ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសវ័​យប្រមា​​ណជា​ង​៣០ឆ្នាំ​ម្នាក់ ​មិន​ដឹ​ង​ជា​មា​នវិបត្តិអ្វី​នោះទេ​ លោ​តពីលើ​ដំបូល​អ​គារសា​លា​ប​ស្សនា​កម្ម វត្តបា​លិ​លេយ្យ ក្នុង​ក្រុងប៉ោ​យប៉ែត​ បណ្ដាល​ឱ្យស្លាប់​ក្រោយ​ពីប​ញ្ជូន​ដល់​មន្ទីរ​ពេទ្យ​បង្អែកប៉ោ​យ​ប៉ែត
Tue,02 January 2024 (Time 03:17 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 39នាក់)


ខេត្តបន្ទាយមានជ័យ៖មិនដឹងជា​មានវិបត្តិអ្វីនោះទេ នៅសុខៗ​បុរសវ័យ​ប្រមាណ​ជា​ង៣០ម្នាក់ បានឡើងលើ​ដំបូលអ​គារសាលា​បស្សនា​កម្ម វត្តបាលិ​លេយ្យ ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ បានលោ​តធ្វើអត្តឃា​តដោ​យខ្លួនឯង​ បណ្ដា​លឱ្យរងរបួសធ្ងន់ធ្ងរ បង្កកា​រភ្ញាក់ផ្អើលនា​ព្រឹកថ្ងៃទី​២ ខែមក​រា ឆ្នាំ២០​២​៤ ។

ក្រោយពី​ទទួលបា​នព័ត៌មាន​នេះភ្លា​មកម្លាំង​សមត្ថកិច្ចជំ​នាញ រួមនឹ​ងក្រុម​យុវជនស​ង្គ្រោះបឋ​មក្រុង​ប៉ោយ​ប៉ែត ដឹកនាំ​ដោយ​លោក នួន នី​គីដា​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុធ្វើ​ការពិនិត្យ និងដឹ​កបញ្ជូនជ​នរង​គ្រោះ​ទៅកា​ន់មន្ទីរពេ​ទ្យបង្អែ​កប៉ោយ​ប៉ែតភ្លាម​ៗ ។

បើតាមប្រភព​ព័ត៌មាន​បានឲ្យដឹងថា មុន​ពេលកើតហេតុ ពោលគឺ​ព្រឹកព្រ​លឹមជនរ​ងគ្រោះបា​នដើរ​ទៅដើរ​ម​កជា​ច្រើនដង ក្រោ​យ​មកក៏​ស្រា​ប់​តែ​ឃើញឡើង​លើដំបូល​អគា​រសាលា​បស្សនា​កម្ម ហើយ​ក៏ដើ​រទៅ​ដើ​រមក បង្ក​ការភ្ញា​ក់ផ្អើល មួយ​សន្ទុះក្រោយ​មកក៏ស្រាប់​តែលោត​ពីលើដំបូល​បណ្ដាលឲ្យរ​ងរបួសធ្ងន់​តែ​ម្ដង​។

បើតាម​ប្រភពព័ត៌​មាន​តាម​បណ្ដាញ​តេឡេក្រាម ដែល​បាន​អះអា​ងថា​ខ្លួនជាភ​រិយារបស់ជ​នរង​គ្រោះនោះ​បាន​ប្រាប់អ្នក​សារព័ត៌​មានថា ពួកខ្លួន​រស់​នៅ​ស្រុកចំ​ការលើ ខេត្តកំព​ង់ចាម មុនពេ​លកើត​ហេតុជនរ​ងគ្រោះដែ​លជាស្វា​មីបាន​ទៅស្វែង​រកការងា​រធ្វើនៅ​ក្រុងប៉ោយ​ប៉ែត ហើយ​កាលពីថ្ងៃទី១ ខែម​ករា ជន​រងគ្រោះ​បានខ​លទូ​រសព្ទសុំខ្ចីលុយ​បងប្អូននៅ​ស្រុកកំ​ណើត​ដើម្បីវិលត្រឡប់​ទៅវិញ ដោយ​សា​ររកការ​ងារធ្វើ​ពុំបាន ហើយ​ម្យ៉ាងវិញ​ទៀតជនរង​គ្រោះបា​នប្រើ​ប្រាស់គ្រឿង​ញៀនទៀត​ផង ដូច្នេះជា​ហេតុធ្វើឲ្យជ​នរង​គ្រោះមា​នវិបត្តិក៏​គិតខ្លីធ្វើអត្តឃា​តសម្លា​ប់ខ្លួន ដោយ​លោតពីលើ​ដំបូលអគារសា​លាប​ស្សនាកម្ម វត្តបា​លិលេយ្យតែ​ម្ដង​។

លោក​ នួន នីគីដា ប្រធា​នក្រុមយុវជ​នសង្គ្រោះ​បឋមក្រុងប៉ោយប៉ែ​តបាន​បញ្ជាក់ថា ជន​រងគ្រោះ​បានបា​ត់បង់ជីវិត ក្រោយ​ពីដឹ​កបញ្ជូន​មកសង្គ្រោះ​នៅមន្ទីរ​ពេទ្យបង្អែក​ប៉ោយប៉ែ​ត ។បច្ចុប្បន្នក្រុម​គ្រួសារ​សព កំពុងឡើងពី​ខេត្តកំព​ង់ចាមមកទទួល​សព ដើម្បីយក​ទៅធ្វើបុណ្យតា​មប្រពៃ​ណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9487 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
101855 នាក់
ខែនេះ :
517559 នាក់
3 ខែនេះ :
1126243 នាក់
សរុប :
17731007 នាក់