ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តស្វាយរៀង បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការជួរមុខក្នុងខេត្ត
Thu,09 June 2022 (Time 05:42 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 222នាក់)


(ខេត្តស្វាយរៀង)÷នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៥ (ដូសជំរុញ) ជូនដល់មន្ត្រីរាជការជួរមុខក្នុងខេត្តស្វាយរៀង ស្ថិតនៅបរិវេណមន្ទីរពេទ្យបង្អែកខេត្ត ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ក្រោមការគិតគូរដោយយកចិត្តទុកដាក់បំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញជូនដល់មន្ត្រីរាជការជួមុខ ដើម្បីឱ្យមានសុខភាពមាំមួន ក្នុងការបង្កើនភាពស៊ាំ និងអង់ទីគ័រពេញលេញក្នុងការការពារប្រឆាំងនឹង ជំងឺឆ្លងកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបន្តថា ថ្វីត្បិតស្ថានភាពជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននៅកម្ពុជាយេីងមិនមានអ្នកឆ្លង ក៏យេីងមិនត្រូវធ្វេសប្រហែសនោះឡេីយ ក្នុងនោះត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលជានិច្ច ជាពិសេសត្រូវទៅទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់តាមដូសនីមួយៗដែលក្រសួងសុខាភិបាលបានណែនាំ ។

ទន្ទឹមនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ទៅតាមទីតាំង និងពេលវេលា ដែលរដ្ឋបាលខេត្តបានកំណត់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10811 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101680 នាក់
ខែនេះ :
518677 នាក់
3 ខែនេះ :
1119315 នាក់
សរុប :
17721800 នាក់