ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋមន្ត្រីក្រសួងធម្មការ​និងសាសនា ចុះជួបសំ​ណេះសំណាល​ជាមួយមន្ត្រីបន្ទា​យមានជ័យ
Fri,01 July 2022 (Time 11:09 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 240នាក់)


(បន្ទាយមានជ័យ)៖ថ្លែងក្នុង​ឱកា​ស​អញ្ជើញ​ចុះសាកសួ​រសុខទុក្ខ និងសំ​ណេះ​សំ​ណាល​ជាមួយ​មន្ត្រី​ក្រោ​មឱ​វាទ​នៃមន្ទី​រធម្មកា​រនិង​សាស​នាខេត្តប​ន្ទាយមានជ័យ កាលពី​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ២០​២២ មុន​ពេល​អញ្ជើញ​ចូលរួ​មក្នុងពិធី​ ទិវាមច្ឆាជាតិ ១ ​កក្កដា ​២០២២ ក្រោម​អធិ​ប​តីភាព​ដ៏ខ្ព​ង់ខ្ពស់ សម្ដេចអគ្គម​ហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជាណាច​ក្រកម្ពុជា និង​សម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន នៅអាងទឹ​កត្រពាំងថ្ម ក្នុង​ឃុំប៉ោយចា​រ ស្រុកភ្នំ​ស្រុកនោះ​ឯក​ឧត្តម ឈិត​ សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិ​ងសាសនា បានលើក​ឡើងថា​ សាមគ្គីភាព​ជាចល​ករ​នៃសន្តិភាព "សង្ឃស្ស ស​មគ្គី ស​មគ្គានំ​តបោសុ​ខោ" កា​រព្រមព្រៀងគ្នា ​ការស្រុះស្រួល​ឯកភាព របស់​អង្គភា​ពនាំមកនូវ​សេចក្ដី​សុខ​។

បន្ទាប់ពីលោក បៀវ ថាន ប្រធានមន្ទីរធម្មការ​និងសាសនាខេត្តបានឡើងរាយការណ៍​ពី​ស្ថានភា​ពសង្ខេប​រួច​មក ឯកឧត្តម ​ឈិត សុខុន បានធ្វើកា​រកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះ​ថ្នាក់ដឹក​នាំមន្ទីរ​ព្រមទាំងមន្ត្រីរាជ​ការទាំងអស់ បានខិតខំបំពេញភារកិច្ចរបស់ខ្លួនទទួលបានជោគជ័យ ជាពិ​សេសមន្ត្រី​យើងបានចូលរួម​សហការជាមួយព្រះមន្ត្រីសង្ឃ ព្រះសង្ឃគ្រប់ឋា​នានុក្រម ដើម្បីប​ម្រើឲ្យ​ផលប្រ​យោជ​ន៍នៃការបង្កើតធ្លុងសា​មគ្គីក្នុ​ងជួរព្រះ​សង្ឃនិងពុទ្ធសាសនិក សម្រាប់ប្រមូ​លផ្ដុំគំនិត​បញ្ញាញា​ណដ៏ទូលំទូលាយ រិៈរកវិធានការសមស្រប ដើម្បីរួមចំ​ណែកកាត់​បន្ថយលុប​បំបាត់អំពើអ​កុសល អំពើហិង្សាទាំ​ងឡាយទាំងពួង ដើម្បីឈោង​ចាប់យកសុខសន្តិភាពពេញលិញ ទាំងសុខុមា​លភាពផ្លូវ​កាយផ្លូវចិត្ត។

ជាមួយគ្នានោះដែរឯកឧត្តម ឈិត សុខុន បានមានប្រសាសន៍​សង្កត់ធ្ងន់ថា រាល់​ការងារអ្វីដែល​ទទួល​បានជោគជ័យនោះ គឺយើង​មិនអាចធ្វើតែម្នាក់ឯ​ងបាននោះឡើយ គឺត្រូវការ​ចូលរួមពី​សំណាក់​មន្ត្រីក្រោមឱវាទទើបប្រសើរ សំខាន់សាមគ្គីភាពផ្ទៃក្នុងចេះយោគយល់ អធ្យាស្រ័យ អត់ឱន ដើម្បី​អង្គ​ភាពក៏ដូច​ជាសង្គមជាតិទាំងមូល ព្រោះយើងបានដឹងមកហើយថា ពីអតីតកាល​កន្លងម​កមូល​ហេតុយើ​ងមិនសា​មគ្គីភាពគ្នានោះហើ​យ ទើបយើងបែ​កបាក់ធ្វើឲ្យមនុស្សស្លា​ប់រាប់លាននាក់ តែ​បច្ចុប្បន្នដែល​មានការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន ធ្វើអោយ​ប្រទេសជា​តិទទួល​បា​នសុខសន្តិភាពនិងមានការអភិវឌ្ឍលើគ្រប់វិស័យ។ចុងក្រោយឯកឧ​ត្តមបានឧ​បត្ថមថវិកា​រមួយចំនួន​ដល់មន្ទីរធម្មការ​និងសាសនាខេត្ត និងបានចុះពិ​និត្យកន្លែង​បំពេញការ​ងាររបស់​មន្ត្រីរា​ជការផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5207 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
96076 នាក់
ខែនេះ :
513073 នាក់
3 ខែនេះ :
1113711 នាក់
សរុប :
17715916 នាក់