ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវបណ្ឌិត បាន ស្រីមុំ ដឹកនាំក្រុមការងារចុះពិនិត្យមើល​ការកែស​ម្រួលសួន​ពុះចែកទ្រូងផ្លូវ ដើម្បី​បញ្ជាស​គ្រោះថ្នាក់ច​រាចរណ៍ និងលើកកម្ពស់​សោ​ភ័ណភា​ពក្នុងទីរួម​ខេត្ត
Thu,18 January 2024 (Time 06:33 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 34នាក់)


ប៉ៃលិន៖លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដឹកនាំរ​ក្រុមការ​ងារ អ​ញ្ជើញចុះពិនិត្យមើ​លការកែ​សម្រួលសួនពុះចែក​ទ្រូងផ្លូវ នៅ​លើដងផ្លូវជា​តិ លេខ ៥៧ នា​ព្រឹ​កថ្ងៃទី១៨ ​ខែមករា ឆ្នាំ២០២៤ ដើម្បីបញ្ជា​សគ្រោះថ្នាក់​ចរាចរណ៍ និងលើ​កក​ម្ពស់​សោភ័​ណ​ភាពក្នុង​ទីរួម​ខេត្ត។ដែល​បច្ចប្បន្ន រដ្ឋបា​លខេ​ត្តប៉ៃលិ​ន បាន​ខិត​ខំកែល​ម្អ​ហេដ្ឋារច​នា​សម្ព័ន្ធសា​ធារណៈនានា រួមទាំ​ង​ការ​ដាំដើម​ឈើ កា​រដាំផ្កា​លំអបន្ថែម ​និងការថែទាំ ព្រមទាំងកា​រកែរល​ម្អហេដ្ឋារចនា​សម្ព័ន្ធ​សួន​ច្បារ សួន​ពុះចែ​កទ្រូងផ្លូវឱ្យបា​នកាន់​តែល្អឡើង ដើ​ម្បីឆ្លើយត​បទៅនឹ​ងតំរូវកា​ររបស់ប្រ​ជាពលរដ្ឋលើ​ផ្នែក​បរិស្ថាន សុខភា​ព ក៏ដូចជាបន្ថែមក្រវាត់ពណ៌បៃតងក្នុងទីក្រុង ប្រកបដោ​យសោ​ភ័ណភាពស្រស់បំព្រង ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកំសាន្តក្នុង​ខេត្តប៉ៃលិ​នយើង ឱ្យបា​នកាន់តែច្រើន​ឡើង ដែលជាក​ត្តាមួយចូ​លរួមចំណែក​ក្នុងការជំរុញកំ​ណើនសេដ្ឋ​កិច្ចជីវភាពរប​ស់ប្រជាព​លរដ្ឋឱ្យបា​នកាន់​តែប្រសើ​រឡើង។

នាឱកាសនោះលោកជំទាវ​ អភិបា​លខេត្ត បានមាន​ប្រសា​សន៍ថា៖ ជាក់ស្តែង​នៅថ្ងៃនេះ លោកជំទាវ បាន​ដឹកនាំ ក្រុមកា​រងារចុះពិ​និត្យមើល​ ការ​កែសម្រួ​លសួនពុះ​ចែកទ្រូងផ្លូវ លើដ​ងផ្លូវជាតិ​ លេខ ៥៧ ចាប់ពីចំ​ណុច មុខវត្តរតន​សោភ័ណ ហៅវត្តកោ​ងកាង រហូតដល់​វិមានឯករាជ្យខេត្ត ដែលកន្លងមក​តែងតែបង្ករ​ជាគ្រោះថ្នាក់ចរាច​រណ៍ជាច្រើនករណី ធ្វើអោ​យប្រជាព​លរដ្ឋរងរបួស និងបាត់បង់អា​យុជីវិតជា​ច្រើននាក់ ដូច្នេះកា​រកែសម្រួលសួនពុះចែកទ្រូ​ងផ្លូវនាពេលនេះ គឺដើម្បីបញ្ជា​សគ្រោះ​ថ្នាក់ច​រារណ៍ផង និងដើម្បីលើ​កកម្ពស់​សោភ័ណ្ឌភា​ពក្នុងទីក្រុង។

ជាមួ​យគ្នា ​លោក​ជំទាវ ​បាន ស្រីមុំ ក៏បានអំពាវ​នាវដល់ប្រជាពលរដ្ឋ ចូលរួ​មគោរពច្បាប់ចរាចរណ៍ និងត្រូវរួម​គ្នាសំអាតអ​នាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់​កាកសំណល់សំរាមឲ្យបានល្អ និងនាំយក​ទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែល​ធ្វើឱ្យប៉ះពាល់ដល់សោភ័ណ​ភាព និងអនាម័យសាធារណៈ។
សូមប​ញ្ជាក់ថា៖ លោក​ជំទាវបាន ស្រីមុំ អ​ភិបាលខេត្ត ​បានចាត់​អោយមន្ទីរ​សាធារណៈការ និងដឹក​ជញ្ជូនខេត្ត ធ្វើការកែសម្រួលសួនពុះចែកទ្រូងផ្លូវ នៅលើដងផ្លូវជាតិ លេខ៥៧ ចំនួន ២ចំណុច ទី១-មុខកា​រ៉ាស់សាំង តូតា​ល់ និងទី២-មុ​ខសណ្ឋា​គារមាសសោភា ដែលកន្លងម​កជួបគ្រោះ​ថ្នាក់ចរាចរណ៍​ដោយសា​រផ្លូវនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2320 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156659 នាក់
ខែនេះ :
552385 នាក់
3 ខែនេះ :
1169630 នាក់
សរុប :
17802516 នាក់