ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
Wed,17 January 2024 (Time 06:23 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 47នាក់)


ខេត្តស្វាយរៀង៖ឯ​កឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ខេត្តស្វា​យរៀង​ បាន​មាន​ប្រសា​សន៍ក្នុងកិច្ច​ប្រជុំពិ​ភាក្សា​ចុះបញ្ជី​ដីធ្លីមាន​លក្ខ​ណៈជាប្រ​ព័ន្ធ ក្នុងភូមិ​សា​ស្ត្រខេត្តស្វា​យរៀង​ នៅរសៀលថ្ងៃទី១៦​ ខែមក​រា ឆ្នាំ២០២៤ថា​ កា​រចុះ​បញ្ជីដីមា​​នលក្ខណៈ​ជាប្រព័ន្ធនៅ​ក្នុងខេត្តស្វា​យរៀង បាន​និងកំពុង​ដំណេីកា​រ​នៅតាមបណ្តាក្រុង-ស្រុកគោ​លដៅមួយចំនួន ក្រោមការ​យកចិត្ត​ទុកដាក់ខ្ពស់​របស់លោក​ប្រធា​នមន្ទីរ និងមន្ត្រីនៃមន្ទីររៀបចំដែ​នដីនគរូប​នីយកម្ម សំណ​ង់និងសុរិយោដីខេត្ត ចំពោះ​មុខ​ដើម្បីឆ្លើយ​តបបញ្ហា​នេះ មន្រ្តីជំនាញពាក់​ព័ន្ធត្រូវបន្តកា​រអនុវត្តការ​ងារចុះបញ្ជី​ដីធ្លីមានល​ក្ខណៈជា​ប្រព័ន្ធ ជូនប្រជាពលរដ្ឋ ឲ្យបាន​សម្រេចមុន​ផែន​ការកំណ​ត់ គឺយើ​ងត្រូវ​លើ​កយកបញ្ហាប្រឈម និង​ការខ្វះ​ខាត ដើម្បីរក​ដំណោះ​ស្រាយ ធ្វើយ៉ា​ងណា​ឲ្យកា​រងារចុះ​បញ្ជីដីធ្លី ទទួល​បានលទ្ធផលល្អ។​

ជាមួយគ្នានេះ​ ក្បាល​ដី​របស់បងប្អូនប្រជាព​លរដ្ឋ នៅក្នុង​ដែនសមត្ថ​កិច្ចខ្លួនគ្រប់​គ្រងដែលមិនទា​ន់បានដាក់​ពាក្យស្នើសុំចុះ​បញ្ជីដីនៅ​ឡើយនោះ ត្រូវឲ្យបងប្អូនចូល​រួមជាមួយក្រុម​ការងារចុះ​បញ្ជីដីធ្លីមានលក្ខ​ណៈជាប្រព័ន្ធ ក្នុងការបំ​ពេញបែបបទ​លិខិតបទ​ដ្ឋានផ្សេង​ៗអោ​យបានត្រឹមត្រូវ។

ទន្ទឹមនោះឯកឧត្តមអភិបាល​ខេត្តបានស្នេីឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ និងណែ​នាំដល់ប្រជាព​លរដ្ឋ​ ឲ្យពួក​គាត់ត្រៀម​លក្ខណៈចំពោះឯក​សារពាក់​ព័ន្ធក្នុង ការចុះបញ្ជីដីធ្លី​ ជៀ​សវាង​ក្នុងកិច្ចដំ​ណើរកា​រទៅមា​នភាព​យឺតយ៉ាវជាដេីម​ ទន្ទឹមនេះក៏សូម​លើកនូវទឹក​ចិត្តដល់​អាជ្ញាធរគ្រប់លំ​ដាប់ថ្នាក់​ ត្រូវយ​កចិត្តទុកដាក់តាមដាន នឹងស្តាប់ពីការ​ផ្សព្វផ្សាយណែនាំ​ក្នុងកិច្ចប្រជុំនៅថ្ងៃ​នេះដេីម្បីយ​កទៅអនុវត្ត។

​ឯកឧត្តម សាយ សំអាល់ ឧបនាយ​ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ​សួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ បាន​មានប្រសា​សន៍ថា​ គោល​នយោបា​យយុទ្ធសាស្ត្រ បញ្ចកោ​ណ របស់រាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំរបស់​សម្តេចធិប​តី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រី នីតិកាល​ទី៧ នៃរដ្ឋសភា ការងា​រចុះបញ្ជី​ដីធី្លជាបញ្ហា​សំខា​ន់ដែ​លប្រមុខរាជ​រដ្ឋាភិបាលកម្ពុជា​បាន​យកចិត្តទុកដាក់ខ្ពស់ ដូច្នេះសូមជ​ម្រុញដល់ក្រុម​ការងារ ចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ​ ត្រូវខិតខំបំពេញភា​រកិច្ចនេះឲ្យបានល្អត្រឹមត្រូវ និងឆា​ប់រហ័សស្រប​ទៅតាមគោល​ការណ៍របស់​រាជរដ្ឋាភិបាល ឲ្យបានរួចរាល់​ទូទាំងប្រទេស​នាឆ្នាំ២០២៥​ខាង​មុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3101 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157440 នាក់
ខែនេះ :
553166 នាក់
3 ខែនេះ :
1170411 នាក់
សរុប :
17803297 នាក់