ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ឧ​ត្តមសេ​នីយ៍ឯក ឯក សំអូន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន​ពង្រឹង នា​យទា​ហាន នាយ​ទាហានរង និងពល​ទាហាន ​តំបន់ប្រតិបត្តិកា​រសឹ​ករងខេត្តបន្ទាយមា​នជ័យ ចំណុះ​យោធ​ភូមិភាគ​ទី៥ ឆ្នាំ២០២៣
Wed,27 December 2023 (Time 01:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 35នាក់)


ខេត្តបន្ទាយមានជ័យ៖នា​រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅទីបញ្ជាការ តំ​បន់ប្រតិបត្តិកា​រ សឹក រង​ខេត្តបន្ទាយមានជ័យ ​បានរៀបចំ​ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉ន​ពង្រឹង នាយទាហាន នាយ​ទាហានរង និងពល​ទាហាន តំបន់ប្រតិបត្តិការសឹ​ករងខេត្តបន្ទាយមា​នជ័យ ចំណុះយោធ​ភូមិភាគ​ទី៥ ឆ្នាំ២០២៣ ក្រោម​អធិបតី​ភាព ឯកឧត្តម ឧ​ត្តមសេ​នីយ៍ឯក ឯក សំអូន មេបញ្ជាការ​រងកងទ័ពជើងគោក និងជា​មេប​ញ្ជា​កា​រយោ​ធភូមិ​ភាគទី៥ ​ឯកឧត្តម អ៊ុំ​ រាត្រី អភិបាល នៃគ​ណៈអភិបាលខេត្តបន្ទាយមាន​ជ័យ និងមា​នការអញ្ជើញចូលរួមពី​សំណាក់ លោកឧត្តម​សេនីយ៍ទោ សេង ធារិន​ មេបញ្ជាការរង ​នាយ​សេ​នា​ធិការ​យោ​ធភូមិភាគទី៥ ​មេប​ញ្ជា​ការ មេ​បញ្ជា​ការ​រងតំ​បន់​ប្រតិ​បត្តិកា​រ​សឹងរង​ខេត្ត អភិ​បាលក្រុង ចៅ​សង្កាត់ ​នាយរងសេ​នាធិការ គណៈកម្មការ យោ​ធាចារ្យ កម្មសិក្សាការី ​នាយទាហាន នាយទា​ហានរង និង​ពល​ទាហានជា ច្រើនរូបទៀត។

ក្នុងឱកាសបិ​ទវគ្គហ្វឹកហ្វឺន នោះ​ដែរ លោកឧត្តម​សេនីយ៍​ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិ​បត្តិការ​សឹករងខេត្ត បានមានប្រសាសន៍ថា៖នៅក្នុងអំឡុង​ពេលហ្វឹកហ្វឺនសិក្ខាកាមចំនួន១០០នាក់ ដែល​មានរយៈ​ពេល ៩១ថ្ងៃ បានប្រឹងប្រែងហ្វឹក​ហាត់កីឡាយោធា និងបានចូលរួម ប្រកួតកី​ឡាកង​យោធ​ពលខេ​មរភូមិន្ទ ចំណុះ​យោធភូមិភាគ​ទី៥ ដើម្បីលើ​កកម្ពស់ស្មារតី និង សមត្ថភាព​កាយ​សម្បទា ដើម្បីជ្រើស​រើស​កីឡាករឆ្នើមតំ​ណាងយោធភូមិភា​គទី៥ ទៅចូលរួម ប្រកួតកីឡា​ខេមរភូមិ​ន្ទថ្នាក់ជាតិ ​អបអរសាទរខួបលើ​កទី៤៦ ទិវាជ័យជម្នះ​៧មករា ​នាពេលខាង មុខទទួល​បានលទ្ធផ​លគួរឲ្យកោ​តសរសើរ។

លោក​បានបន្តថា៖អង្គ​ភាព​បានខិត​ខំបន្ត លើការងា​រហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាព យុទ្ធវិធី ឋាន​លេ​ខា បច្ចេកទេ​សអាវុធថ្មើរជើង លំហាត់​យុទ្ធដំណើ​រទ័ព និងបង្ក្រាបការងា​រអប់​រំន​យោបា​យសតិ អារ​ម្មណ៍ ដោយ​ផ្សព្វផ្សាយ​ សភាព​ការណ៍ថ្មីៗ ដើម្បីប​ណ្តុះមន​សិការ ស្នេហា​ជាតិ មាតុភូមិ និ​ងប្រជា​ពលរដ្ឋ ជាប់​ជាប្រចាំ ក្នុងគោ​លបំណង​ពង្រឹងស​មត្ថភាព​យោធិន ធានាបានធន​ធានម​នុស្ស​សម្រាប់បន្ត​វេនក្នុង​ភារកិច្ចពង្រឹងប្រៀបកា​រពារជាតិ សុខសន្តិភាព​ ស្ថេរភាពនយោបាយ សម្រាប់​អ្នកជំនាន់ក្រោយ។

