ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កងពលតូ​ចថ្មើរជើងលេខ៥១ បើកកិច្ច​ប្រជុំបូក​សរុបកា​រងា​រយោធាសន្តិសុខ​ប្រចាំខែមិថុនា និងដា​ក់ទិសដៅ​អនុវត្តបន្ត
Mon,04 July 2022 (Time 01:15 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 207នាក់)


(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេ​បញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នា​ថ្ងៃទី៤ ខែ​កក្កដា ឆ្នាំ២០២២ អញ្ជើញជាអ​ធិបតីក្នុង​កិច្ចប្រជុំបូក​សរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំ​ខែមិថុនា ឆ្នាំ២០២២ និងផ្សព្វផ្សាយទិ​សដៅឣនុវត្តបន្ត ​ខែកក្កដា ​ឆ្នាំ២០២២ នៅទីបញ្ជាកា​រកងពល​តូ​ចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំ​ជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ​មានជ័យ ដែលមា​នសមាសភាពចូលរួមមាន លោក​មេបញ្ជាការរ​ងកងពល នាយសេនាធិការ នាយសេនា​ធិការរង ការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ និងវរសេ​នាតូច​ទាំង៤ ផងដែរ។

នាឱកាសនោះដែរ​លោកមេបញ្ជាការ​ក​ងពល បាន​ធ្វើកា​រកោ​តសរ​សើរ​ដល់គ្រប់បណ្តា​អង្គភាពខិតខំ​យក​ចិត្តទុក​ដាក់អនុវត្តតាម ផែនការដែ​លថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការ​ទទួ​ល​ខុសត្រូវខ្ពស់ តាម​ផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ និងបានចេញបំ​ពេញបេសកក​ម្មប្រតិបត្តិការសហការជាមួយកងកម្លាំងចម្រុះ ទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងការ​ឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្ត ខេត្តបន្ទាយ​មានជ័យ។

ជាមួយគ្នានោះដែរលោកមេបញ្ជាការកងពល បានសង្កត់ធ្ងន់ថា គ្រប់កងឯ​កភាពត្រូវ​បន្តយ​កចិត្តទុ​កដាក់ការងារបង្កបង្កើនផល ​និងចញ្ចឹមសត្វ ធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់ផ្គង់ដ​ល់កម្លាំងជួរមុខ និងចែករំលែកដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ក្នុងស្ថា​នភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩នេះ ក្នុងនោះក៏ត្រូវត្រួតពិនិត្យ និងតៀមកម្លាំង មធ្យោបាយ ​សម្ភារ ឲ្យបានតាមផែនការ ធានាចេញបំពេញបេសកកម្មតាមបទបញ្ជា បានទាន់ពេល​វេលា និងទទួលជោគជ័យ។ក្នុងឱ​កាសនោះ​ដែរ លោកឧត្តមសេ​នីយ៍ត្រី សឹង្ហ ទុំ បា​នអញ្ជើញប្រគល់​លិខិតសរសើរ និងរង្វាន់អម ដល់​យោធិនដែលមានស្នាដៃល្អប្រចាំខែ មិថុនា ផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8754 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99623 នាក់
ខែនេះ :
516620 នាក់
3 ខែនេះ :
1117258 នាក់
សរុប :
17719463 នាក់