ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេចធិបតី ហ៊ុន ម៉ាណែត ​ផ្តាំ​ទៅក្រុម​ប្រឆាំង​ដែ​លកំពុងរត់​ចោលស្រុក ​តែងតែប្រឌិតរឿងកុ​ហ​កឥត​ឈប់​ឈ​រនោះ​ថា «គម្រោ​ងសា​ងសង់ព្រែក​ជីកហ្វូណន់​តេជោ» មិ​នមែន​ជា​លុយ​កម្ចីបរ​ទេស​នោះ​ទេ គឺជា​គម្រោង BO​T កុំប្រឌិ​តរឿងកុ​ហកច្រើនពេ​កប្រយ័ត្ន​បាប
Wed,27 December 2023 (Time 01:15 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 67នាក់)


រាជធានីភ្នំពេញ៖ក្នុងចំណោមស​មិទ្ធផលជាង​ ៧០ គម្រោងដែ​លបានធ្វើឡើងនៅ​កម្ពុជា​កន្លងមកនេះ ជា​សមិទ្ធផ​លនៃកិច្ចស​ហប្រតិប​ត្តិការក​ម្ពុជា-​ជប៉ុ​ន ខណៈការ​សម្ពោធ​សមិទ្ធផ​លស្ថានីយ​ប្រព្រឹត្តក​ម្មទឹ​កកខ្វក់​ជើងឯក ក៏ជាសមិទ្ធផលថ្មីមួ​យទៀត នៃខួប​ទំនាក់ទំនងការទូតរ​យៈពេល៧០ឆ្នាំកម្ពុជា-ជប៉ុនមុនបំ​ណាច់ឆ្នាំសាកលនេះ។សម្តេចមហាបវរ​ធិប​តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាច​ក្រកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធី​សម្ពោធ​​ដាក់​ឱ្យប្រើប្រា​ស់ប្រព័ន្ធបង្ហូរទឹកក​ខ្វក់ក្នុងរា​ជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នេះ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា សមិទ្ធផលស្ថានីយ​ប្រព្រឹត្តកម្មទឹកក​ខ្វក់ជើងឯក ដែល​សម្ពោធ​ដាក់ឱ្យប្រើប្រាស់​ថ្ងៃនេះ និង​សមិទ្ធផ​លនានា​ដែលក​ម្ពុជាអា​ចទទួលបា​ននាពេ​លប​ច្ចុប្បន្ន ​និង​ទៅ​អនាគត​នោះ អ្វីដែ​លត្រូវច​ង់ចាំ និង​រម្លឹក​ដល់​ដំបូកគេ គឺការរ​ក្សា​បាននូវ​សុខសន្ដិភា​ពរបស់​កម្ពុជា។ ហេតុ​នេះហើយ​នៅថ្ងៃទី២៩ ខែធ្នូនេះ​កម្ពុជានឹង​ប្រារព្ធទិ​វានៃន​យោបា​យឈ្នះ ឈ្នះ ដែលក​ម្ពុជាខិតខំស្វែងរ​កបានយ៉ា​ងលំ​បាក​ដែលកូន​ខ្មែរត្រូវរួមគ្នា ថែរក្សាឱ្យបាន​ជាដាច់ខាត។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា ទំនាក់ទំន​ងកម្ពុជា-ជប៉ុន នឹងត្រូវបា​នបន្តព​ង្រី​កបន្ថែម​ទៀត នៅក្នុងឆ្នាំថ្មី ឆ្នាំ​២០២៤ ពោល​គឺជាខួបទី៧​១ឆ្នាំ នៃទំនាក់ទំន​ងការទូត នៃប្រទេស​ទាំងពីរ ហើយ​សម្ដេចធិបតី បញ្ជាក់​ថា កម្ពុជា​ និងជប៉ុន នៅ​មានកិច្ចស​ហប្រតិ​បត្តិការ ជា​មួយគ្នា​ជាច្រើនទៀត ដោយ​ឈរលើភាព​​ជាដៃគូយុទ្ធសា​ស្ត្រគ្រប់ជ្រុងជ្រោយ​នៃប្រទេស​ទាំងពីរ។ ក្នុង​រយៈពេល៧០ឆ្នាំ ឈានចូ​ល៧១ឆ្នាំ នៃ​ទំនាក់ទំ​នង និងកិច្ចស​ហប្រតិបត្តិការ​កម្ពុជា-ជប៉ុន សម្ដេច​ធិបតី នាយករដ្ឋមន្រ្ដី ក៏បាន​ស្នើដល់រាជរដ្ឋាភិបាល​ និងប្រជា​ជនជប៉ុន បន្ត​គាំទ្រដល់ទំ​នាក់ទំនងរប​ស់ប្រទេសទាំ​ងពីរ ឱ្យកាន់​តែរឹងមាំទៅ​មុខបន្ថែម​ទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ​មានប្រសា​សន៍បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលអា​ណត្តិទី៧នេះ បា​នប្ដេជ្ញា​ចិត្តលើ​កកម្ពស់ គុ​ណភាព សម​ត្ថភាព​ និង​ជីវភា​ពរបស់ប្រ​ជាពល​រដ្ឋ។ សម្តេចធិបតី បានផ្តាំ​ទៅក្រុម​ប្រឆាំង​ដែ​លកំពុងរត់​ចោលស្រុក ​ហើ​យតែងតែប្រឌិតរឿងកុ​ហកឥត​ឈប់​ឈរនោះថា «គម្រោ​ងសា​ងសង់ព្រែក​ជីកហ្វូណន់​តេជោ» គឺ មិ​នមែន​ជា​លុយ​កម្ចីបរទេសនោះ​ទេ គឺជា​គម្រោង BOT ហើយ​សម្តេច បានផ្ញើសារ​ទៅពួក​ទាំង​នោះទៀតថា កុំប្រឌិ​តរឿងកុ​ហកច្រើនពេ​កប្រយ័ត្ន​បាប។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា មន្រ្ដីរា​ជរដ្ឋាភិបាល តាំងពីអាណត្តិទី៦ រហូតដល់​អាណត្តិ​ទី៧នេះ មិន​ធ្វើអ្វី​ដែលបំផ្លាញ​ជាតិនោះ​ទេ ប៉ុន្ដែ​គឺធ្វើអ្វីដែ​លគិ​តគូរដល់​ផលប្រ​យោជន៍ជាតិ និង​ប្រជាជ​នជាធំ។ សម្តេចធិប​តីបានបង្ហើបឲ្យដឹងថា មានក្រុមប្រ​ឆាំងម្នាក់នៅក្រៅស្រុក បាន​ផ្ញើសា​រអង្វរដល់​ជំនួយការសម្តេច ដើម្បីសុំអន្តរាគមន៍​ចូលស្រុកខ្មែរវិញ។ ក្រុមប្រឆាំងនៅក្រៅប្រទេស កំពុង​តែធ្វើបាប​ប្រជាពលរដ្ឋ តាមរ​យៈការប្រឌិតព័ត៌មានមិនពិតឱ្យប្រជាពលរដ្ឋជឿ ដើម្បី​តែកេង​ចំណេញផលប្រយោជ​ន៍នយោបា​យរបស់ពួកគេ។

ទន្ទឹមនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ពិសេ​សរដ្ឋ​បាល​រាជធានីភ្នំពេញឱ្យ​យ​កចិត្តទុក​ដាក់​បម្រើប្រ​ជាពលរដ្ឋ លុបបំបា​ត់នូវរាល់ប​ទល្មើស​ផ្សេងៗ ដែលកើតមា​នឡើងនៅក្នុងមូលដ្ឋាន និងយ​កចិត្តទុកដាក់​ការពារសន្ដិ​សុខសុវត្ថិភាព​ដល់បងប្អូន​ប្រជាពលរដ្ឋឱ្យបានសប្បាយ​រីករាយក្នុង​ឱកាសអបអរសា​ទរចូលឆ្នាំសា​កលនាពេលខាងមុខនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11493 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
103861 នាក់
ខែនេះ :
519565 នាក់
3 ខែនេះ :
1128249 នាក់
សរុប :
17733013 នាក់