ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសម្តែងការគួរសម និងស​វនាកា​រជាមួយឯឧត្តមបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គកា​រសុខភាពពិភពលោក (WHO)
Sat,02 July 2022 (Time 08:44 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 236នាក់)


(កំពង់ចាម)៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈ អភិបាលខេត្តកំពង់ចាម និង ជាប្រធានគណៈ​កម្មការ​ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត នា​រសៀល​​ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ អញ្ជើញជួប សម្តែង​ការគួរសម និងសវនា​ការជាមួយឯកឧត្តមបណ្ឌិត​ Takeshi kasai នាយកប្រចាំតំ​បន់អាស៊ី​ប៉ាស៊ី​ហ្វីក នៃអង្គការសុខភាព​ពិភពលោក (WHO) នៅសាលាខេត្តកំពង់ចាម។ក្នុងជំនួបនេះ​ក៏មា​នការអញ្ជើញចូលរួមពីសំណាក់​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុ​ខាភិបា​ល និងជាប្រធានគណៈ​កម្មកា​រចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងលោកស្រី វេជ្ជប​ណ្ឌិត លី អាយ​លែន ប្រធានអង្គការសុខភាពពិភពលោក(WHO) ប្រចាំប្រទេសកម្ពុជា និងប្រតិ​ភូអមដំ​ណើរ ព្រម​ទាំង អភិបាលរងខេត្ត នាយករដ្ឋបា​ល ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញ និងមន្ត្រីពា​ក់ព័ន្ធមួយចំ​នួនទៀត។

ជាកិច្ចស្វាគមន៍ ឯកឧត្តម អភិបាលខេត្ត បានធ្វើការថ្លែងអំ​ណរគុណយ៉ាង​ជ្រាលជ្រៅជូនចំ​ពោះឯ​កឧត្តម​បណ្ឌិតTakeshi kasai នាយកប្រចាំតំបន់អា​ស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) សម្រាប់វត្ត​មានអញ្ជើញធ្វើទស្សនកិច្ចមកកាន់ទឹកដីខេត្តកំពង់ចាមនាពេលនេះ ហើយ ឯក​ឧត្តម អភិបាលខេត្តក៏​បានរំលឹកអំពីវឌ្ឍនភា​ពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្ត​កំពង់ចាម​កន្លងមក រហូតទទួលបា​នជោគជ័យមកដល់សព្វថ្ងៃនេះ។ ឯកឧត្តម អភិបាលខេត្ត ក៏បា​នចែ​ករំលែកបទពិសោធន៍អំពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមរយៈអភិក្រមផ្ការីក ហើ​យនៅ​ពេលនេះ កម្ពុជា កំពុងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ចាក់ដូសជំរុញព្រោះថា ការចាក់​ត្រឹមតែដូស​មូល​ដ្ឋាន គឺមិនគ្រប់គ្រាន់សម្រាប់ទប់​ស្កាត់ជំងឺកូវីដ-១៩ នោះទេ។

ឯកឧត្តម អភិបាលខេត្តបន្តថា ជោគជ័យទាំងនេះ ក៏ព្រោះតែកម្ពុជាមា​នភ័ព្វសំណា​ងបំផុត​ដោយ​យើងមាន​ថ្នាក់ដឹកនាំល្អ ចេះគិ​តគូរពីសុខ​ទុក្ខ និងអាយុជីវិ​តរបស់ប្រជាជន គឺសម្ដេចតេជោ ហ៊ុន សែន ដែល​សម្តេច​បានខិតខំស្វះស្វែងរក​វ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រហូត​យើង​ការពារបានពីការរាតត្បាតនៃ​ជំងឺមហាប្រល័យនេះ។

ក្នុងឱកា​សនោះ ឧត្តមបណ្ឌិត Takeshi kasai បានថ្លែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ហើយក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម ដែលបាន​ចូលរួមយ៉ាងសកម្មក្នុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រហូតទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេសបានជំរុញឱ្យប្រជា​ពលរដ្ឋទៅចូលរួម​ចាក់វ៉ាក់សាំងបង្កា​រជំងឺកូវីដ-១៩ គ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6868 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
97737 នាក់
ខែនេះ :
514734 នាក់
3 ខែនេះ :
1115372 នាក់
សរុប :
17717577 នាក់