ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីសំណេះសំណាល ជាមួយនិវត្តជ​នរបស់សមាគមស​ង្គហមិត្ត បុគ្គលិក មន្ត្រីរាជការ របស់​មន្ទីរសេ​ដ្ឋកិ​ច្ច និងហិរញ្ញវត្ថុខេ​ត្តកណ្ដាល
Fri,01 July 2022 (Time 01:04 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 201នាក់)


ខេត្តកណ្ដាល៖ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបា​លខេត្តកណ្ដាល និងលោកជំទាវ កែវ ចរិយា រដ្ឋលេ​ខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល​សមាគមសង្គហមិត្ត បុគ្គលិកមន្ត្រីរាជការ នៃក្រ​សួង​សេដ្ឋកិ​ច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ បាន​អញ្ជើញ​សំណេះសំណា​លជាមួយនិវត្តជ​ន រ​បស់​សមាគមសង្គ​ហមិត្ត បុគ្គលិក​ មន្ត្រីរា​ជ​ការ របស់មន្ទីរសេ​ដ្ឋកិច្ច និងហិរញ្ញវ​ត្ថុខេត្តកណ្ដាល ។

នាឱកាសនោះឯកឧត្ដម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណ​ដល់និវត្តជន ចំពោះការចង​ចាំជានិ​ច្ចនូវ​គុ​ណបំណាច់ និងស្នាដៃ ដែលធ្លាប់​បានចូលរួម​ចំណែ​កក្នុងកា​រអភិវឌ្ឍប្រ​ទេសជាតិឲ្យ​មានការរីកច​ម្រើនលើគ្រប់វិស័យ ជាមួយនឹងកា​ររក្សាសន្តិ​សុខសុវត្ថិភាពបានល្អប្រសើរ ក្នុងកា​ល:​ទេស:ដ៏លំ​បាករហូតទទួលបា​នសន្តិភាពពេញលេញមកដល់សព្វថ្ងៃនេះ។

ឯកឧត្ដមបន្តថា ភាពកត្តញ្ញូចំពោះ វីរភាព របស់រៀមច្បងក្នុងបុព្វហេតុ ដើម្បីសុខសន្តិភាព និងការអ​ភិវឌ្ឍប្រទេសជាតិ គឺជាមោទនភាពរបស់និវត្តជន ដែលត្រូវទទួលបាននូវភាពកក់ក្ដៅ និងកិត្តិយស​ពីអ្នកបន្តវេន​។ ផ្លែផ្កានៃវឌ្ឍនភា​ពដែលសង្គមជាតិបាន ទទួលយ៉ាងធំធេងនាពេលបច្ចុប្បន្ននេះ គឺពិតជា​លទ្ធផលដែលមិន​អាចកាត់ផ្ដាច់បានពីគុណតម្លៃ នៃអ្នកត្រួស​ត្រាយផ្លូវបានឡើយ។

ជាមួយគ្នានោះដែរលោកជំទាវ កែវ ចរិយា បានមានប្រសាសន៍ថា និវត្តជន គឺជានិម្មិតរូបនៃ​ការ​អភិវឌ្ឍ​ជាតិ រៀមច្បងពិតជាបាន​ចំណាយពេលវេលាដ៏មានតម្លៃ រស់នៅជាមួយការនឿយហត់ ឆ្លង​កាត់កា​រលំបាកគ្រប់បែបយ៉ា​ងកាល​ពីអតីតកាលទើបមានថ្ងៃនេះ ។

ទន្ទឹមនោះលោកជំទាវ ក៏បា​នផ្ដាំផ្ញើដល់លោក ស្រីប្រធានមន្ទីរ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ស្រី​ប្រធា​នរ​តនាគារ លោកប្រធានសាខាពន្ធដារ និងលោកប្រធានសាខា គយនិងរដ្ឋាករ ដែលជាថ្នា​ក់ដឹកនាំមន្ត្រីរាជការ ទាំងអស់ក្រោមឱ​វាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងខេត្តកណ្ដាលនា សូម​ប្រតិបត្តិតាម ឱ្យបានខ្ជាប់ខ្លួននូវគុណតម្លៃស្ថាប័ននៃ កសហវ ដែលជាស្ថាប័នមានសមត្ថភាព និង​​ឧត្តមភាព ប្រកប​ដោយគុណវគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មស្នូល បេសកកម្មចូលរួមអនុវត្តលើ ការងា​រដទៃទៀត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រ​សួងសេដ្ឋកិច្ចនិងហិ​រញ្ញវត្ថុ​ដែលឈានទៅស​ម្រេចបា​នចក្ខុវិស័​យរួមរបស់​រាជរដ្ឋាភិបាល និងវិស​ហមជ្ឈការ​ដើម្បីការកសា​ងនិងអភិវឌ្ឍន៍ស​ង្គមកម្ពុជា​ឱ្យកាន់តែ​មានការរីកចម្រើនជាលំដាប់ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
8609 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
99478 នាក់
ខែនេះ :
516475 នាក់
3 ខែនេះ :
1117113 នាក់
សរុប :
17719318 នាក់