ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកណ្តាល បើក​កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី “កិច្ចស​ហ​ការកា​រងារសន្តិ​សុខ​ សុវត្ថិភាព និង​សណ្តាប់​ធ្នាប់សា​ធារណៈ” សម្រាប់​ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ នីតិកាលទី​៥ ឆ្នាំ២០២៤
Wed,24 January 2024 (Time 02:57 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 39នាក់)


ខេត្តកណ្ដាល៖គណៈបញ្ជា​ការឯកភា​ពរដ្ឋបា​លខេត្ត នឹង​បន្តផ្តល់កា​រ គាំទ្រ កិច្ចសហ​ការជាមួ​យអាជ្ញាធ​រ​បោះឆ្នោ​តគ្រប់លំ​ដាប់ថ្នាក់ សំ​ដៅធានាឲ្យ​ការបោះ​ឆ្នោតទាំង​មូលស​ម្រេច​បានជោគជ័យ ប្រ​កប​ដោយបរិយា​កាស សន្តិសុខ សុវត្ថិភាព ​និងមាន​សណ្តាប់ធ្នាប់ល្អ ស្របតា​មច្បាប់ ​បទបញ្ជា និង នីតិ​វិធី និង​លិខិតបទដ្ឋាន​គតិយុត្តជា​ធរមាន និង សំ​ណូមដល់​រដ្ឋបា​លក្រុង ស្រុក ឃុំ សង្កាត់។លោក ណុប ដារ៉ា អភិបាលរ​ងខេត្តកណ្ដាល និងជាអនុប្រ​ធានអចិន្ត្រៃយ៍​គណៈបញ្ជា​ការឯកភាព​ខេត្ត មានប្រសាសន៍បែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពី​កិច្ចសហការកា​រងារសន្តិ​សុខ សុវត្ថិភាព​ និងសណ្តា​ប់ធ្នាប់​សាធារណៈ សម្រាប់ការបោះ​ឆ្នោតជ្រើសតាំ​ងសមាជិ​កព្រឹទ្ធ​សភា នីតិកាលទី​៥ ឆ្នាំ២០​២៤ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

ក្នុកិច្ចប្រជុំនោះលោក ណុប ដារ៉ា បានវាយតម្លៃខ្ពស់​ចំពោះ​គណៈកម្មកា​ររៀបចំការបោះឆ្នោ​តខេត្ត​កណ្តាល និង​មន្ត្រីបោះឆ្នោត​គ្រប់លំដាប់ថ្នាក់ អាជ្ញា​ធរដែនដី កងកម្លាំង​មានសមត្ថកិច្ច គណបក្ស​នយោបាយ សមាគ​ម អង្គការមិ​នមែនរដ្ឋា​ភិបាល អ្នក​ពាក់ព័ន្ធនានា ព្រមទាំង​បងប្អូនប្រជា​ពលរដ្ឋ​ទាំងអស់​ ដែល​កន្លងមក តែងតែ​បានចូលរួមអ​នុវត្ត និងគោរព​តាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធី និងក្រម​សីលធម៌ ប្រកបដោយស្មារតីទទួលខុសត្រូវ និងភាពថ្លៃថ្នូរ ​ហើយរា​ជរដ្ឋា​ភិបា​លកម្ពុជា បាន​ចេញសេចក្តីសម្រេចលេខ ៥៤ ស.ស.រ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ស្តីពី​ការប្រកាសកាលបរិ​ច្ឆេទ នៃការបោះឆ្នោតជ្រើសតាំ​ងសមា​ជិកព្រឹទ្ធសភា ​សម្រាប់នីតិកា​លទី៥ នៃព្រឹទ្ធសភា ដោ​យកំណ​ត់យកថ្ងៃអា​ទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០​២៤ ជាថ្ងៃបោះ​ឆ្នោត។

​លោក ផាន់ ឫទ្ធិពល ប្រធានគណៈកម្មការរៀប​ចំការបោះឆ្នោតខេត្តបាន​​ឲ្យដឹងថា៖ ការ​បោះ​ឆ្នោតជ្រើស​តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែ​លនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ខេ​ត្តកណ្តា​លស្ថិតនៅ​មណ្ឌលភូមិភា​គទី៣ មានចំនួន ៥ អាសនៈ មាន​អង្គបោះឆ្នោតជាតំណាងរាស្ត្រក្នុង​តំណែងចំនួន ១១រូប សមា​ជិកក្រុមប្រឹក្សាឃុំ ​សង្កាត់ ក្នុងតំ​ណែងចំនួន ៩១៥រូប និងស្ថានី​យ៍បោះឆ្នោតមួ​យកន្លែង​មាន​ទីតាំងស្ថិ​ត​នៅក្នុងមជ្ឈមណ្ឌ​លគរុកោស​ល្យ ភូមិភា​គ ហ៊ុន សែន ​ខេត្តកណ្តាល មាន​អ្នក​បោះឆ្នោត​សរុប ៩២៦រូប ​ដែលមានកា​រិយាល័យ​បោះឆ្នោត ចំនួន​២គឺ៖ ការិយាល័​យ​លេខ ៣០​០១ ការិយា​ល័យ​លេខ ៣០០២​ និងមាន​គណបក្សន​យោបាយ​ចំនួន ៤ ឈ​រ​ឈ្មោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4222 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158561 នាក់
ខែនេះ :
554287 នាក់
3 ខែនេះ :
1171532 នាក់
សរុប :
17804418 នាក់