ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកណ្តាល រៀបចំកម្មវិធីចាប់ឆ្នោតបែងចែកដីឡូតិ៍ ជូនប្រជាពលរដ្ឋចំនួន ៧២គ្រួសារ រស់នៅ សង្កាត់រកាខ្ពស់
Mon,22 January 2024 (Time 03:49 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 32នាក់)


ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីចាប់ឆ្នោតបែងចែកដីឡូតិ៍ យកលេខរៀង ជូនប្រជាពលរដ្ឋចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។

លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានឲ្យដឹងថា៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារឥទ្ធិពល ជំនន់ទឹកភ្លៀង នារដូវប្រាំងកន្លងមកចំនួន ៧២គ្រួសារ រស់នៅភូមិព្រែកថី ភូមិព្រែកសំរោង និងភូមិព្រែកខ្សៀវ សង្កាត់រកាខ្ពស់ដែលមានជីវភាពក្រីក្រខ្វះខាតដី សម្រាប់សង់លំនៅឋាន ត្រូវបានឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយរកដីសង់លំនៅឋានជូនពួកគាត់ដែលអាចជួយធ្វើឱ្យស្ថានភាពនៃការរស់នៅ របស់ពួកគាត់បានប្រសើរឡើង។

អភិបាលរងខេត្ត​បានឱ្យដឹងទៀតថា៖ ចាប់ពីពេលនេះតទៅប្រជាពលរដ្ឋនឹងទទួលបាននូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ខ្លួន និងមានសិទ្ធប្រើប្រាស់ផ្តាច់មុខ និងទូលំទូលាយ ដោយកុំឱ្យយកដីនេះទៅប្រើប្រាស់ក្នុងបទណាមួយដែលច្បាប់ហាមឃាត់។

លោក បានបញ្ជាក់ថា៖ ការចាប់ឆ្នោតនាពេលនេះ គឺជាការបង្ហាញពីតម្លាភាពក្នុងការទទួលបានដីឡូតិ៍លំនៅឋាន និងការបែងចែកដី សម្រាប់ប្រជាពលរដ្ឋដែលខ្វះខាតដីសាងសង់លំនៅឋាន ដែលបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ ពីការយកចិត្តទុកដាក់ គិតគូរ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំខេត្ត ក្នុងការជួយឲ្យជីវភាពប្រជាពលរដ្ឋបានប្រសើរថែមមួយកម្រិត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1909 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156248 នាក់
ខែនេះ :
551974 នាក់
3 ខែនេះ :
1169219 នាក់
សរុប :
17802105 នាក់