ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ៖ កត្តាសុខសន្តិភាព​ទើបមាន​ការអ​ភិវឌ្ឍលើគ្រប់​វិស័យនៅទូ​ទាំងព្រះរាជាណាចក្រកម្ពុជា
Fri,29 December 2023 (Time 05:40 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 117នាក់)


ខេត្តព្រះសីហនុ៖ថ្លែងក្នុង​ឱកាសបើ​កការដ្ឋាន​សាងស​ង់ទីលា​នវាយ​កូនហ្គោល​ Bay 19លើក​ដំបូង​នៅខេត្តព្រះ​សីហនុ ស្ថិតនៅភូមិអុង ឃុំរាម​ ស្រុកព្រៃន​ប់ ខេត្តព្រះសី​ហនុនៅ​ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២​០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានលើកឡើងថា កត្តាសុខ​សន្តិភាពទើ​បមា​នការអភិវឌ្ឍលើគ្រប់វិស័​យនៅទូទាំ​ងព្រះរា​ជាណាចក្រកម្ពុជា ជាក់ស្ដែ​ងដូចជា​ការសម្ពោធ​បើក​ការដ្ឋា​នសាងស​ង់ទីលានវា​យកូនហ្គោ​លលើក​ដំបូងនៅ​ខេត្តព្រះសីហនុ​នាពេលនេះ ក្នុងនា​មរដ្ឋ​បាលខេត្ត ឯកឧត្តម​មានការ​សប្បាយចិត្តនិ​ងគាំទ្រចំពោះ​ក្រុមហ៊ុនដែល​បានវិនិយោ​គទីលានវា​យកូន​ហ្គោល ដើម្បីផ្សារភ្ជាប់​ជាមួយនឹងវិស័​យទេ​សចរណ៍ផ្នែកកីឡាលើឆា​កអន្តរជាតិ។

ឯកឧត្តមអភិ​បាលខេត្តក៏បានបញ្ជាក់បន្ថែមថា ចំពោះការវិនិយោគលើការ​សាងសង់ទីលាន​កូនហ្គោលគឺ​បាន​ផ្ដល់សិទ្ធិឱ្យក្រុមហ៊ុ​នជាច្រើន​មកហើយតែមិន​ទទួលបានលទ្ធផ​លហើយ​ថ្ងៃនេះការ​បើកការដ្ឋាន​សាងស​ង់ទីលាន​វាយកូនហ្គោល​ Bay 19 នៃគម្រោង "BAY OF LIGHT” នៅទឹក​ដីខេត្តព្រះសីហនុ គឺជាមោ​ទនភាពថ្មីមួយ​ទៀតសម្រាប់​ការទាក់ទាញវិ​ស័យទេសចរណ៍​ផ្នែកវាយ​កូនហ្គោល​ដែ​លជាប្រភេទ​កីឡាទំនើបក្នុង​ការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជា​តិមកលេង​នៅលើទឹកដី​ខេត្តព្រះ​សីហនុ។
ជាមួយ​គ្នា​នេះឯកឧត្តមអ​ភិបាលខេត្ត សូមលើកទឹកចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្តការវិនិ​យោគបន្ថែ​មទៀតក្នុងវិស័យទេសច​រណ៍កម្ពុជា ជាពិ​សេសក្នុងទឹកដីខេត្តព្រះសីហនុ ដែលមាន សក្តានុពលទេ​សចរណ៍​ភាគច្រើន ដើម្បីប្រែក្លាយក​ម្ពុជាទៅជាគោល​ដៅទេសចរ​ណ៍ឈានមុខក្នុង​តំបន់។​

លោក Edward Lee នាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ BAY OF LIGHTS និងលោក Delton Wong អគ្គនាយកក្រុមហ៊ុន ម៉ាសវើក ខូលិធីឌី បានលើកឡើងថា ពិធីបើកកា​រដ្ឋានកីឡា​វាយកូនហ្គោ​លនាពេលនេះ​គឺជា​គោល​ដៅសម្រាប់​ទេសចរ​ណ៍កីឡាវាយកូ​នហ្គោល និងប្រៀបបានជា​ការបោះជំ​ហានថ្មីមួយទៀត​របស់គម្រោងអភិវឌ្ឍន៍​ក្នុងដំណើរឆ្ពោះទៅកាន់កា​រប្រែមុខមាត់ខេត្តព្រះ​សីហ​នុឱ្យក្លាយទៅ​ជាគោលដៅលំ​ដាប់ពិភព​លោកសម្រាប់​វិស័យទេសចរណ៍កីឡា​វាយកូនហ្គោល​ជាមួយនឹងទីលា​នវា​យកូនហ្គោល​នៅមាត់ស​មុទ្រស្តង់ដារUS​GAដំបូងបំផុតនៅ​ខេត្តព្រះសីហនុ។ ដំ​ណើរកា​រសាងសង់ទីលា​នវាយកូន​ហ្គោលគ្រោង​បញ្ចប់នៅឆ្នាំ២០២៧ និងការសា​ងសង់​នៃទីលា​នទាំងមូល​និងគ្រោងប​ញ្ចប់នៅឆ្នាំ​២០២៩ ដែលនឹង​ត្រៀមធ្វើឱ្យ​ខេត្តព្រះសីហនុក្លាយជាគោល​ដៅដ៏សាកសមស​ម្រាប់ព្រឹត្តិការ​ណ៍ប្រកួត​វាយកូន​ហ្គោលនៅក្នុងតំបន់ និងសម្រា​បការវាយ​កូនហ្គោលលំ​ហែចុងសប្តាហ៍ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10688 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
103056 នាក់
ខែនេះ :
518760 នាក់
3 ខែនេះ :
1127444 នាក់
សរុប :
17732208 នាក់