ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជ​នជា​តិថៃ៣នាក់ ក្នុងក​​រណីជួញដូរ និងប្រើប្រាស់​គ្រឿង ​នៅក្រុង​ប៉ោយប៉ែត
Thu,09 June 2022 (Time 01:28 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 232នាក់)


(បន្ទាយមានជ័យ)៖កម្លាំង​នគរបាល​ការិយា​ល័យប្រ​ឆាំង​គ្រឿងញៀន ដឹក​នាំដោយលោ​កវរសេនី​យ៍ឯក​ ធិន ស៊ិនដេ​ត ស្នងការរង ទទួល​ផែនកា​រងារប្រឆាំ​ងគ្រឿង​ញៀន សហ​ការជា​មួយនិង​កម្លាំង​ន​គរ​បាល​នៃ​អធិការដ្ឋាន​នគរបាលក្រុងប៉ោយប៉ែត ចុះប្រតិបត្តិការណ៍​បង្រ្កាប និងឃាត់ខ្លួន​មុខ​សញ្ញា​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿង ជាជ​នជាតិ​ថៃ​បានចំនួន៣​នាក់ កាល​ពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០​២២ វេលា​ម៉ោង០៩យប់ នៅ​ចំណុចមុខអា​គារបុគ្គលិ​កកាស៊ីណូស្នាក់នៅ ស្ថិតក្នុង​ភូមិក្បាលស្ពាន  សង្កាត់/​ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។​

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បានឲ្យដឹងថា ក្រោ​យពីឃាត់ខ្លួន​មុខ​សញ្ញាជួញដូរ និ​ងប្រើ​ប្រាស់​គ្រឿង​ញៀន​ជាជ​នជាតិថៃ​បានចំនួន០​៣នាក់ ជា​បន្តបន្ទាប់នោះ កម្លាំង​សមត្ថិច្ចន​គរ​បាល​បាន​ឆែក​ឆេ​ររក​ឃើ​ញ​នូវ​ហូត​វត្ថុ​តា​ង​ថ្នាំ​ញៀន​សរុប​ចំនួ​ន១២៨ថង់ ​ទម្ងន់៣៧២ក្រាម ថ្លឹង​ទាំង​សំបក​,ទូរស័ព្ទ០​២គ្រឿង,​ដែកកេះ០៧, សៀវ​ភៅ០២ក្បាល,កាបូប​០២ និងសម្ភារៈ​វេចខ្ចប់មួ​យចំនួន។

លោកបញ្ជាក់ថា៖ដំបូងកម្លាំង​ន​គរបា​លយើ​ង​បង្រ្កាប​បាន​ជនសង្ស័យ០២នាក់
១/-ឈ្មោះ កៀតតិគុណ ថងខាំ ហៅក្រៅ ប៉េត ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិថៃ ។
២/-ឈ្មោះ ​ណាត់​ថាវា​ត់ ស៊ីរ៉ាកែវ ហៅ​ក្រៅ​ ឆានុ​ណ ភេ​ទប្រុស អាយុ២២ឆ្នាំ ​ជនជាតិថៃ ដកហូត​បានវត្ថុ​តាងម្សៅក្រាម​សថ្លាចំនួន៧ថង់។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត បញ្ជាក់ទៀតថា៖ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ កៀតតិ​គុណ ថងខាំ ហៅក្រៅ ប៉េតនិងឈ្មោះ ណាត់ថាវាត់ ស៊ីរ៉ាកែវ ហៅក្រៅ ឆានុណ កម្លាំងន​គរបាល​បានបន្តឃា​ត់ខ្លួន​មេខ្លោងបាន ០១នាក់ទៀត ឈ្មោះ ផានុវាត់ ​អកតាក់ឡាត ហៅក្រៅ អប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ នៅក្នុងអគារស្នាក់​នៅរបស់បុគ្គលិក ជាន់ទី២ បន្ទប់លេខ A5 ស្ថិតក្នុងភូមិ​ក្បាលស្ពាន សង្កាត់/ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងឆែកឆេរ ដកហូតបាននូវ​វត្តុតាងម្សៅក្រាមសថ្លាចំនួន១២១ថង់ ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ​ ជនសង្ស័យ​ខាងលើ​បានសារភាពថា នេះជាលើកទី១ ដែ​លពួក​គេបា​នប្រព្រឹត្តរបររកស៊ីលក់​គ្រឿងញៀននេះ ។រីឯមេខ្លោង​ឈ្មោះផានុវាត់ អកតាក់ឡាត ហៅក្រៅ អប នេះ​ធ្លាប់ជាប់ពន្ធនាគារនៅ​ប្រទេ​សថៃរយៈពេល​១០ឆ្នាំផ​ងដែរ ពីប​ទមនុស្សឃាត ។បច្ចុប្បន្នជ​នសង្ស័យទាំ​ង០៣នាក់ រួមទាំងវត្ថុ​តាងខាងលើ​ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន កំពុង​រៀបចំ​កសាងសំណុំរឿង​បញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតា​មនិតិវិធី​ច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9837 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100706 នាក់
ខែនេះ :
517703 នាក់
3 ខែនេះ :
1118341 នាក់
សរុប :
17720546 នាក់