ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ចេញបទបញ្ជាឱ្យអា​ជ្ញាធ​រមីន និង​វិស័យឯកជន​ ក្នុងការ​ដោះមី​ននៅ​ឃុំប៉ោយចារ និងតំ​ប​ន់អាងត្រពាំងថ្ម នេះ ដោយត្រូវដោះ​ឱ្យអស់នៅចុង​ឆ្នាំ២០២២នេះ
Fri,01 July 2022 (Time 03:56 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 215នាក់)


(បន្ទាយមានជ័យ)៖មានប្រសាសន៍​ក្នុង​ងពិធីអ​ប​អរ​សាទរទិ​វាមច្ឆជាតិ ១​កក្កដា ឆ្នាំ២០​២២ ដែល​បាន​ប្រារ​ព្ធធ្វើ​ឡើង​នៅទី​តាំ​ងអាងទឹកត្រពាំងថ្ម ស្ថិតនៅក្នុងភូមិ​ត្រពាំងថ្ម ឃុំ​​ប៉ោយចារ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយ​មានជ័យ នា​ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ ​សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា បានបន្តក្រើន​រំលឹកដល់​អភិបាលខេត្ត​ជុំវិញបឹងទ​ន្លេសាបទាំងអ​ស់ ត្រូវអនុវត្តន៍ឱ្យបានច្បា​ស់លាស់លើការកា​ត់ឆ្វៀលដីតំបន់អ​ភិរក្សនៅបឹង​ទន្លេសា​ប ជូនប្រ​ជាពលរដ្ឋដែល​កាន់កា​ប់យូរឆ្នាំមកហើ​យនោះ តាមអ្វីដែ​ល​សម្តេច​បានដា​ក់ចេញ​នូវបទ​បញ្ជាកន្ល​ងទៅនេះ។ក្នុងនោះសម្តេចតេជោ ក៏បានអំពាវនាវ​​ឲ្យប្រជាពលរដ្ឋនៅបឹ​ងទន្លេសាប កុំឱ្យ​មាន​ការ​កាប់ទន្ទ្រានយក​ដីអភិរក្សតំបន់២ និង​៣បន្តទៀត។

ជាមួយគ្នានោះដែរសម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាស និងចេញ​បទបញ្ជាឱ្យអាជ្ញាធរម៉ី​ន និង​វិស័យ​ឯកជន ក្នុងការ​ដោះម៉ី​ននៅឃុំប៉ោយ​ចារ និងតំបន់អាងត្រពាំងថ្ម នេះ ដោយត្រូវ​ដោះឱ្យអ​ស់នៅ​ចុងឆ្នាំ២០២២នេះ និងត្រូវប្រែក្លាយ​តំបន់នេះ​ជាតំបន់ដែលគ្មាន​ម៉ីនតទៅទៀត។
ទន្ទឹមនោះ សម្តេចតេជោ ក៏បា​នណែនាំ​ឱ្យអាជ្ញាធរខេត្ត​បន្ទាយមានជ័យរៀប​ចំដាក់គម្រោង​ជួសជុល​ស្ពាន​ដែលខូច​ខាតកន្លងមក​ដោយ​ទឹកជំនន់នៅខេត្តបន្ទាយ​មានជ័យ នេះ ក្នុងកញ្ចប់​ថវិកាសម្រា​ប់ក្រសួងអភិវឌ្ឍន៍ជ​នបទនៅឆ្នាំ២០២៣។ដោយឡែកព័ន្ធទៅនឹង​ជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានប្រកា​សថា ថ្ងៃទី​៣០ ខែមិថុនា ម្សិលមិញ កម្ពុជា​​បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣​ករណី។ដូច្នេះសូម​អំពាវនាវ​ឲ្យប្រជា​ពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-​១៩ ជាបន្តទៀត ហើ​យសម្តេ​ចតេជោបញ្ជាក់​ថា ទោះចាក់​ដល់ដូសទី២០ ក៏ដោយក៏រដ្ឋាភិបាលមិ​នយកលុ​យពីប្រជា​ជនខ្លួន​ដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4751 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
95620 នាក់
ខែនេះ :
512617 នាក់
3 ខែនេះ :
1113255 នាក់
សរុប :
17715460 នាក់