ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ធ្វើពិធីបញ្ចុះបឋមសិលា កសាងមហាកុដិវត្ត អណ្ដូងថ្មមាស ក្រុងប៉ោយប៉ែត ក្រោមអធិបតីភាពឯកឧត្តម សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ
Tue,05 July 2022 (Time 11:50 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 233នាក់)


បន្ទាយមានជ័យ):នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ មន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យបានរៀបចំពិធីបញ្ចុះបឋមសិលាកសាងមហាកុដិនៅវត្ត ពោធិសុវណ្ណ សិលារាមហៅវត្ត"អណ្ដូងថ្មមាស"ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យក្រោមអធិបតីភាពឯកឧត្តម សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ។

នាឱកាសនោះព្រះគ្រូចៅអធិការវត្តអណ្ដូងថ្មមាស ព្រះអង្គមានសង្ឃដីកាបញ្ជាក់ថា ការកសាងនូវមហាកុដិនេះឡើងអាស្រ័យដោយកម្លាំងមហាសាមគ្គីពីសំណាក់ប្រជាពុទ្ធបរិស័ទ មានជាសទ្ធាជ្រះថ្លាព្រមទាំងសម្ភារៈសំណង់មួយចំនួន ដើម្បីកសាងកុដិសម្រាប់ព្រះសង្ឃគង់និងខាងក្រោមកុដិអាចដាក់ជាសាលាពុទ្ធិកសិក្សា សម្រាប់ព្រះសង្ឃបានរៀនសូត្រ។ក្នុងនាមព្រះគ្រូចៅអធិការវត្តក៏សូមថ្លែងនូវអំណរគុណចំពោះញាតិញោម សប្បុរសជនជិតឆ្ងាយបានចំណាយទ្រព្យធនផ្ទាល់ខ្លួន និងជាផ្នែកមួយក្នុងការចូលរួមចំណែក ដល់ការទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានគង់វង្ស រុងរឿង ហើយក៏ជាការចូលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមធ្វើឱ្យប្រទេសជាតិយើងមានការរីកចម្រើន លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានមានប្រសាសន៍ថា ជាទូទៅព្រះសង្ឃបួសគឺត្រូវរៀនសូត្រ ដើម្បីបានចំណេះដឹងបម្រើខ្លួនឯងផងនិងបម្រើប្រទេសជាតិផង។ជាការពិតណាស់វត្តអារាមមិនគ្រាន់តែជាទីស្ថាន សម្រាប់គោរពនិងសក្ការៈបូជាប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងប្រភពសម្រាប់បណ្ដុះបណ្ដាលនៅបញ្ញាវ័ន បណ្ដុះបណ្ដាលបញ្ញាញាណ ឬក៏ជាស្នាលបណ្ដុះនូវគ្រាប់ពូជបញ្ញាវ័ន សម្រាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាក់ស្ដែងយើងសង្កេតឃើញសាលារៀនមានទីតាំងនៅក្បែរវត្ត។ជាចុងក្រោយលោក បៀវ ថាន ក៏បានធ្វើការផ្តាំផ្ញើដល់ព្រះថេរានុថេរៈ សមណសិស្សគ្រប់ព្រះអង្គត្រូវបន្តខិតខំយកចិត្តទុកដាក់ ក្នុងការស្វាធ្យាយរៀនសូត្រព្រះធម៌ព្រះវិន័យ ដើម្បីប្រតិបត្តិឲ្យសមជាស្រែបុណ្យ ខិតខំពង្រឹងពង្រីកពុះពាររៀនពីសាលាពុទ្ធិកបឋមសិក្សា ពុទ្ធិកវិទ្យាល័យឯងឧត្តមសិក្សាឱ្យមានគុណភាព។

គួរបញ្ជាក់ថាពិធីក្រុងពលីបញ្ចុះបឋមសិលាកសាងនូវមហាកុដិនេះ គឺបានធ្វើការរៀបចំទៅតាមបែបប្រពៃណីខ្មែរយើង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8694 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99563 នាក់
ខែនេះ :
516560 នាក់
3 ខែនេះ :
1117198 នាក់
សរុប :
17719403 នាក់