ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុគ្គលិកអគ្គីសនីខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវបានខ្សែភ្លើងឆក់ស្លាប់ នៅពេលដឹកបញ្ជូនទៅសង្គ្រោះ​នៅមន្ទីរ​ពេទ្យប​ង្អែក​ខេត្ត
Sat,20 January 2024 (Time 05:33 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 29នាក់)


ខេត្តកំពង់ឆ្នាំង៖ បុគ្គលិ​កអគ្គី​សនីម្នាក់ ឡើង​លើបង្គោល​ដោះ​ខ្សែ​ភ្លើង​ ដើម្បីរំកិ​លបង្គោល តែ​សង្ស័យ​ខុសប​ច្ចេក​ទេស បណ្ដាលឱ្យឆក់ស្លាប់ ពេល​ដឹក​ទៅសង្គ្រោះ​នៅឯមន្ទី​រពេទ្យ​បង្អែកខេត្ត​កំពង់ឆ្នាំង

នៅ​ថ្ងៃទី​១៩ ខែម​ករា ឆ្នាំ២​០២៤ នៅចំណុចព្រែ​កល្វា ស្ថិតក្នុងភូ​មិភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុក​ជលគិរី ខេត្តកំ​ពង់ឆ្នាំង។

ប្រភពព័ត៌មានបានឲ្យដឹងថា៖ ជនរងគ្រោះមា​នឈ្មោះ សុខ តេងភេទប្រុសអាយុ ៣៦ឆ្នាំ រស់នៅ​ភូមិទឹក​ល្អក់ ឃុំក្រាំង​លា​វ ស្រុករ​លាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបន្តថា មុនពេល​កើត​ហេតុជ​នរងគ្រោះ បាន​ឡើងទៅ​លើបង្គោល​ភ្លើង ដើម្បីដោះ​ខ្សែភ្លើង​រំកិល​បង្គោល​ចេញ ដើម្បីកុំឲ្យទើ​សផ្លូវ​ប្រជា​ពលរដ្ឋបើកប​រឆ្លង​កាត់។ ពេល​ឡើងទៅ​លើបង្គោ​ល បានប៉ះ​ខ្សែភ្លើ​ងបណ្ដាល​ឲ្យឆក់ ជនរង​គ្រោះសន្លប់​ជាប់​នៅលើប​ង្គោល ភ្លាម​នោះក្រុម​ការងារខា​ងអគ្គិស​នី បាននាំគ្នាឡើង​ទៅ​យកជន​រងគ្រោះចុះមកដី​ និងបា​នដឹក​តាមរថ​យន្តទៅ​សង្គ្រោះនៅ​មន្ទីរពេ​ទ្យបង្អែកខេ​ត្ត តែជា​អកុសល​ជនរ​ងគ្រោះ​បានស្លា​ប់បាត់​ទៅហើ​យ។

ក្រោ​យពីពិនិត្យ​សាក​សពរួចរា​ល់​ហើយ សមត្ថកិច្ចនគ​របាលជំនាញ បានប្រ​គល់ជូនក្រុម​គ្រួសារយ​កទៅធ្វើបុ​ណ្យតា​មប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3800 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158139 នាក់
ខែនេះ :
553865 នាក់
3 ខែនេះ :
1171110 នាក់
សរុប :
17803996 នាក់