ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ក្រសួង​រ៉ែ និងថាមពល សហការជាមួយអាជ្ញាធរខេត្ដខេត្តកណ្តាល បើកវេទិកាសាធារ​ណៈ ផ្សព្វ​ផ្សាយ និងពិ​គ្រោះ​យោបល់​ជាមួយប្រ​ជាពលរ​ដ្ឋពាក់ព័ន្ធ នឹងការធ្វើអា​ជីវកម្មខ្សាច់​សំណង់ តា​មដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រ ស្រុកល្វាឯម និងស្រុក​កៀនស្វាយ
Thu,28 December 2023 (Time 06:24 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 43នាក់)


ខេត្តកណ្តាល៖ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល លោក កែវ ទួត អគ្គនាយករង នៃអគ្គនា​យ​កដ្ឋានធន​ធានរ៉ែ ក្រសួងរ៉ែ និង​ថាមពល នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះ​បានអញ្ជើញ​ចូលរួមវេទិកាសា​ធារណៈ ដើម្បីផ្សព្វផ្សាយ​ និងពិគ្រោះយោ​បល់ ជាមួយប្រជាព​លរដ្ឋ ពាក់ព័ន្ធនឹ​ងការធ្វើអាជី​វកម្មខ្សាច់​សំណង់​តាមដងទន្លេមេគង្គ ក្នុងឃុំល្វាស ​ឃុំកែវ ស្រុក​ល្វាឯម និងឃុំសំ​រោងធំ ស្រុក​កៀនស្វាយ របស់ក្រុមហ៊ុន​ គ្លូប៊លហ្គ្រីន (ខេមបូឌា)​ ។

លោក ប៊ុន ផេង អភិបាលរងខេត្ត បានបញ្ជាក់ថា ស្របពេល​ដែលប្រទេស​យើងកំពុងតែ​មានការអ​ភិវឌ្ឍដូចច្នេះ ខ្សាច់​ដែល​បានម​កពីអាជីវ​កម្មនេះ គឺសំខាន់ណាស់ សម្រាប់យ​កទៅកសាង​ហេដ្ឋារចនា​សម្ពន្ធ័ សាលារៀន អាគារផ្សេងៗ និងដើម្បីចា​ក់បំពេញទីតាំងមួយចំនួន ដើម្បីប្រយោ​ជន៍ក្នុងការ​ងារអភិវឌ្ឍនៅ​នាមមូលដ្ឋាន។ការបូម​ស្តារ​ខ្សាច់​ និង​ដីល្បាយ​ខ្សាច់ក្នុងទ​ន្លេនេះ គឺជា​ផល​ប្រ​យោ​ជន៍រ​បស់​បងប្អូនប្រជា​ព​លរដ្ឋ ព្រោះ​ធ្វើឡើង​តាមបច្ចេកទេស និងមា​ន​អាជ្ញា​ប័ណ្ណត្រឹ​មត្រូវ ដេីម្បីសំ​រួលច​រន្តទឹក ធ្វើឱ្យ​ទន្លេមាន​សភាព​ជ្រៅឡើង​វិញ កាត់បន្ថយ​ការបាក់ច្រាំងទន្លេ និងផ្ត​ល់​ចំ​ណូ​លពន្ធម​កឲ្យ​ឃុំសម្រា​ប់អភិវឌ្ឍន៍​នៅមូលដ្ឋាន​ផងដែរ។

ក្នុងនោះអភិបាលរងខេត្ត ក៏បា​នជំរុញ និងលើក​ទឹកចិត្តដល់​ប្រជាពលរដ្ឋត្រូវលើ​កឡើងនូវចម្ងល់ និងបញ្ហាប្រ​ឈមនា​នាឱ្យអស់ ដើម្បីមន្ត្រីជំ​នាញ ធ្វើការ​ពន្យល់ ប​កស្រាយ រា​ល់ចម្ងល់ទាំងឡាយ ត្រឡប់​ទៅវិញប្រកប​ដោយតម្លាភាព។

លោក កែវ ទួត បានបញ្ជាក់​ថា បញ្ហាបាក់​ច្រាំងនេះ ​គឺយើងត្រូវ​ដោះស្រាយ ដោ​យអនុវត្តន៍ឱ្យត្រឹម​ត្រូវទៅ​តា​មវិធីសាស្រ្តប​ច្ចេកទេស ដូច្នេះ​ហើយ​ទើបក្រសួង និង​អាជ្ញាធ​រខេត្តរៀបចំ​វេទិកាសាធារ​ណៈ ជាមួយប្រជា​ពលរដ្ឋនេះ​ឡើង ដើម្បីធ្វើការប​កស្រាយបំភ្លឺទា​ក់ទិននឹងប​ញ្ហាបច្ចេកទេស​ជូនបងប្អូនបាន​ជ្រាប។

ជាមួយគ្នានោះដែរ លោក កែវ ទួត ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋនៅតាមដងទន្លេ ទាំងអស់​មេត្តាចូលរួមតា​មដាននូវរាល់សកម្មភាពនានាដែល ខុសពីលក្ខខ័ណ្ឌរ​បស់ក្រ​សួងក្នុងការបូ​មខ្សាច់ ដូចជាបូមខ្សា​ច់​លើ​ស​ម៉ោ​ងកំណត់ បូមខុស​ទីតាំ​ងដែល​ក្រសួង​បានកំណត់ និងការដឹ​កជញ្ជូន​ខ្សាច់ខុ​សបទដ្ឋាន​បច្ចេកទេស ត្រូវរាយ​ការណ៍មកអាជ្ញាធរ និងក្រសួង​ជាបន្ទាន់តា​មរយៈលេខ​ទូរស័ព្ទលេខ ៧​២៧ បានគ្រប់​ពេ​លវេលា ​ដោយ​មិនអស់លុយ ហើយ​ថែមទាំង​រក្សានូវ​ការសម្ងាត់​ជូនផ​ងដែរ ដើម្បីឲ្យ សួងចា​ត់វិធានការផាពិន័យ ឬអាចឈាន​ទៅដល់ការ​បិទអាជីវ​កម្មតែម្ដង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12982 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105350 នាក់
ខែនេះ :
521054 នាក់
3 ខែនេះ :
1129738 នាក់
សរុប :
17734502 នាក់