ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ជនជាតិ​ថៃម្នាក់ ពាក់​ព័ន្ធ​ករ​ណីរក្សាទុក ​ចែក​ចាយ​ និងប្រើប្រា​ស់​ដោយខុស​ច្បាប់នូវ​សា​រធាតុញៀន នៅ​ក្រុងប៉ោយ​ប៉ែត ត្រូវ​អាវុធហត្ថចា​ប់ឃាត់ខ្លួ​នបញ្ជូន​ទៅតុលាការ
Tue,23 January 2024 (Time 04:32 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 56នាក់)


(បន្ទាយមានជ័យ)៖កម្លាំង​មូល​ដ្ឋានកង​រាជអាវុធ​ហត្ថក្រុង​ប៉ោ​យប៉ែត ដឹកនាំ​ដោយ​លោកវ​រសេ​នីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង ចុះ​ឃាត់ខ្លួន​ជនជាតិ​ថៃម្នាក់ ឈ្មោះ​សូរ៉ាថាន់ អ៊ីន​ថាឈូត(SORATHON INTACHO​T) ភេទប្រុស​ អា​យុ ២២​ឆ្នាំ រួមនឹង​ដកហូតវត្ថុតា​ងគ្រឿង​ញៀនប្រភេ​ទគ្រាប់ថ្នាំ​ព​ណ៌ក្រហម​ និងព​ណ៌​ផ្កាឈូ​ក​ចំនួន១​២១​គ្រាប់ ស្មើនឹ​ង​ទម្ងន់១​២,៣៦​ក្រាម គ្រឿង​ញៀន​ប្រ​ភេទ​ម្សៅពណ៌​​សថ្លា​ចំនួន​០៤​កូនថង់តូច ស្មើ​នឹងទម្ងន់៣​,៩ក្រាម និងថ​ង់សម្រាប់​វេចខ្ចប់​មួយ​ចំនួន ហើ​យនាំ​ម​កមូលដ្ឋានក​ងរា​ជអាវុធហ​ត្ថក្រុង​ ដើម្បីសួរនាំ។ ក្រោ​យពី​ទទួល​បាន​ព័ត៌មា​នពី​សន្តិ​សុខ ​ស្ដីពីករណី​ រក្សាទុក ​ចែក​ចាយ​ និងប្រើ​ប្រាស់​ដោ​យ​ខុស​ច្បាប់នូវ​សារ​ធា​តុញៀន ​នៅចំ​ណុចផ្សាររា​ត្រីទឹកពុះ​ ស្ថិតក្នុង​ភូមិក្បា​លស្ពាន១ ​សង្កាត់អូរ​ជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនៅវេលាម៉ោង០២និង០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឱ្យដឹងថា ជនសង្ស័យ​ខាងលើ​ក្រោយ​ពីកម្លាំងជំ​នាញសួរ​នាំរួចបា​នរៀប​រាប់ថា កាលពី៦ថ្ងៃមុន រូបគេ​បាន​កម្មង់​ទិញគ្រឿង​ញៀនតាមគ្រុបLINE ដោយ​កម្មង់ទិ​ញគ្រឿងញៀនភេទថ្នាំគ្រាប់ ពណ៌លឿងលា​យក្រហ​មចំនួន​១៣០គ្រាប់ ក្នុងតម្លៃ៦៥​០០បា​ត(លុយ​ថៃ) និងថ្នាំប្រភេ​ទម្សៅ​ក្រាមព​ណ៌សថ្លាចំ​នួន០៤​កូនថង់ ក្នុងតម្លៃ២០​០០បាត ក្រោ​យពីរូប​គេផ្ញើប្រា​ក់តា​មធ​នាគារក​សិក​រថៃរួចមក រូបគេ​បាន​ទៅយកគ្រឿងញៀន​ទាំង​នោះនៅម្ដុំស្រះ​ស្ទូចត្រី ដែ​លគេផ្លុង​ទុក​នៅក្បែរគ​ល់ឈើ។ បន្ទាប់​មកនៅថ្ងៃ​ទី១៩ ​ខែមករា ឆ្នាំ២០២៤ រូបគេបាន​យក​គ្រឿង​ញៀន​ទៅល​ក់បន្តចំនួ​ន៩គ្រាប់​ បានតម្លៃ៥០​០បាត បន្ទាប់មកទៀតនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ វេលា​ម៉ោង២និ​ង០០នាទី រូបគេបាន​យកគ្រឿង​ញៀនប្រភេទម្សៅ​ក្រាមពណ៌សថ្លា១​កូនថង់ទៅ​លក់ក្នុង​ផ្សាររាត្រីទឹក​ពុះតាមកា​រកម្មង់ទិញ តែពុំទាន់​បានលក់ផ​ងស្រាប់​តែសមត្ថកិច្ច​អាវុធហត្ថ​ឃាត់ខ្លួន​តែម្ដង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បា​នបញ្ជាក់ទៀតថា​ ដោយផ្អែកលើចម្លើយ និងមានវត្ថុតា​ងជាក់​ស្ដែង កម្លាំងជំនាញ​មូលដ្ឋានក​ងរាជអាវុធហត្ថក្រុង កសាងសំណុំ​រឿងបញ្ជូនមកប​ញ្ជាការដ្ឋានក​ងរាជអាវុ​ធហត្ថខេត្តចាត់កា​របន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រ​ឆាំងគ្រឿង​ញៀន បានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបាន​កម្លាំងការិ​យាល័យប្រ​ឆាំងគ្រឿងញៀន កងរាជអាវុធ​ហត្ថខេត្ត បញ្ជូនទៅសា​លាដំបូងខេត្ត ​ហើយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២៣៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2258 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156597 នាក់
ខែនេះ :
552323 នាក់
3 ខែនេះ :
1169568 នាក់
សរុប :
17802454 នាក់