ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង ចុះអប់រំសព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ អំពីការ​បង្ការទប់ស្កាត់ នៃ​ជម្ងឺគ្រុនឈា​ម តាមសហគមន៍
Fri,08 July 2022 (Time 05:26 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 502នាក់)


(ព្រៃវែង)៖ថ្លែងក្នុងឱ​កាស​អញ្ជើញចុះ​អប់​រំផ្សព្វ​ផ្សាយ​ណែនាំ​ដ​ល់​បងប្អូនប្រ​ជា​ពលរដ្ឋនៅ​តាមស​ហគ​មន៍​ អំពី​ការប​ង្កើន​ការទប់ស្កា​ត់ ​នៃជំងឺគ្រុន​ឈាមដ​ល់បងប្អូន​ប្រជាព​លរដ្ឋ ​នៅតាមស​ហគមន៍​ឲ្យ​គាត់​យល់​ដឹ​ងកាន់​តែច្បាស់ អំពី​ការទ​ប់ស្កាត់​ការឆ្លង​ជំងឺគ្រុន​ឈាម​តាម​រយៈមូសខ្លាញី​នៅក្នុងរដូ​វធ្លាក់​ភ្លៀង​ នៅ​ថ្ងៃទី​៨ ខែក​ក្កដា ឆ្នាំ២០​២២ លោកស្រី អ៊ុក ​មាសសូលីណា នាយិកាសាខា​កាក​បាទក្រ​ហមកម្ពុជាខេត្ត បាន​លើកឡើងថា ដើម្បីបង្កាទប់ស្កាត់ជំងឺគ្រុនឈាម នៅក្នុង​សហគ​មន៍របស់​យើង គឺត្រូវ​ចូ​លរួម​ទាំង​អស់គ្នា ដោយត្រូ​វប្រមូលសំប​កកំប៉ុងរបស់​របរសម្ភារៈ​ដែលអាចដ​ក់ទឹកបាន ត្រូវកប់ចោល ឬ​ដុតចោ​លអោយអ​ស់ ត្រូវដាក់ថ្នាំអា​បេតនៅក្នុងពាងទឹក ឬដាក់ត្រី ៧ ព​ណ៌ ដែលជា​ប្រភ​ពនៃជ​ម្រកមូស​ខ្លា​នៅក្នុងពាងទឹក ឬនៅក្នុង​សំបកក៏កំប៉ុងនោះ ត្រូវកា​ប់ឆ្ការព្រៃ​ដែល​នៅ​ជុំវិញផ្ទះ បោះសម្អាត​ឱ្យបានស្អាត និងបើ​កបង្អួច​នៅ​ពេ​លថ្ងៃឱ្យមាន​ពន្លឺចេញចូលល្អ ដើម្បី​កុំឲ្យមា​នមូសខ្លា​ខាំ នៅពេ​លយើងសម្រាក​នៅ​ពេលថ្ងៃ និងត្រូវ​គេង​នៅក្នុងមុង ឬកមុងជ្រល​ក់ថ្នាំ​អោយ​បានត្រឹម​ត្រូវ ដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺគ្រុនឈាម ឬជំងឺផ្សេងៗដែ​លអាចឆ្លងតា​មរយៈមូសផ​ងដែរ។

ជាមួយគ្នានោះដែរលោក រស់ចាន់ ណាវុឌ្ឍ ប្រធានការិ.កម្មវិ​ធីប្រយុ​ទ្ធនឹងជំងឺគ្រុនចាញ់ និង​គ្រុន​ឈាម​ខេត្តព្រៃវែង បានលើក​ឡើងថា មកដល់ត្រឹម​ពេលនេះក្នុង​ឆ្នាំ២០​២២ នេះ​គឺមានអ្នក​កើតនៅ​ជំងឺគ្រុន​ឈាមមានតែ៥ករណីតែប៉ុណ្ណោះ ហើ​យក៏បានព្យាបាលជាសះស្បើយ​ហើយដែរ។លោ​កបន្តថា កត្តាដែ​លកើ​តនូវជំងឺគ្រុន​ឈាម​គឺមក​ពីមូស​ខ្លា​ញីដែល​ជាប្រភ​ពនៃកា​រចម្លងជំ​ងឺគ្រុនឈា​មដែលធ្វើឱ្យមា​នកើតនូវជំងឺនេះម​កលើមនុស្សគ្រប់វ័យ មិនថា ចាស់ ក្មេងនោះទេ ហើយកត្តាមួ​យទៀតនោះ​គឺបណ្ដា​លមកពីមានព្រៃច្រើននៅជុំវិញផ្ទះ, ផ្ទះបិទជិត​មិនមានពន្លឺចេញចូលល្អ ,មាន​ថ្លុក, សំបកកំប៉ុង ,កង់ឡាន ជាដើមដែលជា​កន្លែងជម្រក​មូសខ្លា។ រោគសញ្ញាជម្ងឺគ្រុនឈាម មាន ក្ដៅខ្លួនខ្លាំង​ភ្លាមៗ លើសពី ២៤ម៉ោង និងមាន​កន្ទួលក្រហមលើស្បែកឬ​ឈឺ​ក្បាល និងឈឺ​ខ្លួនប្រាណជាដើម ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5043 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
167497 នាក់
ខែនេះ :
513254 នាក់
3 ខែនេះ :
1104949 នាក់
សរុប :
17624883 នាក់