ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ព្រះសង្ឃ​ចំនួន ៩វត្ត នៅក្នុង​ខេត្តស្វាយរៀង បា​នទទួលទៀន​ព្រះវស្សាពី​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន
Wed,13 July 2022 (Time 03:25 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 599នាក់)


(ខេត្តស្វាយរៀង)៖លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួ​ង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម លោកជំ​ទាវ លោក លោកស្រី និងមន្ត្រីរាជការ បានមូលមតិគ្នា នាំយក​ទៀនព្រះវស្សាប្រ​គេនព្រះសង្ឃគង់​ចាំព្រះវ​ស្សាអស់ត្រីមាស នៅចំនួន ៩វត្ត នៅខេត្តស្វាយរៀង ។ពិធីនេះបានធ្វើឡើងនៅនៅព្រឹកថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២​នេះ នៅ​ក្នុង​វត្ត​ព្រៃឆ្លាក់ ស្ថិតនៅសង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

លោកជំទាវកិត្តិ​សង្គហបណ្ឌិត បានមានប្រសាសន៍ថា ៖ តាមទំនៀមទម្លាប់រៀងដរាបមក ការចូល​ព្រះ​វស្សា​មាននៅគ្រប់សម័យកាលនៃព្រះពុទ្ធអង្គទាំងអស់។ដូច្នេះ ទំនៀមចូលព្រះវស្សានេះ មាន​ជាប់​រហូតម​កដល់បច្ចុប្បន្ន ក្នុងមួយឆ្នាំធ្វើតែម្ដង តាមពុទ្ធបញ្ញត្តិ ។កាលណាព្រះភិក្ខុសង្ឃ បានគង់​ចាំវស្សា​គ្រប់ ៣ខែ ហើយមានសិទ្ធ​ទទួល​កឋិនអំពី​ពុទ្ធបរិស័ទដែលបាននាំយកមកប្រ​គេនពីគ្រប់ទិ​សទី។ ហេតុនេះ ការចូលព្រះស្សានៃភិក្នុសង្ឃ ក្នុងន័យការពា​រទប់ស្កាត់ ការនិមន្តទៅកាន់ទីផ្សេងៗ នាំឱ្យមា​នកា​រពោ​លតិះដៀលពី​ជនដទៃ ក្នុងរ​ដូវខែមានភ្លៀងធ្លាក់ជោ​កជាំ ។ ការហាមប្រាមនេះ ព្រោះ​ថា សម័យបុរា​ណ ព្រះសង្ឃពុំមានវត្តអា​រាមដូចបច្ចុប្បន្នកាលនេះទេ ច្រើនតែទៅ គង់ក្នុងព្រៃជ្រៅធ្វើសំណាក់ធម៌។

លោកជំទាវ​បានបន្តទៀតថា ពិធី​នេះអាចប្រព្រឹត្តទៅបាន ដោយ​សារតែប្រទេសជាតិមានសុខសន្តិ​ភា​ព​ពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹក​នាំប្រទេសឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិ​ស័យព្រះពុទ្ធ​សាសនាក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់​ផងដែរ។

ទេយ្យទាន​ដែលបានវេរ និងប្រគេនដល់ព្រះសង្ឃដល់ទាំង ៩វត្ត ក្នុងថ្ងៃនេះ រួមមាន៖បច្ច័យ ២លា​នរៀល ,ទៀនធំ ១គូរ ,ស្លាដក់១ ,អង្គរ ៧៥គីឡូក្រាម ,ទឹកក្រូច ៥កេស, ទឹកសុទ្ធ ៥កេស, ទឹកត្រី ២យួរ ,ទឹកស៊ីអីវ ២យួរ, ត្រីខកំប៉ុង ១កេសធំ ,ទឹកដោះគោ ១០កំប៉ុង ,ស្ករស ៥គីឡូក្រាម ,ប៊ីចេង ២គីឡូក្រាម ,ទៀនតូច ២គីឡូក្រាម ,ធូប ២ដុំ ,ខ្ទឹមស ២គីឡូក្រាម ,តែ ៦កញ្ចប់ ,អំបិល ២គីឡូក្រាម ,សៀង ២គីឡូ​ក្រាម ,ឆៃប៉ូវ ២គីឡូក្រាម ,ម៉ាស់ ១កេស ,ជែល ១កេស ,នំអន្សម ៥ ,ផ្លែឈើ ១កន្ត្រក ,​បច្ច័យ ២លា​នរៀល ,ព្រះសង្ឃ ៤៤អង្គ ក្នុង ១អង្គ បច្ច័យ ៤ម៉ឺនរៀល ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6870 នាក់
ម្សិលមិញ :
5832 នាក់
សប្តាហ៍នេះ :
169324 នាក់
ខែនេះ :
515081 នាក់
3 ខែនេះ :
1106776 នាក់
សរុប :
17626710 នាក់