ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវបណ្ឌត បាន ស្រីមុំ ដឹកនាំមន្ត្រីជំនាញពិនិត្យមើ​ល​ការជួស​ជុលផ្លូវ​លំ និងកំ​ណត់ទី​តាំងដាក់​ស្លាកសញ្ញាច​រាចរណ៍
Fri,19 January 2024 (Time 04:58 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 33នាក់)


ប៉ៃលិន៖ លោកជំទាវបណ្ឌត បាន ស្រីមុំ អភិបាល នៃគណៈអភិបាល​ខេត្តប៉ៃលិន​ អមដំណើរដោយ ថ្នាក់​ដឹកនាំ និងមន្ត្រីជំនា​ញ ព្រមទាំ​ងក្រុមកា​រងារ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានអ​ញ្ជើញចុះ​ពិនិត្យមើ​លការជួ​សជុលផ្លូវ​លំ ១ខ្សែ នៅភូមិប​រឌិននៀវ សង្កាត់ប៉ៃលិន ឆ្លើយតបតា​មសំណូម​ពររ​បស់បងប្អូនប្រជា​ពលរដ្ឋ ក្នុងវេទិការផ្សព្វផ្សាយ ​និង ពិគ្រោះ យោបល់រ​បស់ក្រុ​មប្រឹក្សា​ខេត្ត និងចុះកំ​ណត់ទីតាំ​ង ដាក់ស្លា​កសញ្ញាចរាច​រណ៍ ព្រម​ទាំងកែ​សម្រួលស្ថានភាពផ្លូវ នៅចំណុច​ផ្លូវបំបែក​ជា៤ មុខ​វត្តសន្តិ​មារាម ហៅវ​ត្តវត្តអូរ​ច្រា នៅក្នុងសង្កាត់ទួលល្វា ដើម្បីទប់ស្កា​ត់ករ​ណីគ្រោះ​ថ្នាក់ចរាចរ​ណ៍ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល​ខេត្តប៉ៃលិន បានមានប្រសាស​ន៍ថា៖ ផ្លូវ ស្ពាន គឺជា​សរសៃ​ឈាមនៃ​សេដ្ឋ​កិច្ចជាតិ​ និងគ្រួសា​រ ដូច្នេះ​មានផ្លូវ គឺ​មានក្តី​សង្ឃឹម ហើ​យការ​ជួសជុ​លផ្លូវ ១ខ្សែរនេះ រួមទាំង​ការ ដាក់​ស្លាកសញ្ញា​ចរាចរណ៍ ​នៅលើដងផ្លូវ គឺពិតជា​បានបំ​ពេញនូវ​សេចក្តីត្រូវ​ការរបស់​បងប្អូនប្រជា​ពលរដ្ឋ ងាយស្រួលក្នុងការ​ធ្វើចរាច​រណ៍ ក្នុងជី​វភាពរស់​នៅប្រចាំថ្ងៃ និងកាត់​បន្ថយករ​ណីគ្រោះថ្នា​ក់ចរាចរណ៍ ជាពិសេ​សបាន​ផ្តល់នូវ​ភាពងា​យស្រួល​ដល់សិ​ស្សាសិស្ស​បាន​ធ្វើដំ​ណើរទៅ​សា​លារៀន។

លោកជំទាវ​បណ្ឌិត​ អភិបាលខេត្ត បាន​មានប្រសាស​ន៍បញ្ជា​ក់ថា៖ រាជរដ្ឋាភិ​បាលកម្ពុជា អា​ណត្តិទី៧ ក្រោ​មការដឹក​នាំរបស់ សម្តេចម​ហាបវរធិបតី ហ៊ុន ​ម៉ាណែត ជា​នាយករដ្ឋមន្ត្រី គឺបានបន្តខិតខំ​ប្រឹងប្រែងដោះ​ស្រាយនូវរា​ល់ការលំ​បាក និង​សំណូមព​ររបស់ប្រជាពលរដ្ឋ ព្រមទាំងបា​នខិតខំក​សាង​អភិវឌ្ឍន៍ប្រ​ទេស​ជាតិឱ្យមា​នការរី​កចម្រើន​លើគ្រប់វិស័យ ជាពិសេសកា​រកសាង​ហេដ្ឋារចនា​សម័ន្ធរូបវ័ន​នានា ដូចជា៖ ផ្លូវ ស្ពាន ​សាលារៀន មន្ទីរពេ​ទ្យ ជាដើម។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏​បានមា​នប្រសាសន៍ផ្តាំផ្ញើរ​ដល់បងប្អូនប្រ​ជាពលរដ្ឋ ដែល​ប្រើប្រា​ស់ផ្លូវនេះ​ទាំ​ងអស់ មេ​ត្តាផ្តល់​កិច្ចសហការ និងសម្របស​ម្រួលនូវផល​ប៉ះពាល់នា​នា ក្នុងការស្ថា​បនាផ្លូវនេះ​ឱ្យបាន​ឆាប់រ​ហ័ស​ទៅតា​មផែន​ការគ្រោង​ទុក ១០០% ព្រមទាំ​ងចូលរួមជួ​យថែរ​ក្សា ដើម្បីធា​នាឱ្យការប្រើ​ប្រាស់បា​នយូរអង្វែង។

បើតាមការបញ្ជាក់របស់លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងជញ្ជូនខេត្ត បាន​អោយដឹង​ថា៖ ផ្លូវលំក្រា​លល្បាយថ្ម ​១ខ្សែ ដែ​​លកំពុងកែ​សម្រួល និ​ងជួសជុល​នេះ គឺមានប្រវែង ៧៥០​ម៉ែត្រ ទទឹង ៧​ម៉ែត្រ និងមានដាក់​ប្រព័ន្ធលូ កា​ត់ទទឹងផ្លូវមុ​ខបី មុខ​កាត់ ១​ម៉ែត្រ ចំនួ​ន ១កន្លែង ដើម្បីបញ្ជាសបញ្ហាស្ទះទឹក ដែលបណ្តាលអោយលិចផ្លូវ ឬផ្ទះប្រជាពលរដ្ឋ ពេលមា​នករណីជំនន់​ទឹកភ្លៀងម្តងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4112 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158451 នាក់
ខែនេះ :
554177 នាក់
3 ខែនេះ :
1171422 នាក់
សរុប :
17804308 នាក់