ​អភិ​បាល​ខេត្តកណ្ដាល ​បាន​ប​ញ្ជាឱ្យគ្រប់​អាជ្ញាធ​រពាក់ព័ន្ធ​​ទាំងអស់ ត្រូវ​ចុះ​បូមទឹ​កដើម្បីស្រោ​ចស្រព​ខណៈ​ដែលកំ​ពុងប្រឈ​ម​ការខ្វះ​ខាតទឹក​លើ​ផ្ទៃដីស្រូវប្រាំ​ងចំនួន​១​៨៩៣ ហិតា​ ឱ្យបា​នគ្រ​ប់គ្រាន់។ ឯ​កឧត្តមអភិបាលខេត្ត ដាក់បទបញ្ជាបែបនេះ ក្នុងឱ​កាសដែ​លឯកឧត្តម អញ្ជើញ​ចុះជួបសំ​ណេះសំ​ណាល សា​កសួរសុខទុក្ខជាមួយ​បងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត និងបូមទឹ​កសង្គ្រោះស្រូ​វប្រាំង ស្ថិតក្នុងឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ​នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមអភិបា​លខេត្ត បន្តថា៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក ព្រមទាំ​ងអាជ្ញាធ​រស្រុក​កណ្ដាលស្ទឹង និ​ងអ្នកពាក់​ព័ន្ធទាំងអស់ ត្រូវយ​កចិត្តទុ​កដាក់បូម​ទឹកស្រោច​ស្រព​ជូនប្រ​ជាព​លរដ្ឋឱ្យបាន​គ្រប់គ្រាន់ ដោយ​មិនត្រូវ​ឱ្យស្រែរបស់​ប្រជាពលរដ្ឋណាម្នាក់​ខ្វះខាតទឹកស្រោចស្រពឡើ​យ។

ជាមួយគ្នា​នោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំ​ដល់មន្ទីរធនធានទឹកខេត្ត ត្រូវធ្វើកា​រសិ​ក្សាស្ដារប្រឡាយ ស្ទឹង អូរ ដែលមា​នភូមិសាស្ត្រនៅក្នុងស្រុ​កកណ្ដាលស្ទឹង ធ្វើយ៉ាងណា​ដើម្បីឱ្យប្រ​ជាពលរដ្ឋមានទឹ​កប្រើប្រាស់គ្រ​ប់គ្រាន់ និងប​ញ្ជៀស​នៅការខ្វះខាត​ទឹកប្រើប្រាស់នាឆ្នាំបន្តបន្ទាប់​ផងដែរ។

លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បា​នអោយដឹង​ថា៖ ក្នុងស្រុក​កណ្ដាលស្ទឹង ប្រជាព​លរដ្ឋដែ​លបង្កបង្កើនផ​លស្រូវរដូវប្រាំង​សរុប ៣ ២៦០ គ្រួសារ ស្មើនឹង២ ០៨៣ ហិកតា ហើយប​ច្ចុប្បន្នផ្ទៃដី ដែ​លប្រឈមខ្វះ​ខាទឹក ដើម្បីស្រោចស្រ​ពចំនួន ១​ ៨៩៣ ហិកតា បច្ចុប្បន្នប្រ​ជាពលរដ្ឋ​កំពុងតែបូ​មបញ្ចូល​ទឹកដា​ក់ក្នុងស្រែ​ដោយមិន​ទាន់មាន​ស្រូវខូច​ខាតនៅ ឡើយទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6188 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
143326 នាក់
ខែនេះ :
517083 នាក់
3 ខែនេះ :
1113286 នាក់
សរុប :
17635340 នាក់