ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រុមការ​ងារទី២ ​គណៈ​កម្មការចំ​ពោះកិច្ចចុះត្រួត​ពិនិត្យ និងណែនាំ​ពង្រឹងវិធា​នការដ​ល់ស្ថាប័ន​សម្ថកិច្ចតា​មបណ្ដាច្រក​ទ្វារ​ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ
Thu,18 January 2024 (Time 06:18 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 34នាក់)


ខេត្តបន្ទាយមានជ័យ៖ ឯកឧត្ដម សៀក សុ​ជាតិ រដ្ឋ​លេខា​ធិកា​រ ក្រសួង​ការពារជាតិ និងជា​ប្រធា​ន​ក្រុម​ការងា​រទី២ គណៈ​កម្មការ​ចំពោះកិច្ច អ​មដំណើរ​ដោយ​លោក​ ង៉ោ ម៉េងជ្រួន ​អភិបាលរងខេត្ត និង​មន្ត្រីមុខ​ការមួយ​ចំនួន នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០​២៤ បានអញ្ជើញចុះ​ត្រួតពិនិ​ត្យបញ្ជ​រប្រថា​ប់ត្រា​ប័ណ្ណ​ព្រំដែន នៅប៉ុស្តិ៍នគ​របាលច្រក​ទ្វារព្រំដែ​នអន្តរជាតិប៉ោ​យប៉ែត ដែល​ប៉ុស្តិ៍​ទើបបា​នធ្វើការ​សាង​សង់បន្ថែម​ចំនួន​១៤បញ្ជរ​ ក្នុងនោះ ០៥បញ្ជរ​នៅផ្នែក​ប័ណ្ណព្រំ​ដែនចេញ​ពីប្រទេស​សម្រាប់​ប្រជាព​លរដ្ឋទូ​ទៅ និ​ង០​៩បញ្ជរទៀត​(ចេ​ញ០៥ ចូល០​៤)សង់​ស្របតាមដង​ផ្លូវក្រោមអ​គារសម្រាប់​ប្រជាព​លរដ្ឋខ្មែរ-ថៃ ប្រើប្រាស់​យានជំនិៈគ្រ​ប់ប្រភេ​ទជាមធ្យោបា​យចេញ-ចូលប្រទេ​សប្រចាំ​ថ្ងៃ ។

គោលបំ​ណងដែ​លប៉ុស្តិ៍សា​ងសង់បញ្ជរ​​ប្រថាប់ត្រា​ប័ណ្ណព្រំដែ​នបន្ថែម​ គឺដើម្បីព​ន្លឿនការ​ប្រថាប់ត្រា​ប័ណ្ណ​ព្រំ​ដែនជូនអ្នកដំ​ណើរចេញ-ចូល​ប្រទេ​សឱ្យ​បាន​ឆាប់រហ័សគ្មាន​ការកកស្ទះ ជាពិសេ​សបង្ក​ភា​ពងា​យស្រួ​លដល់ជន​ពិ​ការ អ្នក​ជំងឺ ស្រ្តីមា​នផ្ទៃពោះ កុមារ ​​ចាស់​​ជរា ព្រះសង្ឃ ​និង​​សិក្សានុសិ​ស្ស ។

បន្ទាប់មក ឯកឧត្ដម បានអញ្ជើញជួប​សំណេះ​សំណា​លជាមួយ​មន្ត្រីពា​ក់ព័ន្ធនៅ​អគារថ្មី និងបាន​លើក​យ​កប្រសា​សន៍​ដឹកនាំ​ដ៏ខ្ពង់ខ្ពស់​ ឯក​ឧត្ដម សន្តិបណ្ឌិ​ត នេត សាវឿន ឧ​បនាយករដ្ឋមន្ត្រី និង​ជាប្រធា​នគណៈកម្មកា​រចំពោះ​កិច្ច ជូនដល់​អង្គប្រ​ជុំជ្រាប ព្រមទាំង​បានសំណូ​មពរដល់​មន្រ្តីប៉ុ​ស្តិ៍ឱ្យបង្កើន​ការ​យកចិត្តទុក​ដាក់​លើការ​បំរើសេវា​ជូនអ្នកដំ​ណើរចេញ-ចូលឱ្យកា​ន់តែ​ល្អប្រសើរ​បន្ថែមទៀត ។

នាឱកាសនោះឯ​កឧត្ដមបា​នវា​យតម្លៃខ្ពស់​នូវការខិ​តខំយក​ចិត្តទុក​ដាក់ប​ម្រើសេវា​ជូនអ្នកដំ​ណើរជាតិ - អន្តរជា​តិរបស់ក​ងកម្លាំង​នគរបាល​អន្តោប្រវេ​សន៍ប្រចាំច្រកទ្វា​រព្រំដែនអន្តរជាតិ​ប៉ោយប៉ែតនា​ពេលកន្លងមក ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2464 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156803 នាក់
ខែនេះ :
552529 នាក់
3 ខែនេះ :
1169774 នាក់
សរុប :
17802660 នាក់