ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បុរសម្នាក់គេប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយ ដោយរ៉ឺម៉កដឹកកូនឈើសង្កត់ពីលើ
Sat,02 July 2022 (Time 10:20 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 217នាក់)


(បន្ទាយមានជ័យ)៖ពិតជាគួរ​ឲ្យសង្វែក​ខ្លាំង​ណាស់​បុរ​សជាអ្នករ​កស៊ីដឹ​កកូនឈើ​លក់ម្នាក់ ត្រូវរ៉ឺ​ម៉ក​ដឹក​កូន​ឈើ​សង្កត់ពី​លើស្លាប់​ក្នុងទឹកប្រឡាយ ​បង្កការភ្ញាក់ផ្អើល នារសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២​២។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា៖ ក្រោយពីទទួល​បានព័ត៌មា​នថា មានករណីម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពាក់ស្លាកលេខ បាត់ដំបងAJ ៣​២៦៧ ពណ៌ខ្មៅ ដឹក​កូនឈើលក់​ធ្លាក់ចូលក្នុងទឹ​កប្រឡាយ​ចម្ងាយប្រហែល​៥០០ម៉ែតចំណុច​លូខ្ពស់ដោ​យពុំឃើញ​ម្ចាស់​ នៅ​ខាង​លិចភូមិថ្មី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ កម្លាំងរបស់លោក​បានចុះ​ទៅដល់ សហការជាមួយប្រជាពលរដ្ឋរាវរ​កមនុស្ស ក៏ប្រទះ​ឃើញម្ចាស់​រ៉ឺ​ម៉ក​ស្លាប់​នៅក្នុងទឹ​កប្រ​ឡាយ​ក្រោមរទេះ ដឹកកូនឈើមិ​នដឹងតាំងពីពេ​លណានោះទេ ហើយ​ស្រង់សពឡើងមកលើ និង​ឆែកក្នុង​កាបូបស្ពាយចំហៀងរបស់​សព ក៏បា​នឃើញ៖អត្តសញ្ញាណប័ណ្ណ ឈ្មោះ អិន សែន ភេទ​ប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកៀនកែស២ ​ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់បង ,ទូរសព្ទ ម៉ាក​សាំសុងពណ៌ខ្មៅ,លុយខ្មែរចំនួន​ ៤៦០.៧០០៛ និងកាតចាក់វ៉ាក់សាំងកូវីដ-១៩ ក្រោយមក​បានធ្វើកា​រស្រាវជ្រាវ​សាច់ញាតិ និងរកឃើញ​ក្រុមគ្រួសា​រផ្ទាល់​ក៏បានប្រគល់​សពឲ្យគាត់​យកទៅ​ចាត់ចែង​ធ្វើបុណ្យតាម​ប្រពៃណី ។

លោកអធិការបញ្ជាក់ថា៖មុន​ពេលកើតហេតុជនរងគ្រោះ បានធ្វើ​ដំណើរពីកើតទៅលិច ពេលដ​ល់​ចំណុច​លូខ្ពស់ សង្ស័យគេ​ចគ្រឡុក​បណ្តាលរ៉ឺម៉​កប្រទាញ​ម៉ូតូធ្លាក់​ចូលទៅក្នុង​ប្រឡាយទឹក​ទាំងម៉ូតូនិងរ៉ឺម៉ក សង្កត់មនុស្ស ក្នុងទឹក​ឈ្លក់ស្លាប់ដោយគ្មាន​អ្នកដឹ​ងនឹ​ងជួយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4463 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
95332 នាក់
ខែនេះ :
512329 នាក់
3 ខែនេះ :
1112967 នាក់
សរុប :
17715172 នាក់