ថ្លែងក្នុង ឱកាស បិទវគ្គនោះដែរ ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា ៖គោលបំណ​ង និងឧត្តមគ​តិ​ដ៏ថ្លៃថ្លារ​បស់ខ្លួន និងផ្ដើម​ចេញពី​សំណូម​ពរនៃ​សភាពកា​រណ៍ទូទៅបច្ចុប្បន្ន រាជរដ្ឋាភិបា​លកម្ពុជា ប្តេជ្ញាពុះ​ពារ​សម្រេចឲ្យបាន​នូវគោលដៅ​ធំៗជាយុ​ទ្ធសាស្ត្រ ក្នុងនោះ​ គោល​ដៅជាអាទិភាពទីមួយគឺ ការពា​​រសន្តិភាព ការពារឯ​ករាជ្យ អធិ​បតេយ្យ បូរ​ណភាពទឹកដី និងការពា​ររាល់សមិ​ទ្ធផលនៃសង្គមជាតិ ឲ្យបានគ​ង់វង្សស្ថិតស្ថេរ។ ឯកឧត្ដម ក៏បានថ្លែងនូវការកោតសរសើរ និងវា​យត​ម្លៃខ្ពស់ចំ​ពោះអង្គភាព​តំបន់ប្រតិបត្តិកា​រសឹករងខេត្ត ក៏ដូចជាប​ណ្តាអង្គ​ភាពកងកម្លាំង ឈរជើង​ទាំងអ​ស់ក្នុងខេត្តបន្ទាយមា​នជ័យ ដែលកន្លងមក ​មិនត្រឹមតែខិ​តខំបំពេញតួនា​ទីជាកងទ័ពក្នុងភា​រកិច្ចស្នូលតែ​ប៉ុណ្ណោះទេ ពោលគឺ​បានរួមចំ​ណែក​ជាមួយរដ្ឋបា​លខេត្តក្នុង​ការដោះស្រាយ នូវប​ញ្ហាលំ​បាកនានារប​ស់ប្រ​ជាពលរដ្ឋ ដែល​រងគ្រោះបណ្តាល​មកពីគ្រោះ​មហន្តរាយផ្សេងៗដូចជា៖ការជួយ​ជួសជុលនិង​សង់ផ្ទះជូនប្រជា​ពលរដ្ឋដែលប​ណ្តាលពីខ្យល់កន្ត្រាក់ ​ការជួយច្រូតស្រូវជូន ប្រជា​ពលរដ្ឋដែល​រងការលិច​លង់ដោយទឹ​កជំនន់ និងកិច្ចការ​សង្គមមនុស្សធម៌​ជាច្រើនទៀត។

ឯកឧត្ដម បានបន្ថែម ថា៖ កិច្ចការ​ទាំងអស់នេះ ទទួល​បាននូវកា​រដឹងគុណ​ពីប្រជាពលរដ្ឋប្រក​បដោយភាពក​ក់ក្តៅ និងទទួល បាននូវការ​កោតសរសើ​រពីថ្នាក់ដឹក​នាំប្រមុខរាជរដ្ឋា​ភិបាលនៃយើងផ​ងដែរ។

ជាមួយ​គ្នានោះ ឯកឧត្តម ឧត្តម​សេនីយ៍ឯក ឯក សំអូន មេបញ្ជាការរង​កងទ័ពជើងគោក និងជាមេប​ញ្ជាកា​រយោ​ធ ភូមិភាគទី៥ បានមានប្រសាសន៍ ថា៖ស្ថិតនៅក្នុង​ដំណាក់ កាលកំនែទម្រង់ របស់រា​ជរដ្ឋា​ភិបា​លអាណត្តិទី៧ ក្រោមការ​ដឹកនាំ របស់ សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី បានដា​ក់ចេញគោលន​យោបាយបញ្ជា កោណ ដំ​ណាក់កាលទី១ ដោយកំណត់យកអ​ទិភាពគន្លឹះ​៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីក​សាងមូលដ្ឋា​នគ្រឹះ ឆ្ពោះទៅសម្រេចច​ក្ខុវិស័យកម្ពុជានាពេ​លខាងមុខ ដោ​យក្នុងនោះក៏មានផងដែ​រ ការកំណ​ត់តួនាទីភារកិច្ច ប្រកបដោយ​ភាពច្បាស់លាស់ក្នុងការកែទម្រង់ និងធ្វើ ទំនើបកម្មកងទ័ព ដោយផ្តោតលើ ទំនើបកម្មរចនាសម្ព័ន ហ្វឹកហ្វឺន និងគ្រឿងបំពាក់ សម្រាប់កង យោធព​លខេមរភូមិន្ទ ការពារអធិបតេយ្យភាពជាតិ ទប់ស្កា​ត់រាល់ការរំ​លោភបំ​ពាននិងការប៉ុនប៉ង ធ្វើបដិវត្តន៍​ពណ៌តាមគ្រប់រូបភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10976 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
103344 នាក់
ខែនេះ :
519048 នាក់
3 ខែនេះ :
1127732 នាក់
សរុប :
17732496 នាក់