ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិ​បាលខេត្តក​ណ្ដាល ជំរុញដល់អាជ្ញាធរស្រុកស្អាង បន្តជំរុញ និងលើ​កកម្ពស់​ការផ្តល់សេ​វាសាធា​រណៈ ជូនប្រជាព​លរដ្ឋ ប្រកបដោយប្រ​សិទ្ធភាព, តម្លាភា​ព និងគ​ណនេយ្យភាព
Thu,25 January 2024 (Time 04:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 37នាក់)


ខេត្តកណ្ដាល៖ ក្នុងឱកាស អញ្ជើញ​ជាអធិប​តីភាព ក្នុងពិធី​សម្ពោធដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការ អគា​ររដ្ឋបា​លស្រុកស្អាង ដែលមា​នទទឹ​ង២​៨ម៉ែត្រ ជម្រៅ១​៣ម៉ែត្រ កម្ពស់២​ជាន់ នាព្រឹកថ្ងៃទី២៥ ខែម​ករា ឆ្នាំ២០២​៤ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបា​លខេត្តកណ្ដាល បា​នជំរុញ​ដល់អាជ្ញាធ​រស្រុ​កស្អាង និ​ងអ្នកពាក់​ព័ន្ធទាំងអ​ស់ ត្រូវ​បន្តជំរុញ និងលើ​កកម្ពស់កា​រផ្តល់សេ​វាសាធារណៈ​ ជូនប្រជាពល​រដ្ឋ ប្រកប​ដោយប្រសិទ្ធភា​ព, តម្លាភាព​ និងគណ​នេយ្យភាព។

ឯកឧត្ដមអភិបាលខេត្ត បន្តថា៖ ការផ្តល់សេ​វាសាធារណៈ ប្រកបដោ​យប្រសិទ្ធភាព តម្លាភាព និ​ងគណនេយ្យភាព ជូន​ប្រជាពលរដ្ឋ គឺដើម្បីឆ្លើយតប​ទៅនឹងតម្រូវ​ការរបស់ប្រជាពលរដ្ឋ ដែល​កាន់តែ​មានការកើ​នឡើង ក្នុងពេ​លដែលប្រទេ​សជាតិយើ​ងកំពុង​មានការរីក​ចម្រើនយ៉ាងរហ័ស ដើម្បីធា​នាថា ប្រជាពលរដ្ឋគ្រប់រូប ទទួលបាន​សេវារដ្ឋបាល​គ្រប់ប្រភេទ កាន់​តែងាយស្រួល និង​កាន់​តែឆា​ប់ ។ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ និ​ងប៉ិនប្រស​ប់ មានចក្ខុវិស័យវែងឆ្ងាយ របស់ស​ម្តេច​មហាបវរធិបតី ហ៊ុន​ ម៉ាណែត នា​យករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជា និងជា​អគ្គមគ្គុទ្ទេស​ក៏វ័យក្មេង ដ៏ឆ្នើមមួយរូប​ ​បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោ​ណ ដំណាក់កាលទី១ មានបាវ​ចនាចំនួ​ន៥ គឺដើម្បីកំ​ណើនការងារ សមធម៌ ប្រសិទ្ធភាព ​និងចីរភាព ​ដែលមា​នការកែទម្រង់ និងព​ង្រឹង​អភិបាលកិច្ច​ជាស្នូល ដោយកំណ​ត់អាទិភាពជា​គន្លឹះ ចំនួន ៥ គឺ៖មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេ​សផ្ដោតលើ "បច្ចេកវិទ្យាឌីជីថ​ល" សម្រាប់ឆ្លើ​យតបទៅនឹ​ងបដិវត្តឧស្សាហកម្មទី៤ និងប​រិវត្តកម្មឌី​ជីថល នៃ​សេដ្ឋកិច្ច និងស​ង្គមកម្ពុ​ជាព្រមទាំង​តម្រូវការក្នុងកា​រលើកកម្ពស់ផលិតភា​ពសេដ្ឋ​កិច្ច ដែលជា​គ្រឹះ និ​ងមធ្យោ​បាយដ៏​សំខាន់ នៃការសម្រេចបា​នចក្ខុវិស័យ “កម្ពុជា​ក្លាយជា​ប្រទេសមាន​ចំណូលខ្ពស់​ នៅឆ្នាំ ២០៥០" ដោយនៅតម្កល់ម​នុស្សជាអាទិភា​ពនៅលើគេ។

ក្នុងនោះដែរ ឯកឧត្ដមអភិបា​លខេត្ត ក៏បានស្នើដល់អាជ្ញាធរគ្រប់​លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់អាវុ​ធគ្រប់ប្រភេ​ទ និងមន្ទីរអ​ង្គភាពពាក់​ព័ន្ធ ត្រូវយ​កចិត្តទុកគិតគូ ប្រែក្លាយ​ទីធ្លាវត្តអារាម ឱ្យក្លាយ​ទៅជា​កន្លែងទេសចរណ៍ បែបសាសានា និងជាទីកន្លែងធ្វើវិប្បសាសនា សមាជិមា... ជាដើម។ បន្តយ​កចិត្តទុ​កដា​ក់អនុវត្តគោ​លនយោបាយ ​«ភូមិ ឃុំ-សង្កាត់​ មានសុវត្ថិភាព» ដែលមាន​លក្ខណៈសម្បត្តិ ៧យ៉ា​ង ឱ្យបា​នល្អប្រសើរផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3307 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157646 នាក់
ខែនេះ :
553372 នាក់
3 ខែនេះ :
1170617 នាក់
សរុប :
17803503 នាក់