ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទារខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាល ស្តីពី​សិទ្ធិកុមារ ​កិច្ចការ​ពារកុមារ​ និងច្បាប់​នា​នាដែល​ពាក់ព័ន្ធនឹ​ងកិច្ច​ការពារកុមារ ចំណា​កស្រុក​ដោយសុវត្ថិភា​ព និង​ការជួញដូរ​មនុស្ស
Thu,18 January 2024 (Time 05:11 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 35នាក់)


ខេត្តបន្ទាយមានជ័យ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវជននីតិសម្បទារខេត្តបន្ទាយមានជ័យ
នៅ​ព្រឹកថ្ងៃទី​១៧ ខែម​ករា ឆ្នាំ២០២៤​ បានរៀប​ចំវគ្គបណ្តុះ​បណ្តាល ស្តី​ពីសិទ្ធិកុមារ កិច្ចការពារកុមារ និង​ច្បាប់​នានា​ដែលពា​ក់ព័ន្ធនឹងកិច្ចកា​រពារកុមារ ចំ​ណាកស្រុក​ដោយសុវត្ថិភាព និងកា​រជួញដូរម​នុស្ស ក្រោមអធិប​តីភាព លោក​ជំទាវ សម្បត្តិ សុគន្ធា អ​គ្គលេខាធិកា​ររង នៃអគ្គលេ​ខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បីកុមារ លោកស្រី រ​ស់ ​សុផានី អ​ភិបាលរងខេត្ត និងជា​ប្រធាន​ក្រុមប្រឹ​ក្សាជាតិ​កម្ពុជា​ដើម្បីកុមារខេត្ត ​លោកជំទាវ ធីវ សុខុម ប្រធាន ​គកសកខេត្ត ​លោក ​ឃុន​ វុទ្ធី ប្រធា​នមន្ទីរសង្គម​កិច្ចខេត្ត លោ​ក លោកស្រី មន្ទីរអង្គភាពស្ថាប័ន ពាក់ព័ន្ធ សមត្ថកិច្ចពាក់ព័ន្ធ មានរយៈពេលមួយថ្ងៃពេញ ធ្វើឡើងនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវ​ជននីតិស​ម្បទារខេត្តបន្ទាយ​មានជ័យ។

លោកស្រី រស់ សុផានី​ អភិបាលរង​ខេត្ត បានមាន​ប្រសាសន៍ថា ក្រោមការ​ដឹកនាំរ​បស់សម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែ​ត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា សេដ្ឋកិច្ច និងសង្គមជាតិ ត្រូវបា​នជំរុញស្តារ និងអ​ភិវឌ្ឍន៍បន្ថែម​ទៀត រហូតធ្វើ​ឲ្យស​ម្រេចកំណើ​នសេដ្ឋកិច្ចគួ​រឲ្យកត់សម្គាល់​ក្នុងពីរទសវត្សរ៍​ចុងក្រោយ​នេះ ហើយ​ត្រូវបាន​ប្រទេស​នានា​ក្នុងតំបន់ និងលើពិ​ភពលោ​កទទួល​ស្គាល់នូវកា​រប្រែប្រួ​លឈា​នឡើងយ៉ា​ងឆាប់​រហ័សរ​​បស់ព្រះរា​ជាណាចក្រកម្ពុជា បា​នបង្កើតនូ​វឱកាសជា​ច្រើន​ថែមទៀត ក្នុងការកសាង​និងអភិវឌ្ឍប្រទេស​ជាតិ។ ​ទន្ទឹមនឹងនេះ រាជរដ្ឋាភិបា​លបានប​ង្កើត​យន្តការការ​ពារកុមា​រជាច្រើន ដែល​មានរចនា​សម្ព័ន្ធពីថ្នាក់ជា​តិរហូតដ​ល់ថ្នាក់មូលដ្ឋាន និងកំពុងដំ​ណើរការក្នុងតួនាទីភារៈកិច្ចផ្សេងៗពីគ្នា។

លោកស្រី រស់ សុផានី អភិបាលរងខេត្ត បានបន្តថា យើងសង្កេតឃើញថាស្ត្រី និងកុមារនៅ​ជួបបញ្ហាប្រ​ឈមមួយ​ចំនួនមានជាអា​ទិ៍៖ អំពើហិង្សាលើស្ត្រី និងកុមា​រ ការរំលោភបំពានផ្លូវភេទ ការ​កេងប្រវ័ញ្ចក​ម្លាំងពលកម្ម​កុមារ ការបំ​ពានសារធាតុញៀន និងការធ្វើចំណាកស្រុក​ដោយភាពប្រថុ​យប្រថាន បាននឹងកំពុងប​ន្តកើតមាន ហើយទន្ទឹមនឹង​នោះក៏មានកិច្ចការខ្លះចាំបា​ច់ត្រូវពុះពារកែ​លម្អបន្ថែ​មទៀតដូចជា៖ ការក្ដាប់​សភាពការណ៍ ការប្រមូល​ទិន្នន័យ និងផ្តល់របា​យការ​ណ៍នៅយឺ​តយ៉ាវ កិច្ចសហការជា​មួយអង្គកា​រដៃគូ និងស្ថាប័​នមានសមត្ថកិ​ច្ចនៅមា​នកម្រិត ហើយធន​ធានមនុ​ស្សសម្រាប់អ​នុវត្តការងារ​មានចំនួនតិច។ ​ទោះបីជាយ៉ាងណាក្តី យើងសង្ឃឹមនឹងជឿជាក់ យ៉ាង​មុ​តមាំ​ថា វត្ត​មានរបស់លោក ​លោកស្រី ក្នុងវគ្គ​បណ្តុះប​ណ្តាលនាពេលនេះ ពិតជាចូលរួម​ក្នុងការពិ​ភាក្សា ផ្លាស់ប្តូរ​យោបល់លើការ​លំបាក ចំ​ណុចខ្វះខាត និង​ចែករំលែកបទពិ​សោធន៍ល្អៗ ដែលអា​ចប្រមូលផ្តុំ និ​ងពង្រឹងកិច្ចសហ​ការអនុវត្តឱ្យទទួលបា​នលទ្ធផលល្អប្រសើ​រថែមទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2186 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156525 នាក់
ខែនេះ :
552251 នាក់
3 ខែនេះ :
1169496 នាក់
សរុប :
17802382 នាក់