ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អង្កការគ្រួសារកុមារ អភិវឌ្ឍន៍(FRA) ផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត ៣៤អង្គ/នាក់ ក្នុង​ខេត្ត​បន្ទាយមានជ័យ
Thu,28 December 2023 (Time 05:53 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 42នាក់)


ខេត្ត​បន្ទាយមានជ័យ៖តម្លៃនៃការសិ​ក្សាទៅ​ជួយដល់ក្រុមគ្រួសារ និងជួយដ​ល់សង្គម​ជាតិទាំងមូល។ លោកស្រី យ៉ាំង អ៊ួយលីន នាយិ​កាអង្គការ​គ្រួសារ​កុមារអភិវឌ្ឍន៍​ហៅកាត់ថា FRA មកពីកោះ​តៃវ៉ាន់​ប្រចាំកម្ពុ​ជា​ មានប្រសាសន៍បែបនេះក្នុងឱកាស​អញ្ជើញ​សំណេះសំណាល​និងផ្តល់នូ​វអាហារូបក​រណ៍ដល់សាម​ណសិស្ស​សិស្សនិ​ស្សិតចំនួន ៣៤អង្គ/នាក់ នៅសាលាវិទ្យាល័យ​សម្ដេ​ចជាស៊ីម នៅ​ក្រុងសោភ័ណ ខេត្តបន្ទា​យមានជ័យ នៅព្រឹកថ្ងៃទី២៨ ​ខែធ្នូ ឆ្នាំ២០២៣ ដោយមានកា​រនិមន្ត​ជាអធិ​បតីភា​ពដោយ​ព្រះឧត្ដម​សីលញ្ញា​ណ ធុល សុធា ព្រះ​មេគណ​ខេត្ត​។

លោកស្រី យិន គឹមយាង អនុប្រធានមន្ទីរ​ធម្មការនិងសាសនា​ខេត្ត និងព្រះឧត្តម​សីលញ្ញាណ ធុល សុធា បានមា​នសង្ឃដីកា​និងប្រ​សាសន៍ សំដែ​ងនៅ​ទឹ​កចិត្តសប្បា​យរីករាយ ជ្រះថ្លាអរ​គុណចំ​ពោះអ​ង្គការ FRAតែងតែខិ​តខំប្រឹងប្រែងកៀ​ងគររកមូល​និធិពីសប្បុរ​សជនរស់​នៅកោះតៃវ៉ាន់ដែ​លបានចំ​ណាយ​ថវិកាម​កជួយ​ដល់ប្រ​ជាជន​ខ្មែរជា​បន្តបន្ទាប់រួម​មាន គឺផ្អែកសិក្សា មនុស្សធ​ម៍ព្រម​ទាំង​បាន​ជួយដ​ល់​សមិទ្ធផ​លនា​នានឹង វត្តអារាមដែ​លបានចំ​ណាយថ​វិការាប់​សិប​ម៉ឺនសែនដុល្លារ​សហរដ្ឋ​អាមេរិក ។ជាក់ស្តែងពេ​ល​នេះក៏​បាន​ចំណាយ​នៃ​ថវិកាប្រ​មាណជាង ១០០០០$(មួយម៉ឺន​ដុ​ល្លារ)សម្រា​ប់ផ្តល់នូវអា​ហារូបករណ៍​ដល់​សមណសិស្សនិស្សិត​ ដោយក្នុងមួយអង្គ/នាក់​ទទួល​បាន ៥០០$(​ប្រាំរយដុល្លារ)​ហើយ​នេះ​គឺជា​សន្តាន​ចិត្តជួយស​ម្រាលនៃកា​រចំណាយក្នុងការសិក្សារបស់ សិស្សនិ​ស្សិត។

អ្នកស្រី យ៉ាំង អួយលីន នាយិកាអង្គការបានបញ្ជាក់ផងដែរថា សិស្សនិស្សិត​ទាំងអស់ដែ​លកំពុង​ឈាន​ចូល​សាកលវិទ្យាល័យ ​និងទទួល​បានចំ​ណេះដឹងកាន់តែខ្ពស់ហើយ នេះគឺជា​ឱកាសពា​ក្យពេចន៍របស់​យើងត្រូវ​តែខិ​តខំរៀនសូត្រ​យក​ចិត្តទុក​ដាក់ ចា​ប់យ​កឱ​កាស កុំរំពឹ​ងគេផ្តល់ យើង​នូវទ្រព្យ​សម្បត្តិផ្សេងៗទៀត​ហេីយ​ពេលដែ​លរៀនបា​នខ្ពង់ខ្ពស់​ហើយនោះ ត្រូវជួ​យគ្នាស្រ​ឡាញ់គ្នា​ឯង ជាឈា​មជ័រខ្មែរ​តែមួយ ត្រូវចាំ​ថា យើងជាគ្រាប់ពូជមួយ សម្រាប់ជួយ​កសាងគ្រួសា​រនិងជួយដល់​សង្គមជាតិទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10736 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
103104 នាក់
ខែនេះ :
518808 នាក់
3 ខែនេះ :
1127492 នាក់
សរុប :
17732256 នាក់