ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការ​ពារសន្តិសុខ សុវត្ថិ​ភាព សណ្តាប់​ធ្នាប់ជូនថ្នាក់​ដឹកនាំ ក្នុងពិ​ធី​សម្ភោធ​សមិទ្ធផលនានា ក្នុងវ​ត្តរត​នសុខសា​ន្ត ក្រុង​ប៉ោយ​ប៉ែត
Mon,04 July 2022 (Time 01:38 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 223នាក់)


(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីផ្សព្វផ្សាយផែនការ ការ​ពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​ឯកឧត្តម ឧត្តម​សេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេប​ញ្ជាការរង នៃកងយោ​ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោគ អញ្ជើញជាតំ​ណា​ងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុង​ពិធីសម្ភោធសមិទ្ធផលនានា ក្នុងវត្តរ​តនសុខ​សាន្ត នៅក្រុងប៉ោយប៉ែត នា​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២​ខាងមុខ។

លោកឧត្តមសេ​នីយ៍ត្រី រ៉ែម វីរះ ស្នងការរង ទទួលការងារសេនាធិការ បានឡើងអានផែនការ ការពារស​ន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ផ្សព្វផ្សាយដល់កងកម្លាំងនគរបាល ដើម្បីបែងចែ​កការ​ងារ តួនា​ទីភារកិច្ច គោលដៅទទួល​ខុសត្រូវ ដើម្បីធានាឲ្យបានប្រសិទ្ធភាព តាមផែនការ​ដែលបាន​កំណត់។
គួរបញ្ជាក់ថា ពិធីនេះមាន​ការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការ​រង នាយការិយាល័យជំនាញ លោកអធិការ លោកមេបញ្ជាការវរ ជាច្រើនរូបផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5135 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
96004 នាក់
ខែនេះ :
513001 នាក់
3 ខែនេះ :
1113639 នាក់
សរុប :
17715844 នាក់