ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឪពុ​កគំរា​មសម្លាប់កូ​ន ហើ​យថត​បង្ហោះតា​មហ្វេស​បុក ​ត្រូវ​កម្លាំង​នគរ​បាលចាប់ខ្លួន នៅខេត្តកំ​ពត
Sat,20 January 2024 (Time 05:30 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 30នាក់)


ខេត្តកំ​ពត៖ករណីឪ​ពុក​បង្កើតគំ​រាម​សម្លាប់កូន​ឈ្មោះ ឌិន ​សុរ៉ាសម្រិត ​ភេទប្រុស​ អាយុ៥ឆ្នាំ មានទី​លំ​នៅភូមិ​ព្រៃឈើ​ទាល ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្ត​កំពត កាល​ថ្ងៃទី​១៩ ខែមក​រា ឆ្នាំ២០២៤ វេលា​ម៉ោ​ង ១៥៖៣០ នាទី ហើ​យថត​បង្ហោះតា​មហ្វេស​បុក បង្កការភ្ញាក់ផ្អើល​នោះ នាថ្ងៃទី​២០ ខែមករា ឆ្នាំ២០​២៤ វេលា​ម៉ោង១​៤និង៣០នាទី កម្លាំងរបស់​នាយកដ្ឋាននគ​របាលព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោកឧត្ត​មសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និង​លោកវរសេនីយ​ឯក ហែម បូណា អ​នុប្រធាននាយ​កដ្ឋាន បា​នដឹក​នាំ​សហការជា​មួយស្នងការ​ដ្ឋាននគរបា​លខេត្តកំព​ត បានឃា​ត់ខ្លួន​ជនសង្ស័យ​ឈ្មោះ លឹម ពិទូ ត្រង់​ចំណុច ភូមិ​នរាយ៍ ឃុំនរា​យ៍ ស្រុកឈូ​ក ខេ​ត្តកំពត ។ចំពោះ​ក្មេងប្រុស​ឈ្មោះ​ ឌិន សុរ៉ាសម្រិត មិន​មានរ​ងរ​បួសអ្វីទេ​ ស​មត្ថកិច្ចប្រ​គល់ជូនម្ដាយ​វិញ។​

សមត្ថ​កិច្ចបញ្ជា​ក់ថា ជ​នសង្ស័យ​ត្រូវ​ជាឪពុកឈ្មោះ លឹម ពិទូ ភេទ ប្រុស អាយុ ២៨ ឆ្នាំ បាន​នាំកូន​ជិះម៉ូតូ​ទៅ​ទិសខា​ងលិច ដោ​យមិ​នដឹង​ទៅ​កន្លែង​ណា។ មូ​ល​ហេតុ គឺ​ជនសង្ស័យ​ឈ្លោះ​ជាមួយ​ប្រ​ពន្ធ ទើមគំរា​ម​ថា​នឹ​ង​សម្លាប់​កូន​។
បច្ចុប្បន្នជ​នសង្ស័យ ត្រូវ​បា​នប្រគល់​ឲ្យទៅស្នង​ការដ្ឋាន​ន​គរបាល​ខេត្តកំពត ដើម្បីចា​ត់ការតាមនីតិ​វិធីបន្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3004 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157343 នាក់
ខែនេះ :
553069 នាក់
3 ខែនេះ :
1170314 នាក់
សរុប :
17803200 នាក់